Why people walk with not stay arms?

ហេតុអ្វីបានជាពេលមនុស្សយើងដើរត្រូវបង់បោយ?

កាល​ពី​លើក​មុន​ខ្ញុំ​បាន​សួរ​អ្នក​រាល់​គ្នា ​ម្ដង​ហើយ ថា​ហេតុ​អ្វី​បាន​ជា​យើង​យោល​ដៃ​នៅ​ពេល​ដើរ ហើយ​ខ្ញុំ​ក៏​ទទួល​បាន​ចម្លើយ​ផ្សេងៗ​ខុសៗ​គ្នា។ ឥឡូវ​នេះ​ខ្ញុំ​សូម​បក​ស្រាយ​ជូន​ដើម្បី​អស់​ចម្ងល់។ ហេតុ​អ្វី​បាន​ជា​ការ​យោល​ដៃ​ក្នុង​ពេល​ដើរ​ជា​ការ​ចាំ​បាច់។ តាម​ពិត​ទៅ ក្រែង​ការ​យោល​ដៃ​ត្រូវ​ប្រើ​ថាម​ពល​សាច់​ដុំ​​ស្មា អញ្ចឹង​តើ​វា​មាន​ប្រយោជន៍​អី?

កាល​ពី​មុន​ គេ​បាន​សន្និដ្ឋាន​ថា​ការ​យោល​ដៃ​របស់​មនុស្ស​គឺ​ដោយ​សារ​តែ​តំណ​វិវត្តន៍​មក ​ពី​សត្វ​ស្វា ដែល​ដើរ​ដោយ​ជើង​បួន ដូច្នេះ​ហើយ​បាន​ជា​បន្សល់​ទុក​នូវ​ចលនា​ដូច្នេះ។ ប៉ុន្តែ​ថ្មីៗ​នេះ អ្នក​វិទ្យាសាស្ត្រ​បាន​លើក​យក​ទ្រឹស្ដី​ថ្មី​មួយ​ទៀត​បដិសេធ​នឹង​ទ្រឹស្ដី​ មុន​នេះ។ តាម​ការ​ពិសោធ បាន​បង្ហាញ​ឲ្យ​ដឹង​ថា ការ​យោល​ដៃ​នេះ​គឺ​ជា​ការ​ល្អ មិន​មែន​ជា​ការ​ខ្ជះ​ខ្ជាយ​ថាម​ពល​នោះ​ទេ។ តាម​ពិត​ ការ​យោល​ដៃ​ក្នុង​ពេល​ដើរ​ត្រូវ​ការ​ថាម​ពល​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​ពី​ សាច់​ដុំ​ស្មា តែ​ប្រសិន​បើ​យើង​ដើរ​ដោយ​ទប់​ដៃ​ (មិន​យោល​ដៃ) នោះ​កំរិត​មេតាបូលីស​នឹង​កើន​​ឡើង​ដល់​ ១២% បើ​ប្រៀប​ធៀប​នឹង​លំយោល​ដៃ។

មួយ​វិញ​ទៀត លំយោល​ដៃ​ទៅ​មក​នេះ​ក៏​ជួយ​រក្សា​លំនឹង​ចលនា​ដើរ​របស់​យើង​ដែរ ដោយ​ជួយ​កាត់​បន្ថយ​ដំណើរ​ចុះ​ឡើង​របស់​ខ្លួន​ប្រាណ​ (ដូច​ដំណើរ​សត្វ​ “ភេនឃ្វីន” ) ដែល​ជា​ថាម​ពល​ប្រើ​ប្រាស់​សម្រាប់​ជើង​ក្រោម។ ប្រសិន​បើ​ដើរ​ដោយ​ទប់​ដៃ​ជាប់ នោះ​ចលនា​នេះ​នឹង​កើន​ឡើង​រហូត​ដល់​ ៦៣% ឯ​ណោះ។

ក្នុង​ករណី​ដែល​យើង​ដើរ​ដោយ​យោល​ដៃ​ខុស​ពី​ធម្មតា ពោល​គឺ​យោល​ដៃ​ស្ដាំ​ស្រប​ពេល​ឈាន​ជើង​ស្ដាំ និង​យោល​ដៃ​ឆ្វេង​ស្រប​នឹង​ជំហាន​ឆ្វេង យើង​សង្កេត​ឃើញ​ថា​ថាម​ពល​សាច់​ដុំ​ស្មា​នឹង​ថយ​ចុះ។ ប៉ុន្តែ​ផល​លំបាក​នោះ​គឺ​ថា កំរិត​មេតាបូលី​នឹង​កើត​ឡើង​មួយ​ភាគ​បួន។

ដូច្នេះ​ការ​យោល​ដៃ​គឺ​ជា​កត្តា​ធម្មជាតិ​មួយ​ល្អ​ណាស់​របស់​មនុស្ស។ វា​ប្រៀប​ដូច​ជា​ជួយ​សេដកិច្ឋ​ខ្លួន​ប្រាណ​យើង​អញ្ចឹង។

Leave a Reply