រឿងទាំអស់ដកស្រង់ចេញពី http://trajoke.blogsome.com/ សូមអរគុណចំពោះរឿងកំប្លែងៗទាំងនេះ។ ខ្ញុំចូលចិត្តអានណាស់ បានជាខ្ញុំចំលងមកដាក់ប្លុករបស់ខ្ញុំ។ សូមអរគុណចំពោះ http://trajoke.blogsome.com/ យ៉ាងជ្រាលជ្រៅ។
សូមកំសាន្តជាមួយខ្ញុំ …..
ទុកឲ្យអញ!
ថ្ងៃទី១
ប្អូន ៖ បងៗទូរទស្សន៍យើងខូចហើយ!
បង ៖ ចុះឯងមិនយកទៅធ្វើ!
ថ្ងៃទី២
ប្អូន ៖ បងៗកុំព្យូទ័រយើងខូចទៀតហើយ!
បង ៖ ចុះឯងមិនយកទៅឲ្យគេធ្វើ! អញ្ចឹងក៏ប្រាប់អញដែរ!
ថ្ងៃទី៣
បង ៖ ឈប់! ថ្ងៃនេះខូចអីទៀតហើយ?
ប្អូន ៖ ស្រីខូចបង!
បង ៖ អើអាហ្នឹងទុកឲ្យអញយកទៅធ្វើ!
អំណោយថ្ងៃកំណើត
អ្នកទិញ ៖ ខ្ញុំចង់ទិញអាវរងាឲ្យឆ្កែរបស់ខ្ញុំ
អ្នកលក់ ៖ តើវាពាក់លេខប៉ុន្មានដែរអ្នកនាង?
អ្នកទិញ ៖ ខ្ញុំភ្លេចបាត់ទៅហើយ
អ្នកលក់ ៖ ហេតុអ្វីបានជាមិននាំវាមកតែម្ដងទៅ?
អ្នកទិញ ៖ មិនបានទេ! ថ្ងៃនេះជាថ្ងៃកំណើតរបស់វា ខ្ញុំចង់ឲ្យវាមានការភ្ញាក់ផ្អើល
អ្នកលក់ ៖ !!!
មិនដែលបាត់ខ្លួនទេ
អ្នកដំណើរម្នាក់បានជួលទូកមួយ សម្រាប់ជិះឆ្លងទន្លេទៅត្រើយម្ខាងទៀត ។ ចៃដន្យថ្ងៃដែលគាត់ឆ្លងគឺមានខ្យល់យ៉ាងខ្លាំង និងរលកធំៗដោយហេតុនេះហើយទើបគាត់មានការខ្លាចរអាបន្តិច ។
អ្នកដំណើរ ៖ ម្ចាស់ទូកតើលោកប្រាកដទេដែលថាពួកយើងឆ្លងទន្លេនេះដោយសុវត្ថិភាព?
ម្ចាស់ទូក ៖ គ្មានបញ្ហាទេលោក
អ្នកដំណើរ ៖ តើធ្លាប់មាននរណាម្នាក់បាត់ខ្លួនក្នុងទន្លេនេះដែរឬទេ?
ម្ចាស់ទូក ៖ មិនធ្លាប់មានទេកន្លងមក ព្រោះកាលពីអាទិត្យមុនប្អូនប្រុសខ្ញុំបានលិចទូកនៅទន្លេនេះ ហើយនៅថ្ងៃបន្ទាប់ប៉ូលិសក៍រកវាឃើញវិញ
អ្នកដំណើរ ៖ ហ៎ា!!?
អ្នកណាធំជាង
ស្ត្រីពីរនាក់នៅផ្ទះជិតគ្នា ចូលចិត្តនិយាយគ្នារឿងអីវ៉ែអីវ៉ាន់របស់ខ្លួនឯងថាអ្នកណាធំជាង ។
ស្ត្រីទី១ ៖ អីវ៉ែអីវ៉ាន់របស់ខ្ញុំធំជាង
ស្ត្រីទី២ ៖ តែខ្ញុំថារបស់ខ្ញុំធំជាងឯង
ស្ត្រីទី១ ៖ តែខ្ញុំថារបស់ខ្ញុំធំជាង
ស្ត្រីទី២ ៖ អញ្ចឹងពេលដែលឯងជួយខ្លួនឯង ឯងប្រើអ្វីរុកចូលទៅ
ស្ត្រីទី១ ៖ ខ្ញុំប្រើត្រសក់ធំៗ ចុះឯងវិញ?
ស្ត្រីទី២ ៖ ខ្ញុំក៏ប្រើត្រសក់ដែរ
ស្ត្រីទី១ ៖ ឯងក៏ប្រើត្រសក់ដូចគ្នាដែរ នៅមកថារបស់ឯងធំជាងយើងទៅកើត
ស្ត្រីទី២ ៖ ប្រាកដជាធំជាងរបស់ឯងហើយ ព្រោះរបស់ឯងគ្រាន់តែប្រើត្រសក់ធម្មតា តែរបស់ខ្ញុំគឺប្រើត្រសក់ស្រូវ ។
តាមទំហំ
គ្រូនិយាយជាមួយសិស្សប្រុស៣នាក់
គ្រូ ៖ ពួកឯងទាំង៣ គួរតែញ៉ាំត្រីឲ្យបានច្រើនជាងនេះ
សិស្សទាំងបី ៖ ម៉េចអញ្ចឹងលោកគ្រូ?
គ្រូ ៖ ព្រោះញ៉ាំត្រី ធ្វើឲ្យឆ្លាត
សិស្សទី១ ៖ ចុះត្រូវញ៉ាំត្រីអ្វីទៅលោកគ្រូ?
គ្រូ ៖ សិស្សទី១ធ្វើលំហាត់ខុស ៣ចំណុច ក្នុង១០ចំណុច ត្រូវទៅញ៉ាំត្រីប្លាធូ
សិស្សទី២ ៖ រួចចុះខ្ញុំលោកគ្រូ?
គ្រូ ៖ ឯងធ្វើលំហាត់ខុស ៦ចំណុច ក្នុង១០ចំណុច ត្រូវទៅញ៉ាំត្រីរ៉ស់
សិស្សទី៣ ៖ ចុះខ្ញុំវិញលោកគ្រូ?
គ្រូ ៖ ឯងធ្វើលំហាត់ខុសទាំងអស់ ត្រូវទៅញ៉ាំត្រីបាឡែន
លែងមានប្រយោជន៍
ខ្ទើយម្នាក់យំនៅក្នុងបារ ។ អ្នកក្រឡុកស្រាឃើញដូច្នេះក៏និយាយលួងលោមនិងសួរពីដំណើរដើមទង ៖ ខ្ទើយ ៖ សង្សាររបស់ខ្ញុំ គេមិនបានស្រលាញ់ខ្ញុំស្មោះទេ អ្នកក្រឡុកស្រា ៖ ហេតុអ្វីក៏អ្នកគិតថា គេមិនស្រលាញ់អ្នកស្មោះ? ខ្ទើយ ៖ ពេលខ្ញុំឈឺជំងឺបន្តិចបន្តួច គេក៏មិនមករកខ្ញុំ ព្រោះខ្ញុំអស់ប្រយោជន៍សម្រាប់គេហើយ អ្នកក្រឡុកស្រា ៖ ចុះអ្នកឈឺអ្វីទៅ? ខ្ទើយ ៖ ខ្ញុំកើតឫសដូងបាត
ចប់ហើយខ្ញុំ
ស្ត្រីម្នាក់កំពុងតែច្រៀង ស្រាប់តែពូបាត់បានរិះគន់នាង ទៅកាន់ពូម៉ៅដែលឈរពីក្រោយគាត់ ។
ពូបាត់ ៖ សំឡេងនាងពិបាកស្ដាប់ណាស់ តើលោកស្គាល់នាងទេ?
ពូម៉ៅ ៖ បាទនាងជាប្រពន្ធខ្ញុំ
ពូបាត់ ៖ ឲ្យខ្ញុំសុំទោស ការពិតសំឡេងនាងល្អទេ តែខ្ញុំឆ្ងល់ពីណាគេជាអ្នកសរសេរបទចំរៀងដូចឆ្គួតអញ្ចឹង
ពូម៉ៅ ៖ បាទបទនឹងក៏ខ្ញុំជាអ្នកសរសេរដែរ
ពូបាត់ ៖ ជួយផង! ជួយផង! ជួយផង! ជួយផង! ជួយផង!
គ្រាន់តែ ២+២ មិនចេះដែរ!
ផ្លយជាសិស្សម្នាក់រៀន ថ្នាក់ទី២ វាឆ្លាត ហើយពូកែទៀត ទាស់តែវាមិនសូវដឹងរឿងរាក់ជ្រៅ ។ មានថ្ងៃមួយនោះនៅក្នុងថ្នាក់រៀនអ្នកគ្រូបានសួរផ្លយថា ៖ មើលផ្លយ ២+២ ត្រូវជាប៉ុន្មាន?
នៅពេលនេះផ្លយទៈតុផាំង ហើយក៏ដើរចេញទៅផ្ទៈបាត់ទៅ ។ លុះទៅដល់ផ្ទៈម្ដាយវាក៏សួរវាថា ៖ “អាផ្លយម្ដេចក៏ឯងចេញមកផ្ទៈលឿនម្លេះថ្ងៃនេះ?”
ផ្លយ ៖ មិនដឹងជារៀនធ្វើអីទេម៉ែ បើគ្រូគ្រាន់តែ ២+២ ក៏មកសួរខ្ញុំដែរ ។
ម្ដាយ ៖ អើ! ឯងធ្វើអញ្ចឹងបានត្រូវអាកូន!
ចាញ់បាល់
ខែនេះ ជារដូវប្រកួតបាល់ទាត់ ។ ព្រឹកថ្ងៃនេះមានមនុស្សបីនាក់នៅក្នុងបន្ទប់មួយ ។ ពីរនាក់អានកាសែត ម្នាក់មិនមានកាសែតអានគឺអង្គុយរង់ចាំ ។ អ្នកមានកាសែតអានម្នាក់ឆ្លើយឆ្លងជាមួយអ្នករង់ចាំ ។
អ្នករង់ចាំ ៖ បង អានឲ្យឮៗ ឲ្យខ្ញុំស្ដាប់ផង បានទេ!
អ្នកអាន ៖ អានមិនបានឮទេ អស់កម្លាំង !
អ្នករង់ចាំ ៖ ម៉េចបានជាអស់កម្លាំង ? យប់មិញ……..
អ្នកអាន ៖ អត់ចាញ់កូនទេ ! តែចាញ់បាល់ !
អ្នករង់ចាំ ៖ អុញ…….. ! ! !
បោយនេះចំមែន
បោយ ជាទីសំណព្វចិត្តរបស់លោកស័ក្ដិ ៥ម្នាក់បានរៀបចំបាយទឹកទទួលភ្ញៀវចៅហ្វាយ ។ រៀបដល់ពេលនឹងទទួលទានទៅហើយ លោកស័ក្ដិ៥ បានក្រឡេកឃើញ សម ស្លាបព្រា វាមិនសូវជាស្អាតក៏ឲ្យបោយយកទៅលាងចេញ ។ បោយក៏យកទៅលាងយ៉ាងប្រញាប់ ហើយយកមកឲ្យវិញតែក្នុងរយៈពេលខ្លី ព្រោះពេលវេលាទទួលទានដល់ហើយដោយខំលាងឲ្យស្អាតថែមទៀតផង ។ ស្រាប់តែលោកស័ក្ដិ ៥ នៅមិនពេញចិត្តទៀត “លាងរួចហើយឬ ?” លោកនាយសួរ ។ “បាទ !” បោយឆ្លើយ ។ “អីក៏លាងលឿនម្ល៉េះ ?….ទៅ ! យកទៅលាងម្ដងទៀត” លោកនាយតប ។ លុះដល់ចាំបាត់យូរពេក លោកនាយក៏ស្រែក “អ្ហែងលាងអីក៏យូរម្ល៉េះ អាអើយអា !” ។ “បាទ, លាងឆាប់ពេក ខ្លាចមិនស្អាតទាន !” បោយតប ។
ក្លាយជាអ្នកមានព្រោះតែបាល់
នាយ អាត ឡូម៉ា ក្លាយទៅជាភ្នាក់ងាររើសសំរាមមានលើសគេឯងក្នុងប្រទេសអង់គ្លេស ក្រោយពីគេបានធ្វើការនៅពហុកីឡាដ្ឋានមួយកន្លែងអស់រយៈពេលជាងប្រាំ ឆ្នាំមក ។ មានក្រុមអ្នកកាសែតជាច្រើនបានមកសុំជួបសម្ភាសជាមួយនាយ អាត ក្រោយពីនាយបានទទួលជោគជ័យក្នុងការងារ ។
អ្នកកាសែត ៖ លោក អាត សូមលោកជួយប្រាប់នូវភាពអាថ៌កំបាំង ដែលបានធ្វើឲ្យលោកក្លាយទៅជាមហាសេដ្ឋី ឲ្យខ្ញុំបានដឹងផងបានទេ ?
អាត ៖ អ្ហូ !…..ងាយដូចបកចេកអីចឹង ! គឺវាអីចេះ ! ក្រុមបាល់ទាត់ “ប្លែកប៊ីន” លេងបាល់មិនបានល្អសោះ ម៉្លោះហើយខ្ញុំក៏ក្លាយទៅជាអ្នកមានទៅ !
អ្នកកាសែត ៖ បើអីចឹងលោកលែងភ្នាល់បាល់មែនទេ ?
អាត ៖ មិនមែនទេ ! ក្រុមអ្នកគាំទ្រក្រុមបាល់ទាត់ “ប្លែកប៊ីន” បាន មកមើលបាល់ទាត់ ហើយឃើញក្រុមរបស់ខ្លួនចាញ់គេរាល់លើក ហើយបានហ៊ោដេញគ្រវែងនឹងដបទឹកបរិសុទ្ធ ខ្ញុំក៏បានប្រមូលរើសយកដបទៅលក់រាល់ពេល ម៉្លោះហើយទើបបានខ្ញុំក្លាយជាអ្នកមានបាន៥ឆ្នាំមកនេះ ខ្ញុំប្រមូលប្រាក់បានច្រើនលានហើយ ។
ការងារសម្រាប់ជនពិការ
មានក្រុមហ៊ុនចិនថ្មី ទើបតែបើកនៅក្នុងប្រទេសកម្ពុជា ហើយគេបានសរសេរចុះផ្សាយនៅលើទំព័រកាសែតថា “ក្រុមហ៊ុន យើងខ្ញុំទើបតែបង្កើតថ្មី ត្រូវការជ្រើសរើសបុគ្គលិកជាជនពិការសម្រាប់ការងារជាតំណែងខ្ពស់ មានប្រាក់ខែខ្ពស់ ៥០០ ដុល្លារ ក្នុងមួយខែ និងប្រាក់លើកទឹកចិត្តទៅតាមសេចក្ដីក្លាហានព្យាយាម” ។
គ្រាន់តែឮដំណឹងនេះ មានជនដែលពិការដៃ ពិការជើង ភ្នែក….ជាច្រើន យកប្រវត្តិរូបមកដាក់ព្រោងព្រាត ។ នៅពេលចប់ស្រាប់តែឃើញជាប់ជនពិការម្នាក់ ម្នាក់ៗបានទៅមើលមុខអ្នកជាប់ដើម្បីចង់ដឹងថា អ្នកពិការនោះគឺគេពិការយ៉ាងម៉េចបានជាជាប់ ក៏ស្រាប់តែឃើញអ្នកជាប់នោះជាមនុស្សធម្មតាដូចគេឯងគ្មានពិការអ្វី សោះ ធ្វើឲ្យគេរាល់គ្នាខឹង និងឆ្ងល់ជាខ្លាំង ។
ក្រុមជនពិការ ៖ មើលលោកប្រធានក្រុមហ៊ុន តើក្រុមហ៊ុនរបស់លោកជ្រើសរើសដូចម្ដេច បានជាជាប់មនុស្សធម្មតាគ្មានពិការអ្វីសោះ ?
ប្រធានក្រុមហ៊ុន៖ អូ ! ក្រុមហ៊ុន របស់ខ្ញុំជ្រើសរើសបុគ្គលិកនេះ ពុំមែនជ្រើសរើសអ្នកដែលពិការរាងកាយទេ គឺខ្ញុំត្រូវជ្រើសរើសបុគ្គលិកណាដែលមានឈ្មោះថា “ពិការ” សម្រាប់ធ្វើការងារឲ្យត្រូវតាមហុងស៊ុយរបស់ខ្ញុំ !
ក្រុមជនពិការ ៖ ….. !
តម្លៃ វត្ថុបុរាណ
ក្រោយពីមានទីកន្លែងភ្នាល់បាល់នៅក្នុងស្រុកខ្មែរមក ធ្វើឲ្យយុវជនសិស្សសាលា មានការជក់ចិត្តនឹងចាក់បាល់យ៉ាងខ្លាំង ។
សុក គឺជាសិស្សម្នាក់ដែលចូលចិត្តលេងបាល់ និង យកទ្រព្យសម្បត្តិក្នុងផ្ទះទៅលក់ជាប្រចាំ ។ ក្រោយមកគេក៏បានលួចយកថូផ្កាបុរាណមួយពីក្នុងផ្ទះទៅលក់ ដើម្បីយកប្រាក់ចាក់បាល់ ។
សុក ៖ អត់ទោស ! លោកថៅកែ ទីកន្លែងនេះគឺជាកន្លែងទិញ-លក់វត្ថុបុរាណមែនទេ ?
ថៅកែ ៖ មែន តើមានការអ្វី ?
សុក ៖ ខ្ញុំចង់លក់ថូផ្កានេះមួយ ដែលទិញនៅសម័យបុរាណចិន តើតម្លៃប៉ុន្មាន ?
ថៅកែ ៖ ៣៥ ដុល្លារ ។
សុក ៖ ដូចជាថោកពេកហើយ ថូផ្កានេះធំហើយស្អាតនៅថ្មី តើម៉េចក៏ថោកម្ល៉េះ ?
ថៅកែ ៖ ដោយសារតែស្អាត និងថ្មីហើយ បានជាខ្ញុំឲ្យថោកពីព្រោះវាពុំទាន់ចូលជាស្តង់ដារជាវត្ថុបុរាណ ។
អ្នកជម្ងឺធ្មេញ
ពូ ម្នាក់ត្រូវទៅជួបគ្រូពេទ្យធ្មេញពេលព្រឹកមួយ ឯមន្ទីរពេទ្យធ្មេញនៅភ្នំពេញ ។ លោកគ្រូពេទ្យ បានសុំឲ្យគាត់ហាមាត់ដើម្បីត្រួតពិនិត្យធ្មេញសិនមុននឹងចាត់ចែង ត្រូវធ្វើអ្វីបន្តទៀត ។ គ្រាន់តែគាត់ហាមាត់ភ្លាមឃើញមានកាកសំណល់អាហារពីល្ងាចជាប់ធ្មេញ ស្អេក តែមិនហ៊ានថាអីទេខ្លាចគាត់អន់ចិត្ត ទើបដកលុយពីហោប៉ៅខោមួយដុល្លារហុចឲ្យ ៖ “ណេះលោកពូ ! យកទៅទិញអំពៅសាងហូបសិនទៅ សឹមមកជួបខ្ញុំម្ដងទៀតណាចា៎ះ” ។
ពូគាត់បានមួយដុល្លារក៏នឹកថា ៖ “លោកគ្រូពេទ្យនេះចិត្តល្អណាស់ បានឲ្យអញមួយដុល្លារទៅហូបអំពៅសាង” ។
មួយសន្ទុះ គាត់ត្រឡប់មកវិញ លោកគ្រូពេទ្យបានហៅឱ្យគាត់ចូលជួប ហើយអោយអង្គុយស្រួលបួលទើបឱ្យគាត់ហាមាត់ពិនិត្យធ្មេញម្ដងទៀត ស្រាប់តែគ្រូពេទ្យចាប់ផ្ដើមលាន់មាត់ “អ៊ូយ ! លើសដើម ! ខ្ញុំឲ្យមួយដុល្លារទៅទិញអំពៅសាងហូប ម៉េចបានជាទៅទិញត្រាវហូបវិញអញ្ចឹងពូ ?” គាត់តបថា “ព្រឹកអញ្ចឹងហូបអំពៅសាងម៉េចនឹងបាត់ឃ្លាន ពូឃើញត្រាវវាថោកជាងក៏ទិញហូបទៅ” ។
គ្រូពេទ្យនឹកក្នុងចិត្តថា “ឱអាត្មាអញកម្មក្រាស់ម៉្លេះ ! ឲ្យទៅស៊ីអំពៅសាងទៅ ក្រែងនឹងបានសម្រាលទុក្ខខ្លះ គាត់ទៅពួយត្រាវរឹតតែឲ្យឯងវេទនាថែមទៀត” ។
មនុស្សឈ្លក់ វង្វេង នឹងសម្ភារៈ
មេធាវីទទួលជោគជ័យក្នុងមុខរបរម្នាក់បានទិញរថយន្តម៉ាក JaguarXK-8 មួយ គ្រឿងថ្មីស្រឡាង ហើយបើកមកចតខាងមុខការិយាល័យត្រៀមបង្អួតមិត្តភ័ក្ដិ។ ប៉ុន្តែបន្ទាប់ពីគាត់ចូលក្នុងការិយាល័យមួយសន្ទុះចេញមកវិញ ស្រាប់តែលេចរថយន្តដឹកទំនិញធុនធំមួយគ្រឿង ជ្រុលចង្កូតបុកលាន់ដូចរន្ទះ បណ្ដាលអោយរតនវត្ថុថ្មីស្រឡាងដែលគាត់ទើបទិញនោះកំពិតរាបដល់ដី ។ ខឹងស្ទើរឆ្កួតគាត់ហៅទូរស័ព្ទទៅលេខ ៩១១ របស់ប៉ូលិសក្រុង ។ មិនដល់ ៥នាទីផង ប៉ូលិសម្នាក់មកដល់កន្លែងកើតហេតុ ។ ប៉ុន្តែមុនពេលអាចសួរអ្វីបានខ្លះ ប៉ូលិសរូបនោះដឹងតែត្រូវឈរស្ដាប់ លោកមេធាវីនិយាយឡូឡាដូចឆ្កួត ។ មួយសន្ទុះគាត់ ហាក់ដូចស្វាងបន្តិច ទើបប៉ូលិសមានឱកាសបាននិយាយ “ខ្ញុំមិននឹកស្មានសោះថាលោកមេធាវីឈ្លក់នឹងសម្ភារៈដល់ម្ល៉ឹង ឈឺចាប់នឹងរបស់ត្រូវខូច រហូតដល់ភ្លេចប្រការផ្សេងៗទៀត” ។
លោកមេធាវីបើកភ្នែកក្រឡោត “លោកចង់និយាយថាម៉េចហ្នឹង ?” ។ ប៉ូលិស សើចញឹមៗ “លោកមិនដឹងដៃឆ្វេងរបស់លោកពីត្រឹមកួយដៃចុះទៅក្រោមដាច់បាត់ពេល រថយន្តបុកគ្នាទេឬអី ?” ។ លោកមេធាវីភ្ញាក់ព្រើតលើកដៃឆ្វេងមើល ៖ “យីឯណានាឡិការ៉ូឡិចរបស់ខ្ញុំ ?” ។
មិនបាច់សោកស្ដាយ
ពូសុក និង ពូចូច ជាអ្នករស់នៅផ្ទះជិតខាងគ្នា ។ ថ្ងៃមួយ ពូសុក បាននិយាយទៅកាន់ពូចូច
ពូសុក ៖ ហ៊ឺ ! ខ្ញុំសោកស្ដាយណាស់បង ដែលមាន់របស់ខ្ញុំបានកាយដំណាំបងខ្ទេចខ្ទីនោះ ខ្ញុំមកនេះគឺចង់សុំទោសលោកបង !
ពូចូច ៖ មិនបាច់សោកស្ដាយអីទេលោកប្អូនអើយ ! ព្រោះថាមាន់ដែលកាយដំណាំពីល្ងាចមិញនោះត្រូវឆ្កែខ្ញុំស៊ីបាត់ទៅហើយ…..
ពូសុក ៖ អ្ហូ៎ ! បាន ឮលោកបងនិយាយដូច្នេះខ្ញុំធូរទ្រូងបន្តិចព្រោះថាព្រឹកមិញនេះឆ្កែ របស់ លោកបងទៅលេងផ្ទះខ្ញុំ ហើយពេលដែលខ្ញុំចេញឡានពីផ្ទះបានជ្រុលចង្កូតកិនឆ្កែលោកបង ងាប់បាត់ទៅហើយ… !
ពូចូច ៖ អុញ !
រឿងឆ្មាមានទម្ងន់
នៅ ក្នុងភូមិមួយមានយាយចាស់ម្នាក់ ចិញ្ចឹមសត្វឆ្មាពីរបីក្បាលទុកគ្រាន់ចាប់កណ្ដុរនៅពេលយប់ ។ គាត់ស្រឡាញ់ឆ្មារបស់គាត់ណាស់ ។ ថ្ងៃមួយស្រាប់តែ ឆ្មារបស់គាត់ឈឺខ្លាំង ក៏ទៅហៅគ្រូពេទ្យមកមើលឆ្មារបស់គាត់ ។ ក្រោយពីលោកគ្រូពេទ្យពិនិត្យរួចមក លោកគ្រូពេទ្យបាននិយាយទៅកាន់លោកយាយ
គ្រូពេទ្យ ៖ សូមជួយអបអរសាទរលោកយាយ ! ឆ្មារបស់លោកយាយមានទម្ងន់ហើយ !
លោកយាយ (និយាយទាំងកំហឹង) ៖ ចុះអាប្រុសឈ្មោលណាធ្វើអោយឆ្មាអញផើមបែបនេះ ?
កំពុងជជែកគ្នា ស្រាប់តែមានឆ្មាឈ្មោលមួយក្បាលបានរត់កាត់មុខអ្នកទាំងពីរ ឃើញបែបនេះលោកគ្រូពេទ្យក៏លាន់មាត់
គ្រូពេទ្យ ៖លោកយាយ ! តិចលោអាឆ្មាឈ្មោលមួយនោះទេដឹង ?
លោកយាយ ៖ មិនមែនទេក្មួយ ! អាឈ្មោលមួយហ្នឹងវាជាបងប្រុសបង្កើតរបស់វាទេតើ !
គ្រូពេទ្យ ៖ ខុសហើយលោកយាយ ! សត្វវាមិនដែលគិតបងគិតប្អូនវាទេ !
លោកយាយ ៖ អីចឹងមែនអីក្មួយ !
មើលមិនច្បាស់
ក្នុង ថ្នាក់រៀនមួយ ខណៈដែលការប្រលងឆមាសកំពុងដំណើរការទៅសិស្សទាំងឡាយនាំគ្នាធ្វើយ៉ាង ស្ងៀមស្ងាត់ ។ តែពេលនោះលោកគ្រូក៏សង្កេតឃើញសិស្សម្នាក់ លួចមើលគេជិតខាងជាញយៗ ទើបនិយាយដាស់តឿន ៖
លោកគ្រូ ៖ នែប្អូន ! ប្អូនឯងលួចមើលគេច្រើនដងហើយ ប្រយ័ត្នគ្រូដកពិន្ទុណា៎ !
សិស្ស ៖ បាទលោកគ្រូ ! ខ្ញុំសុំទោស ! ការពិត ខ្ញុំក៏មិនចង់មើលគេច្រើនដងដែរ តែការដែលខ្ញុំត្រូវលួចមើលគេច្រើនដងនោះក៏ព្រោះគេនោះសរសេរអក្សរ ខ្វៀកពេក ទើបខ្ញុំមើលមិនច្បាស់ណា៎ លោកគ្រូ… ។
លោកគ្រូ ៖ អុញ!!!???
លុយអ្វី ?
ស្ត្រីពីរនាក់ដែលជាអ្នកជិតខាងនឹងគ្នា ពេលទំនេរនាថ្ងៃចូលឆ្នាំថ្មី បានសំណេះសំណាលគ្នាលេងថា ៖
– នែ ! កូនខ្ញុំទើបអាយុ ៣ឆ្នាំ ជួយខ្ញុំរកលុយបានជាច្រើនម៉ឺនរៀល !
– យ៉ាងម៉េច ? អ្នកស្រីអោយកូនទៅដើរសុំទានគេមែនឬទេ ?
– អ៊ូយ ! មិនមែនទេ ! នោះគឺជាលុយជូនពរឆ្នាំថ្មី ដែលគេអោយវាណា៎ !
– ? ! !
អោយក៏ដូចអត់
លោកប្ដីទើបនឹងត្រឡប់មកពីជូនពរឪពុក- ម្ដាយក្មេក ប្រពន្ធក៏សួរភ្លាមថា ៖
* តើម៉ែមានអោយលុយអបអរឆ្នាំថ្មីដល់កូនៗយើងដែរឬអត់ ?
* មាន ….
* ដែរ តែក៏ដូចអត់ដែរ ! ហេតុម៉េចបានជាអីចឹង ?
* ព្រោះថា ក្រោយមកម៉ែបបួលលេងបៀចាញ់គាត់អស់ហើយ !
អាសយដ្ឋាន
បុរស ម្នាក់ទើបនឹងមកពីស្រែចូលដល់ទីក្រុង ពេលមកដល់ចំណតរថយន្ត គាត់ចង់ហៅស៊ីក្លូអោយដឹកទៅផ្ទះបងប្អូនគាត់ តែមិនដឹងប្រាប់គេថាយ៉ាងម៉េច ។ ងាកចុះងាកឡើងគាត់ក៏បានឃើញអ៊ំស្រីម្នាក់កំពុងបោយដៃហៅស៊ីក្លូ ហើយពេលស៊ីក្លូមកជិតអ៊ំស្រីនិយាយថា ៖ “៧២ មុនីរ៉េត” ហើយក៏ឡើងជិះស៊ីក្លូនោះទៅ ។
មួយស្របក់ក្រោយមកទៀត ក៏ឃើញមានយុវជនម្នាក់បោយដៃហៅស៊ីក្លូ និង និយាយថា ២៥ ហែមចៀវហើយក៏ឡើងជិះស៊ីក្លូនោះទៅ ។
អ្នកទី ៣ គឺជាស្ត្រីបាននិយាយថា “៤២ ម៉ៅសេទុង” រួចឡើងជិះទៅ ។
ឃើញដូច្នេះគាត់ក៏មានសេចក្ដីក្លាហានឡើង និងបោយដៃហៅស៊ីក្លូរួចប្រាប់ថា “៣៥ ឪអាក្នុយ” ។
ពេលនោះស្រាប់តែអ្នកស៊ីក្លូធ្វើភ្នែកស្លឺ ! ! ? ?
កូនជាអ្វី ?
ថ្ងៃមួយប្ដីប្រពន្ធ ២នាក់បានឈ្លោះប្រកែកគ្នា ។
បុរសជាប្ដីដោយមិនអាចទប់បានក៏បន្ទោសប្រពន្ធថា ៖ ឆោតល្ងង់មើលតែគោ !
ចំណែកឯប្រពន្ធក៏មិនអន់ដែរបានតបទៅវិញថា ៖ បងឯងប្រៀបបានសត្វឆ្កែ !
ឃើញដូច្នោះ កូនប្រុសម្នាក់ក៏បានសួរថា ៖ បើអីចឹងខ្ញុំជាកូនអ្វីទៅម៉ែ ?
អាយុរបស់កណ្ដុរ
នៅក្នុងថា្នក់រៀន គ្រូបានសួរសិស្ស ៖ មើល ! កូនៗទាំងអស់គ្នា ! តើកូនៗដឹងទេថាអាយុរបស់កណ្ដុរមានប៉ុន្មានឆ្នាំ ?
– សុខ បានលើកដៃហើយឆ្លើយ ៖ បាទ ! អ្នកគ្រូ ! កណ្ដុរមានអាយុប្រហែលពីរឆ្នាំ !
– បូរ៉ា បានលើកដៃហើយឆ្លើយ ៖ បាទ ! អ្នកគ្រូ ! កណ្ដុរមានអាយុបីឆ្នាំ !
– អ្នកគ្រូ ៖ មើលកូនណាដឹងទៀត ?
– ប្រុញ បានឆ្លើយ ៖ បាទ ! អ្នកគ្រូ ! បើតាមខ្ញុំគិត អាយុរបស់កណ្ដុរវាស្ថិតនៅលើឆ្មាជាអ្នកកំណត់អ្នកគ្រូ !
– អ្នកគ្រូ ៖ … ! !
ពាក់ក្រវិល
ក្នុង ផ្ទះមួយមានកូនស្រីទើបតែរៀបការថ្មីៗ ។ យុវជនកំហូចម្នាក់ដើរក្បែរជញ្ជាំងនៃបន្ទប់មួយនេះ ។ ពេលព្រលប់ៗ ក៏ចាប់អារម្មណ៍នឹងសំឡេងចម្លែក ។
កូនក្រមុំ ៖ អូនឈឺណាស់ !
កូនកំលោះ ៖ ទ្រាំបន្តិចទៅ មុនដំបូងឈឺអញ្ចឹងហើយ !
ក្មេងខូច ៖ ប្ដីពាក់ក្រវិលឲ្យប្រពន្ធសោះ ! ! !
កោរចេញទៅ
លោក សង្ឃមួយអង្គបានដើរបិណ្ឌបាតនៅតាមផ្លូវលំមួយ។ នៅតាមផ្លូវនោះមានដើមអម្ពិលមួយដើម ហើយក្មេងស្រីម្នាក់កំពុងតែបេះត្រួយអម្ពិល នៅលើដើមអម្ពិលនោះ។ គាប់ជួនជាលោកគាត់និមន្តមកដល់ហើយគាត់បានងើយឡើងទៅលើដើមអម្ពិល ហើយក៏បានហៅក្មេងស្រីនោះឲ្យចុះមកក្រោម។
ក្មេងស្រីសួ ៖ តេជគុណមានការអ្វីឬ?
លោកសង្ឃ ៖ នេះយកលុយ២ម៉ឺនរៀលទៅចាយទៅ
ក្មេងស្រីបានលុយអររខិបរខុប រត់ទៅប្រាប់ម្ដាយថាលោកសង្ឃឲ្យលុយពេលខ្លួនកំពុងឡើងបេះត្រួយអម្ពិល។
ម្ដាយ ក្មេងស្រីគិតក្នុងចិត្តថា “យីកូនអញបានប៉ុណ្ណឹង ចុះទម្រាំអញបានប៉ុណ្ណាទៅ” ។ ស្អែកឡើងម្ដាយក្មេងស្រីនោះក៏បានទៅឡើងបេះត្រួយអម្ពិលម្ដង ។ គាប់ជួនពេលនោះលោកសង្ឃបានមកបិណ្ឌបាតតាមផ្លូវដដែលហើយបានងើយឡើង លើមើលម្ដាយក្មេងស្រីនោះបេះត្រួយអម្ពិល ហើយក៏បានហៅនាងឲ្យចុះមកក្រោម។
ម្ដាយក្មេងស្រីសួ ៖ តេជគុណមានការអ្វីឬ?
លោកសង្ឃ ៖ នេះយកលុយ ២រយរៀល ទៅទិញ ឡាមកោរចេញទៅ!
ម្ដាយក្មេងស្រី ៖ អុញ….!!!
មូលហេតុច្រៀងពីរោះ
ស្ត្រីជាប្រពន្ធអង្គុយស្ដាប់ចាបយំលើមែកឈើ ឮពីរោះត្រចៀកពេកក៏សួរប្តី ៖
-បងស្ដាប់មើល, ចាបនោះសំឡេងស្រួយ ច្រៀងពីរោះមែនទែន ។ វាជាចាបសោះ ហេតុម៉េចច្រៀង ពីរោះម៉្លេះ?
-វាត្រូវតែច្រៀងពីរោះអ៊ីចឹងហើយ ព្រោះក្នុងចិត្តវាគ្មានជាប់ជំពាក់អ្វីដូចបង។
-ជាប់ជំពាក់យ៉ាងម៉េច?
-វា គ្មានប្រពន្ធ គ្មានជំពាក់បំណុលគេ គ្មានខ្វល់រឿងអត់ការងារធ្វើ អត់ដែលតឹងទ្រូងដោយសារ ប្រពន្ធរំអុកទារខោអាវម៉ូដទាន់សម័យ…ដូច្នេះវាត្រូវតែច្រៀងពីរោះអញ្ចឹងហើយ ។
ជ្រើសរើសប្រពន្ធ
យុវជន ម្នាក់ទោះបីនាំនារីណាមកផ្ទះជម្រាបសួរម្ដាយក៏ម្ដាយមិនពេញចិត្ត ដែរ។ គាត់ប្រឆាំងមិនឱ្យកូនប្រុសគាត់យកនាងនោះធ្វើប្រពន្ធដាច់ខាត ។
យុវជនយើងទាល់តម្រិះពុំដឹងស្រីប្រភេទណាទើបម្ដាយសប្បាយចិត្ត នាយក៏សួរយោបល់អ្នកជិតខាង ហើយបានដំបូន្មានដូចតទៅ ៖
-ក្មួយ ឯងត្រូវរកនារីណារូបរាងដូចម្ដាយរបស់ក្មួយឯង គឺដូចទាំងរូបរាង និងឫកពា ។ រកបាននារីប្រភេទនោះមុខជាត្រូវចិត្តគាត់មិនខាន ។
យុវជនយើងធ្វើតាមដំបូន្មានរបស់អ្នកជិតខាង ទីបំផុតក៏រកបាននារីម្នាក់ដូចចិត្តមែន ។ នាយប្រាប់ អ្នកជិតខាងវិញ ៖
-អ៊ំស្រីនិយាយត្រូវណាស់, ម្ដាយខ្ញុំយល់ព្រមឱ្យខ្ញុំរៀបការជាមួយនារីចុងក្រោយហើយ ។
-នាងនោះដូចម្ដាយរបស់ក្មួយឯងមែនទេ?
-បាទ,! ដូចបេះបិទ ដូចតាំងពីរូបរាង តាំងពីឫកពា តាំងពីរបៀបស្លៀកពាក់ និង ដាំស្ល។ ប៉ុន្តែ…
-ប៉ុន្តែយ៉ាងម៉េច ?
-ប៉ុន្តែ ឪពុកខ្ញុំបែរជាស្អប់នាងបំផុត ។
របៀបតាមដានប្រពន្ធ
បុរស បីនាក់និយាយគ្នាពីរបៀបតាមដានប្រពន្ធនៅពេលខ្លួនត្រូវទៅឆ្ងាយ ពីផ្ទះយូរថ្ងៃ។ បុរសទីមួយនិយាយ ប្រាប់បុរសពីរនាក់ទៀតថា ៖
-ទម្លាប់ របស់ខ្ញុំគឺប្រើម៉ាស៊ីនថតសំឡេង។ ខ្ញុំលួចបង្កប់ម៉ាស៊ីនថតសំឡេងក្នុងបន្ទប់ដេក ។ ពេលត្រឡប់ មកពីបំពេញបេសកកម្មតាមខេត្តវិញ យកម៉ាស៊ីននោះបើកស្ដាប់ដឹងខ្ទេចខ្ទី រឿងរ៉ាវដែលប្រពន្ធនៅផ្ទះ ធ្វើអីខ្លះ ។
បុរសទីពីរងក់ក្បាលតិចៗ ៖
-របៀប ហ្នឹងក៏គ្រាន់បើម៉្យាងដែរ តែខ្ញុំចូលចិត្តប្រើកាមេរ៉ាជាង។ ខ្ញុំលួចបង្កប់កាមេរ៉ាក្នុងបន្ទប់ដេក ពេលមកវិញបើកមើលឃើញទាំងអស់ប្រុសណាខ្លះមករញ៉េរញ៉ៃជាមួយប្រពន្ធ ខ្ញុំ ។
ដល់វេនបុរសទីបី ៖
-ចំណែកខ្ញុំ ខ្ញុំមិនធ្វើដូចបងទាំងពីរទេ។ ធ្វើអ៊ីចឹងដឹងបានតែនៅក្នុងបន្ទប់, ចុះបើគេទៅណាទៅណីនៅកន្លែង ផ្សេងធ្វើម៉េចដឹងទៅ?
វិធី របស់ខ្ញុំគឺមកដល់ផ្ទះភ្លាមខ្ញុំធ្វើជាចោទប្រកាន់ស្ត្រីម្នាក់ នៅក្បែរផ្ទះថា ម៉េចអ្នកឯងក្បត់ចិត្តប្ដីអញ្ចឹង? ស្ត្រី នោះខឹង ច្រឡោតឆ្លើយវិញ ខ្ញុំមិនមែនស្រីធុនប្រពន្ធលោកឯងទេ កុំចោទខ្ញុំផ្ដេសផ្ដាស។ រួចហើយ គាត់និយាយហែកកេរ្តិ៍ប្រពន្ធខ្ញុំទាំងអស់។ ដូច្នេះប្រពន្ធខ្ញុំធ្វើអីនៅកន្លែងណាក៏ខ្ញុំដឹងគ្មានសល់ ។
ខែដែលយើងប្រើថ្នាំដុសធ្មេញអស់តិច
លោកគ្រូសួរទៅកូនសិស្សថា ៖ ខែណាដែលយើងប្រើថ្នាំដុសធ្មេញអស់តិចជាងគេ ?
សិស្សលើកដៃព្រោងព្រាត លោកគ្រូហៅសិស្សម្នាក់អោយឆ្លើយ “បាទ ! ខែដែលយើងប្រើថ្នាំដុសធ្មេញតិចជាងគេគឺខែកុម្ភៈ” ។
លោកគ្រូសួរបន្តទៀតថា “តើហេតុអ្វីទៅ ?” សិស្សឆ្លើយទៀតថា “ពីព្រោះខែនេះមានតែ ២៨ ឬ ២៩ ថ្ងៃទេ ឯខែឯទៀត មានដល់ទៅ ៣០ និង ៣១ ថ្ងៃ ឯណោះណា៎លោកគ្រូ” លោកគ្រូសរសើរថា “ល្អណាស់” ។
ស្រាប់តែជើងល្អម្នាក់ទៀតលើកដៃសុំឆ្លើយនូវសំនួរដដែលថា “ខែដែលយើងប្រើថ្នាំដុសធ្មេញអស់តិចជាងគេ គឺខែរងារព្រោះខ្ញុំមិនសូវបានដុសធ្មេញរាល់ព្រឹកទេ ត្រជាក់ណាស់…. ថ្នាំដុសធ្មេញខ្ញុំអស់តិចណាស់ក្នុងខែនោះ” ។
ថ្លៃថ្នូរតាម
យុវជនក្រីក្រម្នាក់ក្លាហាន ចូលទៅសារភាពចំពោះមុខឪពុក-ម្ដាយខាងស្រី ។
យុវជន ៖ សូមអ៊ំមេត្តាឲ្យខ្ញុំ និងកូនស្រីអ៊ំ បានរៀបការជាប្ដីប្រពន្ធផងចុះ !
ម្ដាយកូនស្រី ៖ យើងមិនឲ្យកូនស្រីយើងទៅថោកទាប ល្ហេមល្ហាមតាមឯងទេ !
យុវជន ៖ តែវាធ្វើឲ្យខ្ញុំថ្លៃថ្នូរតាមអ៊ំទេតើ !
ផែនដីរាងមូលដូចបាល់
កូនប្រុសតូច សួរឪពុកវាថា ៖
កូន ៖ តើផែនដីមានរាងដូចម្ដេចទៅប៉ា ?
ឪពុក ៖ ផែនដីមានរាងមូលដូចបាល់ តែវាខុសគ្នាត្រង់ថាពេលផែនដីវិលទៅមិនធ្វើអោយមនុស្សក្រឡាប់ចាក់ តែបើបាល់វិញវាធ្វើអោយមនុស្សក្រឡាប់ចាក់បាន ។
កូន ៖ ម៉េចអញ្ចឹងប៉ា ?
ឪពុក ៖ បាល់មូលជួនកាលអាក្រុមខ្លាំងចាញ់អាក្រុមខ្សោយ ធ្វើអោយអ្នកភ្នាល់បាល់ក្រឡាប់ភីង !
កូន ៖ ! ? !
ចិញ្ចឹមកូនដោយទឹកដោះម្ដាយ
វេជ្ជបណ្ឌិតណែនាំអោយម្ដាយទាំងឡាយ ចិញ្ចឹមទារកដោយទឹកដោះម្ដាយទើបជាប្រការល្អ ។ បន្តិចក្រោយមក ស្រាប់តែមានស្ត្រីម្នាក់ដើរកាត់មុខពេទ្យដោយអោយកូនបៅទឹកដោះគោ គ្រូពេទ្យក៏ណែនាំដល់ស្ត្រីនោះថា បើមានសុខភាពល្អគួរអោយកូនបៅទឹកដោះម្ដាយទៅ ។ ពេលនោះស្រាប់តែមានកូនប្រុសអាយុប្រហែល ៦ឆ្នាំ ជាកូនទី២ របស់ស្ត្រីនោះរត់មកដល់ហើយឮអ្នកគ្រូពេទ្យណែនាំបែបនេះ វាក៏លាន់មាត់ថា ៖
– អោយអូនបៅដោះម៉ាក់យ៉ាងម៉េច បើប៉ាដណ្ដើមដោះម៉ាក់បៅដែរនោះ ។
ស៊ើបអង្កេតសាកសព
អ្នកគ្រូមា្នក់កំពុងបង្រៀនរឿងស៊ើបអង្កេតសាកសព អោយនិស្សិតពេទ្យមួយក្រុម ហើយក៏លើកជាសំណួរថា ៖
–មើល៍ ! នរណាដឹងខ្លះថា សពនេះលង់ទឹកស្លាប់ឬទេ ?
និសិត្សពីរនាក់បានឆ្លើយស្របគ្នាឡើងថា ៖
–បាទ ! គឺមានតែវះកាត់មើលថាមានទឹកនៅក្នុងសួត ឬក្រពះអាហារឬអត់ !
អ្នកគ្រូពេទ្យគ្រាន់តែញញឹម ហើយងាកទៅសួរនិសិត្សកំហិលម្នាក់ទៀតថា ៖
–មើល៍ ! ប្អូន សាន តើឯងដឹងថាសពនេះស្លាប់ដោយសារលង់ទឹកដែរឬទេ ?
សាន ឆ្លើយភ្លាមថា ៖
–បាទ ! អ្នកគ្រូ ធម្មតាបើដឹងថាមនុស្សនោះលង់ទឹកស្លាប់ម្ល៉េះសមស្រែកអោយគេជួយបាត់ទៅហើយ ។
–អុញ ! មើលគេឆ្លើយ (អ្នកគ្រូលាន់មាត់)
ខ្លាចអ្វីបំផុត ?
នៅក្នុងសម្ភាសន៍ជាមួយនិស្សិត ដែលមានបំណងប្រឡងចូលមហាវិទ្យាល័យពេទ្យ លោកស្រីសាស្ត្រាចារ្យសួរសំណួរទៅនាងធារ៉ា ថា ៖
– មើល៍ ! ប្អូនបើប្អូនចង់ជាប់ជាគ្រូពេទ្យ តើប្អូនខ្លាចអ្វីជាងគេក្នុងចំណុចខាងក្រោម ៖
* ខ្លាចម្ជុលចាក់ថ្នាំ
* ខ្លាចវះកាត់
* ខ្លាចខ្មោចអ្នកជម្ងឺ
* ខ្លាចក្លិនស្អុយឆ្អាប
ខណៈនោះ ធារ៉ា ឆ្លើយភ្លាមថា ៖
– ចាស ! អ្នកគ្រូរាល់ចំណុចខាងលើទាំងប៉ុន្មាន នាងខ្ញុំមិនខ្លាចទេ !
អ្នកគ្រូហាក់ឆ្ងល់ហើយសួរតបទៅវិញថា ៖
– បើមិនខ្លាចចំណុចខាងលើ តើប្អូនខ្លាចអ្វីទៅវិញ ?
– ចាស ! រឿងដែលនាងខ្ញុំខ្លាចបំផុតនោះ គឺខ្លាចប្រលងធ្លាក់ !
– អូអ្ហូ ! ឯងឆ្លើយនេះពិតជាត្រឹមត្រូវហើយ ដូចនេះអោយឯងជាប់ស្វ័យប្រវត្តិតែម្ដងទៅ !