អ្នកណាធំជាង
ស្ត្រីពីរនាក់នៅផ្ទះ ជិតគ្នា ចូលចិត្តនិយាយគ្នារឿងអីវ៉ែអីវ៉ាន់របស់ខ្លួនឯងថាអ្នកណាធំជាង ។ ស្ត្រីទី១ ៖ អីវ៉ែអីវ៉ាន់របស់ខ្ញុំធំជាង ស្ត្រីទី២ ៖ តែខ្ញុំថារបស់ខ្ញុំធំជាងឯង ស្ត្រីទី១ ៖ តែខ្ញុំថារបស់ខ្ញុំធំជាង ស្ត្រីទី២ ៖ អញ្ចឹងពេលដែលឯងជួយខ្លួនឯង ឯងប្រើអ្វីរុកចូលទៅ ស្ត្រីទី១ ៖ ខ្ញុំប្រើត្រសក់ធំៗ ចុះឯងវិញ? ស្ត្រីទី២ ៖ ខ្ញុំក៏ប្រើត្រសក់ដែរ ស្ត្រីទី១ ៖ ឯងក៏ប្រើត្រសក់ដូចគ្នាដែរ នៅមកថារបស់ឯងធំជាងយើងទៅកើត ស្ត្រីទី២ ៖ ប្រាកដជាធំជាងរបស់ឯងហើយ ព្រោះរបស់ឯងគ្រាន់តែប្រើត្រសក់ធម្មតា តែរបស់ខ្ញុំគឺប្រើត្រសក់ស្រូវ ។
មិនដែលបាត់មុខ
អ្នកដំណើរ ម្នាក់បានជួលទូកមួយសម្រាប់ជិះឆ្លងទន្លេទៅត្រើយម្ខាងទៀត ។ ចៃដន្យថ្ងៃដែលគាត់ឆ្លងគឺមានខ្យល់យ៉ាងខ្លាំង និងរលកធំៗដោយហេតុនេះហើយទើបគាត់មានការខ្លាចរអាបន្តិច ។អ្នកដំណើរ ៖ ម្ចាស់ទូកតើលោកប្រាកដទេដែលថាពួកយើងឆ្លងទន្លេនេះដោយសុវត្ថិភាព? ម្ចាស់ទូក ៖ គ្មានបញ្ហាទេលោក អ្នកដំណើរ ៖ តើធ្លាប់មាននរណាម្នាក់បាត់ខ្លួនក្នុងទន្លេនេះដែរឬទេ? ម្ចាស់ទូក ៖ មិនធ្លាប់មានទេកន្លងមក ព្រោះកាលពីអាទិត្យមុនប្អូនប្រុសខ្ញុំបានលិចទូកនៅទន្លេនេះ ហើយនៅថ្ងៃបន្ទាប់ប៉ូលិសក៍រកវាឃើញវិញ អ្នកដំណើរ ៖ ហ៎ា!!?
អំណោយថ្ងៃកំណើត
អ្នកទិញ ៖ ខ្ញុំចង់ទិញអាវរងាឲ្យឆ្កែរបស់ខ្ញុំ អ្នកលក់ ៖ តើវាពាក់លេខប៉ុន្មានដែរអ្នកនាង? អ្នកទិញ ៖ ខ្ញុំភ្លេចបាត់ទៅហើយ អ្នកលក់ ៖ ហេតុអ្វីបានជាមិននាំវាមកតែម្ដងទៅ? អ្នកទិញ ៖ មិនបានទេ! ថ្ងៃនេះជាថ្ងៃកំណើតរបស់វា ខ្ញុំចង់ឲ្យវាមានការភ្ញាក់ផ្អើល អ្នកលក់ ៖ !!!
ទុកអោយអញ
ថ្ងៃទី១ ប្អូន ៖ បងៗទូរទស្សន៍យើងខូចហើយ! បង ៖ ចុះឯងមិនយកទៅធ្វើ! ថ្ងៃទី២ ប្អូន ៖ បងៗកុំព្យូទ័រយើងខូចទៀតហើយ! បង ៖ ចុះឯងមិនយកទៅឲ្យគេធ្វើ! អញ្ចឹងក៏ប្រាប់អញដែរ! ថ្ងៃទី៣ បង ៖ ឈប់! ថ្ងៃនេះខូចអីទៀតហើយ? ប្អូន ៖ ស្រីខូចបង! បង ៖ អើអាហ្នឹងទុកឲ្យអញយកទៅធ្វើ!
ទិញទូស័ព្ទ
ពូម៉ៅ គាត់ចង់ទិញទូរស័ព្ទ រួចគាត់ក៏បានទៅដល់ហាងមួយ ។ អ្នកលក់ ៖ តើពូចង់ទិញទូរស័ព្ទម៉ាកអីដែរ? ពូម៉ៅ ៖ មានអាម៉ាកណាប្រើបានយូរ ហើយមិនងាយខូចទេ? អ្នកលក់ ៖ ច៎ាសមាន ដូចជា Nokia, Samsung, LG… ពូម៉ៅ ៖ ខ្លាចតែវាថ្លៃពេកទេដឹង? អ្នកលក់ ៖ Nokia នេះ ១៨០$ Sumsung នេះ ១៥០$ ពូម៉ៅ ៖ ទេ ខ្ញុំចង់បានអាណាដែលប្រើទុកគប់ចោរអត់ស្ដាយ ព្រោះឥឡូវចោរឆក់ទូរស័ព្ទច្រើនណាស់! អ្នកលក់ ៖ អើ! មើលគាត់!!!???
ម៉េចប៉ាមិនខំរៀន
ក្មេង ប្រុសម្នាក់បានសួរទៅកាន់ប៉ាប៉ារបស់គេថា ៖ “ប៉ាហ៎ា…បើមានគេជ្រុះលុយ ៥០០៛ មួយសន្លឹក និង ១០០០៛ មួយសន្លឹក តើប៉ារើសយកមួយណា?” ប៉ាប្រាកដជារើសយកក្រដាស ១០០០៛ ហើយ ។ “ចុះហេតុអ្វី…ប៉ាមិនរើសយកទាំង២សន្លឹកទៅ” កូនតប ។ “ប៉ា! កូនសួរប៉ាមួយទៀត… ថ្ងៃមុនគេមកទារលុយប៉ាជំពាក់គេ ប៉ាថាមិនមានលុយទេចាំលើកក្រោយទៅ បើសិនជាគេមកទាប៉ាម្ដងទៀត តើប៉ាឆ្លើយថាយ៉ាងម៉េច?” “ប៉ាឆ្លើយថាមិនមានលុយដដែលហ្នឹង…!” “ហេតុអ្វីទៅប៉ា?” “ព្រោះប៉ាជាមនុស្សនិយាយថាម៉េច គឺថាអញ្ចឹងណាកូនប្រុស…” ។ “អញ្ចឹងកូនសួរប៉ាជាលើកចុងក្រោយ! ហេតុអ្វីផ្ទះគេរាល់គ្នាសុទ្ធតែធំ បែជាផ្ទះរបស់យើងវិញតូចអញ្ចឹងប៉ា…!” “នោះគឺដោយសារប៉ាគ្មានលុយសង់ឲ្យធំដូចគេហ្នឹងណា…!” ឪពុកតប “ដើម្បីឲ្យផ្ទះរបស់យើងធំ តើយើងត្រូវធ្វើដូចម្ដេច?” កូនសួរ ។ “ដើម្បីបានផ្ទះធំកូនត្រូវខិតខំរៀនសូត្រឲ្យចប់ចុងចប់ដើម ហើយរកការងារឲ្យបានប្រាក់ខែច្រើន នោះយើងអាចមានផ្ទះធំបានហើយកូន…!” ឪពុកឆ្លើយ “ចុះកាលពីប៉ានៅក្មេង ម្ដេចប៉ាមិនខំរៀនដែរទៅ?” កូនសួរ “យើស! អាកូននេះ…!!!”
រកការងារធ្វើ
ផ្លយ ៖ សួស្ដី ផ្លូញ មួយរយៈនេះដូចជាមិនសូវបានជួបមុខឯង? ផ្លូញ ៖ តាំងពីទទួលសញ្ញាប័ត្រមករត់រកការងារធ្វើមិនបានសោះសំឡាញ់ ផ្លយ ៖ ក្រែងល៏ ឯងរើសរកតែការងារល្អៗ បានប្រាក់ច្រើនទេដឹង? ផ្លូញ ៖ មិនរើសណាស់ណាទេ ស្អីក៏បាន ឲ្យតែចំកន្លែងខ្លាញ់ ល្មមរស់នៅសមរម្យដូចគេដូចឯងទៅជាការគ្រប់គ្រាន់ណាស់ហើយ… ផ្លយ ៖ ចំកណ្ដាលកៅឪហើយ បងជីដូនមួយគ្នាទើបនិងបើកហាងគុយទាវពិសេស គេត្រូវការអ្នកលាងចាន ២-៣នាក់ ចំគ្នាជួយនិយាយឲ្យ…! ផ្លូញ ៖ ពុទ្ធោ! ទីនោះឬ កន្លែងខ្លាញ់…? ផ្លយ ៖ !!!???
គ្មានវាចានឹងថ្លែង
លោកគ្រូ ចំណូលគាត់ចូលចិត្តកីឡាណាស់ ថ្ងៃនេះនៅក្នុងថ្នាក់រៀន គាត់បានឲ្យសិស្សសរសេរពីចំណាប់អារម្មណ៍ស្ដីអំពីកីឡាបាល់ទាត់មួយ ក្រុម ។ លោកគ្រូ ៖ តើប្អូនៗធ្លាប់មើលការប្រកួតបាល់ទាត់ទេ? សិស្ស ក ៖ បាទ! លោកគ្រូ ធ្លាប់! លោកគ្រូ ៖ បើដូច្នេះសូមប្អូនៗរៀបរាប់អំពីលទ្ធផលនៃការប្រកួតរបស់ក្រុមនីមួយៗ ដែលប្អូនធ្លាប់ទៅទស្សនា! សិស្សម្នាក់ៗរៀបរាប់ល្អឥតខ្ចោះ នៅសល់តែប្លោកវាក្រោកឈរ អេះក្បាល ។ លោកគ្រូ ៖ ម៉េចក៏ប្អូនមិនរៀបរាប់…? ប្លោក ៖ រៀបរាប់អត់ចេញទេលោកគ្រូ… លោកគ្រូ ៖ ម៉េចអញ្ចឹង? ប្លោក ៖ ព្រោះពេលកំពុងប្រកួត ខ្ញុំកើតខ្យល់គ អត់បានតាមដាន! លោកគ្រូ ៖ ???
ថ្លៃវះកាត់
|
ចេញផ្សាយ ឆ្នាំទី៥ ថ្ងៃទី ០១ ខែ មិនា ឆ្នាំ ២០០៩
អ្នកជំងឺដែលត្រៀមវះកាត់ម្នាក់កំពុងតែឈរតវ៉ា នឹងលោកគ្រូពេទ្យ
ពីថ្លៃវះកាត់ដែលត្រូវបង់នៅមុនពេលចូលបន្ទប់វះកាត់នៅ ពេលបន្ដិច
ទៀតនេះ ។
អ្នកជំងឺ ៖ គ្រាន់តែការវះកាត់ដ៏តូចតាចប៉ុណ្ណឹង យកដល់ទៅ
៥០០ដុល្លារ វាដូចជាថ្លៃជ្រុលពេកហើយលោកគ្រូ ពេទ្យ
គ្រូពេទ្យ ៖ បើលោកគិតថាថ្លៃ ខ្ញុំស្គាល់កន្លែងថោកមួយ គេជាមិត្ដខ្ញុំ
គេក៏អាចវះកាត់ឱ្យលោកបានហើយ ចំនុចល្អមួយទៀត
គឺកន្លែងនោះជាទូទៅគេមិន យកថ្លៃវះកាត់ជាមុនដូចកន្លែងខ្ញុំទេ ។
អ្នកជំងឺ ៖ ហេតុអីទៅ?
គ្រូពេទ្យ ៖ គេតែងតែចាំទូទាត់ជាមួយគ្រួសារនៃសពអ្នកជំងឺរបស់គេ ។
ចេញពី http://www.visit-cambodia.com
|
យល់ច្រឡំ
យប់មួយ ចោរម្នាក់បានលួចចូលផ្ទះមីងមុំ តែត្រូវបានគាត់ ឃើញទាន់មីងមុំ
បានហក់ទៅវាយចោរនោះត្រូវរបួសយ៉ាងដំណំ ។ នៅថ្ងៃបន្ទាប់ ប៉ូលីសដែល
ចុះមកធ្វើកំណត់ហេតុបានសរសើរ ចំពោះ សេចក្ដី ក្លាហានរបស់គាត់ដែល
ហ៊ានវាយចោរបែបនេះ ហើយថែមទាំងប្រាប់គាត់ថា ចោរម្នាក់នោះត្រូវ
ដេកពេទ្យយ៉ាង ហ៊ោចណាស់ក៏២-៣ អាទិត្យដែលដោយសារគាត់ ។
មីងមុំស្ដាប់ហើយដកដង្ហើមធំនិយាយ “គួរឱ្យស្ដាយណាស់ដែល
ខ្ញុំយល់ច្រឡំ… “
ប៉ូលីស ៖ យល់ច្រលំអីទៅ?”
មីងមុំ ៖ ខ្ញុំស្មានតែប្ដីខ្ញុំដែលទើបត្រលប់មកពីផឹកស្រាវិញ
ប៉ូលីស ៖ ?11
ចេញពី http://www.visit-cambodia.com
ឱ្យតែបានមើល
អ្នកដឹកនាំរឿងម្នាក់និយាយទៅកាន់តារាស្រីដ៏ស្រស់ស្អាតរបស់ខ្លួនថា
“ខ្ញុំបានស្គាល់មនុស្សម្នាក់គេថាគេយល់ព្រមឱ្យលុយនាងមួយលានដុល្លាឱ្យតែគេបានឃើញមុខ
របស់នាងមួយភ្លែត”
តារាស្រីនោះលឺបែបនេះនាងឆ្លើយទៅយ៉ាងរំភើបថា “មែនរឺ?
បើពិតមែនខ្ញុំយល់ព្រមសម្ដែងឱ្យគេមើលទៀតផង កុំថាឡើយឱ្យមើលតែមុខ”
“ពិតមែនហើយ1 ប៉ុន្ដែគាត់គឺជាមនុស្សងងឹតភ្នែកទាំងសងខាង ទេ”
ចេញពី http://www.visit-cambodia.com
ដូចតែគ្នា
មេបញ្ជាការប៉ូលីសប្រឆាំងគ្រឿងញៀនបានប្រកាសដំណឹងប្រាប់ដល់បណ្ដាលកូនប៉ូលីស
ទាំងអស់មុន នឹងសម្រុកចូលទៅកំទេចចំការអាភៀនមួយកន្លែងថា ៖
“ខ្ញុំមានដំណឹងល្អ និង ដំណឹងអាក្រក់មកប្រាប់ពួកយើងទាំង អស់គ្នា”
គាត់បែរទៅឡាំងដាក់សំភារៈដែលថ្នាក់លើទើបតែបញ្ជូនមកឱ្យ
រួចនិយាយបន្ដទៀតថា ៖
“ដំណឹងល្អនោះគឺថ្នាក់លើបានបញ្ជូនអាវក្រោះការពារគ្រាប់កាំភ្លើងមកឱ្យពួកយើងគ្រប់គ្នា”
“ជយោ1” ប៉ូលីសទាំងអស់ស្រែកហ៊ោរដោយក្ដីរីករាយ
“ហើយចុះដំណឹងអាក្រក់វិញលោកនាយ?” កូនចៅសួរ
“ដំណឹងអាក្រក់គឺពួកចោរប្រើគ្រាប់កាំភ្លើងពិសេសដែលអាចបាញ់ទំលុះអាវក្រោះនេះបាន…”
ចេញពី http://www.visit-cambodia.com