រូបភាពកំប្លែង

ប្រើគ្នា​ដល់ថ្នាក់​សល់​តែ​ឆ្អឹង​…!!!

ឯង​ច្រឡំ​ហើយ​អាប្អូន…!!!

ណា​ក្បាល ណា​គូទ​ទេវើយ…!!!

ឆ្ងាញ់​ផស់គេ…បឺត​ឲ្យ​អស់​មើល​វា​យ៉ាង​ម៉េច?

ផឹក…ផឹក…ខ្លាំងអី​ហា៎ស! ដាក់តគ្នា​មើល!

អូ៎យ​ផឹក​រួចដូចជា…​ខ្ចី​កន្លែង​ប្រើ​បន្តិច​មើល…!

Collection of khmer jokes from nyrithyshared

រឿងទាំអស់ដកស្រង់ចេញពី http://trajoke.blogsome.com/ សូមអរគុណចំពោះរឿងកំប្លែងៗទាំងនេះ។ ខ្ញុំចូលចិត្តអានណាស់ បានជាខ្ញុំចំលងមកដាក់ប្លុករបស់ខ្ញុំ។ សូមអរគុណចំពោះ http://trajoke.blogsome.com/ យ៉ាងជ្រាលជ្រៅ។
សូមកំសាន្តជាមួយខ្ញុំ …..
ទុកឲ្យអញ!
ថ្ងៃទី១
ប្អូន ៖ បងៗទូរទស្សន៍យើងខូចហើយ!
បង ៖ ចុះឯងមិនយកទៅធ្វើ!

ថ្ងៃទី២
ប្អូន ៖ បងៗកុំព្យូទ័រយើងខូចទៀតហើយ!
បង ៖ ចុះឯងមិនយកទៅឲ្យគេធ្វើ! អញ្ចឹងក៏ប្រាប់អញដែរ!

ថ្ងៃទី៣
បង ៖ ឈប់! ថ្ងៃនេះខូចអីទៀតហើយ?
ប្អូន ៖ ស្រីខូចបង!
បង ៖ អើអាហ្នឹងទុកឲ្យអញយកទៅធ្វើ!

អំណោយថ្ងៃកំណើត
អ្នកទិញ ៖ ខ្ញុំចង់ទិញអាវរងាឲ្យឆ្កែរបស់ខ្ញុំ
អ្នកលក់ ៖ តើវាពាក់លេខប៉ុន្មានដែរអ្នកនាង?
អ្នកទិញ ៖ ខ្ញុំភ្លេចបាត់ទៅហើយ
អ្នកលក់ ៖ ហេតុអ្វីបានជាមិននាំវាមកតែម្ដងទៅ?
អ្នកទិញ ៖ មិនបានទេ! ថ្ងៃនេះជាថ្ងៃកំណើតរបស់វា ខ្ញុំចង់ឲ្យវាមានការភ្ញាក់ផ្អើល
អ្នកលក់ ៖ !!!
មិនដែលបាត់ខ្លួនទេ
អ្នកដំណើរម្នាក់បានជួលទូកមួយ សម្រាប់ជិះឆ្លងទន្លេទៅត្រើយម្ខាងទៀត ។ ចៃដន្យថ្ងៃដែលគាត់ឆ្លងគឺមានខ្យល់យ៉ាងខ្លាំង និងរលកធំៗដោយហេតុនេះហើយទើបគាត់មានការខ្លាចរអាបន្តិច ។

អ្នកដំណើរ ៖ ម្ចាស់ទូកតើលោកប្រាកដទេដែលថាពួកយើងឆ្លងទន្លេនេះដោយសុវត្ថិភាព?
ម្ចាស់ទូក ៖ គ្មានបញ្ហាទេលោក
អ្នកដំណើរ ៖ តើធ្លាប់មាននរណាម្នាក់បាត់ខ្លួនក្នុងទន្លេនេះដែរឬទេ?
ម្ចាស់ទូក ៖ មិនធ្លាប់មានទេកន្លងមក ព្រោះកាលពីអាទិត្យមុនប្អូនប្រុសខ្ញុំបានលិចទូកនៅទន្លេនេះ ហើយនៅថ្ងៃបន្ទាប់ប៉ូលិសក៍រកវាឃើញវិញ
អ្នកដំណើរ ៖ ហ៎ា!!?

អ្នកណាធំជាង

ស្ត្រីពីរនាក់នៅផ្ទះជិតគ្នា ចូលចិត្តនិយាយគ្នារឿងអីវ៉ែអីវ៉ាន់របស់ខ្លួនឯងថាអ្នកណាធំជាង ។

ស្ត្រីទី១ ៖ អីវ៉ែអីវ៉ាន់របស់ខ្ញុំធំជាង
ស្ត្រីទី២ ៖ តែខ្ញុំថារបស់ខ្ញុំធំជាងឯង
ស្ត្រីទី១ ៖ តែខ្ញុំថារបស់ខ្ញុំធំជាង
ស្ត្រីទី២ ៖ អញ្ចឹងពេលដែលឯងជួយខ្លួនឯង ឯងប្រើអ្វីរុកចូលទៅ
ស្ត្រីទី១ ៖ ខ្ញុំប្រើត្រសក់ធំៗ ចុះឯងវិញ?
ស្ត្រីទី២ ៖ ខ្ញុំក៏ប្រើត្រសក់ដែរ
ស្ត្រីទី១ ៖ ឯងក៏ប្រើត្រសក់ដូចគ្នាដែរ នៅមកថារបស់ឯងធំជាងយើងទៅកើត
ស្ត្រីទី២ ៖ ប្រាកដជាធំជាងរបស់ឯងហើយ ព្រោះរបស់ឯងគ្រាន់តែប្រើត្រសក់ធម្មតា តែរបស់ខ្ញុំគឺប្រើត្រសក់ស្រូវ ។

តាមទំហំ
គ្រូនិយាយជាមួយសិស្សប្រុស៣នាក់
គ្រូ ៖ ពួកឯងទាំង៣ គួរតែញ៉ាំត្រីឲ្យបានច្រើនជាងនេះ
សិស្សទាំងបី ៖ ម៉េចអញ្ចឹងលោកគ្រូ?
គ្រូ ៖ ព្រោះញ៉ាំត្រី ធ្វើឲ្យឆ្លាត
សិស្សទី១ ៖ ចុះត្រូវញ៉ាំត្រីអ្វីទៅលោកគ្រូ?
គ្រូ ៖ សិស្សទី១ធ្វើលំហាត់ខុស ៣ចំណុច ក្នុង១០ចំណុច ត្រូវទៅញ៉ាំត្រីប្លាធូ
សិស្សទី២ ៖ រួចចុះខ្ញុំលោកគ្រូ?
គ្រូ ៖ ឯងធ្វើលំហាត់ខុស ៦ចំណុច ក្នុង១០ចំណុច ត្រូវទៅញ៉ាំត្រីរ៉ស់
សិស្សទី៣ ៖ ចុះខ្ញុំវិញលោកគ្រូ?
គ្រូ ៖ ឯងធ្វើលំហាត់ខុសទាំងអស់ ត្រូវទៅញ៉ាំត្រីបាឡែន

លែងមានប្រយោជន៍
ខ្ទើយម្នាក់យំនៅក្នុងបារ ។ អ្នកក្រឡុកស្រាឃើញដូច្នេះក៏និយាយលួងលោមនិងសួរពីដំណើរដើមទង ៖ ខ្ទើយ ៖ សង្សាររបស់ខ្ញុំ គេមិនបានស្រលាញ់ខ្ញុំស្មោះទេ អ្នកក្រឡុកស្រា ៖ ហេតុអ្វីក៏អ្នកគិតថា គេមិនស្រលាញ់អ្នកស្មោះ? ខ្ទើយ ៖ ពេលខ្ញុំឈឺជំងឺបន្តិចបន្តួច គេក៏មិនមករកខ្ញុំ ព្រោះខ្ញុំអស់ប្រយោជន៍សម្រាប់គេហើយ អ្នកក្រឡុកស្រា ៖ ចុះអ្នកឈឺអ្វីទៅ? ខ្ទើយ ៖ ខ្ញុំកើតឫសដូងបាត

ចប់ហើយខ្ញុំ
ស្ត្រីម្នាក់កំពុងតែច្រៀង ស្រាប់តែពូបាត់បានរិះគន់នាង ទៅកាន់ពូម៉ៅដែលឈរពីក្រោយគាត់ ។

ពូបាត់ ៖ សំឡេងនាងពិបាកស្ដាប់ណាស់ តើលោកស្គាល់នាងទេ?
ពូម៉ៅ ៖ បាទនាងជាប្រពន្ធខ្ញុំ
ពូបាត់ ៖ ឲ្យខ្ញុំសុំទោស ការពិតសំឡេងនាងល្អទេ តែខ្ញុំឆ្ងល់ពីណាគេជាអ្នកសរសេរបទចំរៀងដូចឆ្គួតអញ្ចឹង
ពូម៉ៅ ៖ បាទបទនឹងក៏ខ្ញុំជាអ្នកសរសេរដែរ
ពូបាត់ ៖ ជួយផង! ជួយផង! ជួយផង! ជួយផង! ជួយផង!

គ្រាន់តែ ២+២ មិនចេះដែរ!

ផ្លយជាសិស្សម្នាក់រៀន ថ្នាក់ទី២ វាឆ្លាត ហើយពូកែទៀត ទាស់តែវាមិនសូវដឹងរឿងរាក់ជ្រៅ ។ មានថ្ងៃមួយនោះនៅក្នុងថ្នាក់រៀនអ្នកគ្រូបានសួរផ្លយថា ៖ មើលផ្លយ ២+២ ត្រូវជាប៉ុន្មាន?

នៅពេលនេះផ្លយទៈតុផាំង ហើយក៏ដើរចេញទៅផ្ទៈបាត់ទៅ ។ លុះទៅដល់ផ្ទៈម្ដាយវាក៏សួរវាថា ៖ “អាផ្លយម្ដេចក៏ឯងចេញមកផ្ទៈលឿនម្លេះថ្ងៃនេះ?”

ផ្លយ ៖ មិនដឹងជារៀនធ្វើអីទេម៉ែ បើគ្រូគ្រាន់តែ ២+២ ក៏មកសួរខ្ញុំដែរ ។

ម្ដាយ ៖ អើ! ឯងធ្វើអញ្ចឹងបានត្រូវអាកូន!
ចាញ់បាល់
ខែនេះ ជារដូវប្រកួតបាល់ទាត់ ។ ព្រឹកថ្ងៃនេះមានមនុស្សបីនាក់នៅក្នុងបន្ទប់មួយ ។ ពីរនាក់អានកាសែត ម្នាក់មិនមានកាសែតអានគឺអង្គុយរង់ចាំ ។ អ្នកមានកាសែតអានម្នាក់ឆ្លើយឆ្លងជាមួយអ្នករង់ចាំ ។

អ្នករង់ចាំ ៖ បង អានឲ្យឮៗ ឲ្យខ្ញុំស្ដាប់ផង បានទេ!

អ្នកអាន ៖ អានមិនបានឮទេ អស់កម្លាំង !

អ្នករង់ចាំ ៖ ម៉េចបានជាអស់កម្លាំង ? យប់មិញ……..

អ្នកអាន ៖ អត់ចាញ់កូនទេ ! តែចាញ់បាល់ !

អ្នករង់ចាំ ៖ អុញ…….. ! ! !
បោយនេះចំមែន
បោយ ជាទីសំណព្វចិត្តរបស់លោកស័ក្ដិ ៥ម្នាក់បានរៀបចំបាយទឹកទទួលភ្ញៀវចៅហ្វាយ ។ រៀបដល់ពេលនឹងទទួលទានទៅហើយ លោកស័ក្ដិ៥ បានក្រឡេកឃើញ សម ស្លាបព្រា វាមិនសូវជាស្អាតក៏ឲ្យបោយយកទៅលាងចេញ ។ បោយក៏យកទៅលាងយ៉ាងប្រញាប់ ហើយយកមកឲ្យវិញតែក្នុងរយៈពេលខ្លី ព្រោះពេលវេលាទទួលទានដល់ហើយដោយខំលាងឲ្យស្អាតថែមទៀតផង ។ ស្រាប់តែលោកស័ក្ដិ ៥ នៅមិនពេញចិត្តទៀត “លាងរួចហើយឬ ?” លោកនាយសួរ ។ “បាទ !” បោយឆ្លើយ ។ “អីក៏លាងលឿនម្ល៉េះ ?….ទៅ ! យកទៅលាងម្ដងទៀត” លោកនាយតប ។ លុះដល់ចាំបាត់យូរពេក លោកនាយក៏ស្រែក “អ្ហែងលាងអីក៏យូរម្ល៉េះ អាអើយអា !” ។ “បាទ, លាងឆាប់ពេក ខ្លាចមិនស្អាតទាន !” បោយតប ។
ក្លាយជាអ្នកមានព្រោះតែបាល់
នាយ អាត ឡូម៉ា ក្លាយទៅជាភ្នាក់ងាររើសសំរាមមានលើសគេឯងក្នុងប្រទេសអង់គ្លេស ក្រោយពីគេបានធ្វើការនៅពហុកីឡាដ្ឋានមួយកន្លែងអស់រយៈពេលជាងប្រាំ ឆ្នាំមក ។ មានក្រុមអ្នកកាសែតជាច្រើនបានមកសុំជួបសម្ភាសជាមួយនាយ អាត ក្រោយពីនាយបានទទួលជោគជ័យក្នុងការងារ ។

អ្នកកាសែត ៖ លោក អាត សូមលោកជួយប្រាប់នូវភាពអាថ៌កំបាំង ដែលបានធ្វើឲ្យលោកក្លាយទៅជាមហាសេដ្ឋី ឲ្យខ្ញុំបានដឹងផងបានទេ ?

អាត ៖ អ្ហូ !…..ងាយដូចបកចេកអីចឹង ! គឺវាអីចេះ ! ក្រុមបាល់ទាត់ “ប្លែកប៊ីន” លេងបាល់មិនបានល្អសោះ ម៉្លោះហើយខ្ញុំក៏ក្លាយទៅជាអ្នកមានទៅ !

អ្នកកាសែត ៖ បើអីចឹងលោកលែងភ្នាល់បាល់មែនទេ ?

អាត ៖ មិនមែនទេ ! ក្រុមអ្នកគាំទ្រក្រុមបាល់ទាត់ “ប្លែកប៊ីន” បាន មកមើលបាល់ទាត់ ហើយឃើញក្រុមរបស់ខ្លួនចាញ់គេរាល់លើក ហើយបានហ៊ោដេញគ្រវែងនឹងដបទឹកបរិសុទ្ធ ខ្ញុំក៏បានប្រមូលរើសយកដបទៅលក់រាល់ពេល ម៉្លោះហើយទើបបានខ្ញុំក្លាយជាអ្នកមានបាន៥ឆ្នាំមកនេះ ខ្ញុំប្រមូលប្រាក់បានច្រើនលានហើយ ។
ការងារសម្រាប់ជនពិការ
មានក្រុមហ៊ុនចិនថ្មី ទើបតែបើកនៅក្នុងប្រទេសកម្ពុជា ហើយគេបានសរសេរចុះផ្សាយនៅលើទំព័រកាសែតថា “ក្រុមហ៊ុន យើងខ្ញុំទើបតែបង្កើតថ្មី ត្រូវការជ្រើសរើសបុគ្គលិកជាជនពិការសម្រាប់ការងារជាតំណែងខ្ពស់ មានប្រាក់ខែខ្ពស់ ៥០០ ដុល្លារ ក្នុងមួយខែ និងប្រាក់លើកទឹកចិត្តទៅតាមសេចក្ដីក្លាហានព្យាយាម” ។

គ្រាន់តែឮដំណឹងនេះ មានជនដែលពិការដៃ ពិការជើង ភ្នែក….ជាច្រើន យកប្រវត្តិរូបមកដាក់ព្រោងព្រាត ។ នៅពេលចប់ស្រាប់តែឃើញជាប់ជនពិការម្នាក់ ម្នាក់ៗបានទៅមើលមុខអ្នកជាប់ដើម្បីចង់ដឹងថា អ្នកពិការនោះគឺគេពិការយ៉ាងម៉េចបានជាជាប់ ក៏ស្រាប់តែឃើញអ្នកជាប់នោះជាមនុស្សធម្មតាដូចគេឯងគ្មានពិការអ្វី សោះ ធ្វើឲ្យគេរាល់គ្នាខឹង និងឆ្ងល់ជាខ្លាំង ។

ក្រុមជនពិការ ៖ មើលលោកប្រធានក្រុមហ៊ុន តើក្រុមហ៊ុនរបស់លោកជ្រើសរើសដូចម្ដេច បានជាជាប់មនុស្សធម្មតាគ្មានពិការអ្វីសោះ ?

ប្រធានក្រុមហ៊ុន៖ អូ ! ក្រុមហ៊ុន របស់ខ្ញុំជ្រើសរើសបុគ្គលិកនេះ ពុំមែនជ្រើសរើសអ្នកដែលពិការរាងកាយទេ គឺខ្ញុំត្រូវជ្រើសរើសបុគ្គលិកណាដែលមានឈ្មោះថា “ពិការ” សម្រាប់ធ្វើការងារឲ្យត្រូវតាមហុងស៊ុយរបស់ខ្ញុំ !

ក្រុមជនពិការ ៖ ….. !

តម្លៃ វត្ថុបុរាណ
ក្រោយពីមានទីកន្លែងភ្នាល់បាល់នៅក្នុងស្រុកខ្មែរមក ធ្វើឲ្យយុវជនសិស្សសាលា មានការជក់ចិត្តនឹងចាក់បាល់យ៉ាងខ្លាំង ។
សុក គឺជាសិស្សម្នាក់ដែលចូលចិត្តលេងបាល់ និង យកទ្រព្យសម្បត្តិក្នុងផ្ទះទៅលក់ជាប្រចាំ ។ ក្រោយមកគេក៏បានលួចយកថូផ្កាបុរាណមួយពីក្នុងផ្ទះទៅលក់ ដើម្បីយកប្រាក់ចាក់បាល់ ។
សុក ៖ អត់ទោស ! លោកថៅកែ ទីកន្លែងនេះគឺជាកន្លែងទិញ-លក់វត្ថុបុរាណមែនទេ ?
ថៅកែ ៖ មែន តើមានការអ្វី ?
សុក ៖ ខ្ញុំចង់លក់ថូផ្កានេះមួយ ដែលទិញនៅសម័យបុរាណចិន តើតម្លៃប៉ុន្មាន ?
ថៅកែ ៖ ៣៥ ដុល្លារ ។
សុក ៖ ដូចជាថោកពេកហើយ ថូផ្កានេះធំហើយស្អាតនៅថ្មី តើម៉េចក៏ថោកម្ល៉េះ ?
ថៅកែ ៖ ដោយសារតែស្អាត និងថ្មីហើយ បានជាខ្ញុំឲ្យថោកពីព្រោះវាពុំទាន់ចូលជាស្តង់ដារជាវត្ថុបុរាណ ។

អ្នកជម្ងឺធ្មេញ
ពូ ម្នាក់ត្រូវទៅជួបគ្រូពេទ្យធ្មេញពេលព្រឹកមួយ ឯមន្ទីរពេទ្យធ្មេញនៅភ្នំពេញ ។ លោកគ្រូពេទ្យ បានសុំឲ្យគាត់ហាមាត់ដើម្បីត្រួតពិនិត្យធ្មេញសិនមុននឹងចាត់ចែង ត្រូវធ្វើអ្វីបន្តទៀត ។ គ្រាន់តែគាត់ហាមាត់ភ្លាមឃើញមានកាកសំណល់អាហារពីល្ងាចជាប់ធ្មេញ ស្អេក តែមិនហ៊ានថាអីទេខ្លាចគាត់អន់ចិត្ត ទើបដកលុយពីហោប៉ៅខោមួយដុល្លារហុចឲ្យ ៖ “ណេះលោកពូ ! យកទៅទិញអំពៅសាងហូបសិនទៅ សឹមមកជួបខ្ញុំម្ដងទៀតណាចា៎ះ” ។
ពូគាត់បានមួយដុល្លារក៏នឹកថា ៖ “លោកគ្រូពេទ្យនេះចិត្តល្អណាស់ បានឲ្យអញមួយដុល្លារទៅហូបអំពៅសាង” ។
មួយសន្ទុះ គាត់ត្រឡប់មកវិញ លោកគ្រូពេទ្យបានហៅឱ្យគាត់ចូលជួប ហើយអោយអង្គុយស្រួលបួលទើបឱ្យគាត់ហាមាត់ពិនិត្យធ្មេញម្ដងទៀត ស្រាប់តែគ្រូពេទ្យចាប់ផ្ដើមលាន់មាត់ “អ៊ូយ ! លើសដើម ! ខ្ញុំឲ្យមួយដុល្លារទៅទិញអំពៅសាងហូប ម៉េចបានជាទៅទិញត្រាវហូបវិញអញ្ចឹងពូ ?” គាត់តបថា “ព្រឹកអញ្ចឹងហូបអំពៅសាងម៉េចនឹងបាត់ឃ្លាន ពូឃើញត្រាវវាថោកជាងក៏ទិញហូបទៅ” ។
គ្រូពេទ្យនឹកក្នុងចិត្តថា “ឱអាត្មាអញកម្មក្រាស់ម៉្លេះ ! ឲ្យទៅស៊ីអំពៅសាងទៅ ក្រែងនឹងបានសម្រាលទុក្ខខ្លះ គាត់ទៅពួយត្រាវរឹតតែឲ្យឯងវេទនាថែមទៀត” ។
មនុស្សឈ្លក់ វង្វេង នឹងសម្ភារៈ
មេធាវីទទួលជោគជ័យក្នុងមុខរបរម្នាក់បានទិញរថយន្តម៉ាក JaguarXK-8 មួយ គ្រឿងថ្មីស្រឡាង ហើយបើកមកចតខាងមុខការិយាល័យត្រៀមបង្អួតមិត្តភ័ក្ដិ។ ប៉ុន្តែបន្ទាប់ពីគាត់ចូលក្នុងការិយាល័យមួយសន្ទុះចេញមកវិញ ស្រាប់តែលេចរថយន្តដឹកទំនិញធុនធំមួយគ្រឿង ជ្រុលចង្កូតបុកលាន់ដូចរន្ទះ បណ្ដាលអោយរតនវត្ថុថ្មីស្រឡាងដែលគាត់ទើបទិញនោះកំពិតរាបដល់ដី ។ ខឹងស្ទើរឆ្កួតគាត់ហៅទូរស័ព្ទទៅលេខ ៩១១ របស់ប៉ូលិសក្រុង ។ មិនដល់ ៥នាទីផង ប៉ូលិសម្នាក់មកដល់កន្លែងកើតហេតុ ។ ប៉ុន្តែមុនពេលអាចសួរអ្វីបានខ្លះ ប៉ូលិសរូបនោះដឹងតែត្រូវឈរស្ដាប់ លោកមេធាវីនិយាយឡូឡាដូចឆ្កួត ។ មួយសន្ទុះគាត់ ហាក់ដូចស្វាងបន្តិច ទើបប៉ូលិសមានឱកាសបាននិយាយ “ខ្ញុំមិននឹកស្មានសោះថាលោកមេធាវីឈ្លក់នឹងសម្ភារៈដល់ម្ល៉ឹង ឈឺចាប់នឹងរបស់ត្រូវខូច រហូតដល់ភ្លេចប្រការផ្សេងៗទៀត” ។
លោកមេធាវីបើកភ្នែកក្រឡោត “លោកចង់និយាយថាម៉េចហ្នឹង ?” ។ ប៉ូលិស សើចញឹមៗ “លោកមិនដឹងដៃឆ្វេងរបស់លោកពីត្រឹមកួយដៃចុះទៅក្រោមដាច់បាត់ពេល រថយន្តបុកគ្នាទេឬអី ?” ។ លោកមេធាវីភ្ញាក់ព្រើតលើកដៃឆ្វេងមើល ៖ “យីឯណានាឡិការ៉ូឡិចរបស់ខ្ញុំ ?” ។

មិនបាច់សោកស្ដាយ
ពូសុក និង ពូចូច ជាអ្នករស់នៅផ្ទះជិតខាងគ្នា ។ ថ្ងៃមួយ ពូសុក បាននិយាយទៅកាន់ពូចូច

ពូសុក ៖ ហ៊ឺ ! ខ្ញុំសោកស្ដាយណាស់បង ដែលមាន់របស់ខ្ញុំបានកាយដំណាំបងខ្ទេចខ្ទីនោះ ខ្ញុំមកនេះគឺចង់សុំទោសលោកបង !
ពូចូច ៖ មិនបាច់សោកស្ដាយអីទេលោកប្អូនអើយ ! ព្រោះថាមាន់ដែលកាយដំណាំពីល្ងាចមិញនោះត្រូវឆ្កែខ្ញុំស៊ីបាត់ទៅហើយ…..
ពូសុក ៖ អ្ហូ៎ ! បាន ឮលោកបងនិយាយដូច្នេះខ្ញុំធូរទ្រូងបន្តិចព្រោះថាព្រឹកមិញនេះឆ្កែ របស់ លោកបងទៅលេងផ្ទះខ្ញុំ ហើយពេលដែលខ្ញុំចេញឡានពីផ្ទះបានជ្រុលចង្កូតកិនឆ្កែលោកបង ងាប់បាត់ទៅហើយ… !
ពូចូច ៖ អុញ !

រឿងឆ្មាមានទម្ងន់
នៅ ក្នុងភូមិមួយមានយាយចាស់ម្នាក់ ចិញ្ចឹមសត្វឆ្មាពីរបីក្បាលទុកគ្រាន់ចាប់កណ្ដុរនៅពេលយប់ ។ គាត់ស្រឡាញ់ឆ្មារបស់គាត់ណាស់ ។ ថ្ងៃមួយស្រាប់តែ ឆ្មារបស់គាត់ឈឺខ្លាំង ក៏ទៅហៅគ្រូពេទ្យមកមើលឆ្មារបស់គាត់ ។ ក្រោយពីលោកគ្រូពេទ្យពិនិត្យរួចមក លោកគ្រូពេទ្យបាននិយាយទៅកាន់លោកយាយ
គ្រូពេទ្យ ៖ សូមជួយអបអរសាទរលោកយាយ ! ឆ្មារបស់លោកយាយមានទម្ងន់ហើយ !
លោកយាយ (និយាយទាំងកំហឹង) ៖ ចុះអាប្រុសឈ្មោលណាធ្វើអោយឆ្មាអញផើមបែបនេះ ?
កំពុងជជែកគ្នា ស្រាប់តែមានឆ្មាឈ្មោលមួយក្បាលបានរត់កាត់មុខអ្នកទាំងពីរ ឃើញបែបនេះលោកគ្រូពេទ្យក៏លាន់មាត់
គ្រូពេទ្យ ៖លោកយាយ ! តិចលោអាឆ្មាឈ្មោលមួយនោះទេដឹង ?
លោកយាយ ៖ មិនមែនទេក្មួយ ! អាឈ្មោលមួយហ្នឹងវាជាបងប្រុសបង្កើតរបស់វាទេតើ !
គ្រូពេទ្យ ៖ ខុសហើយលោកយាយ ! សត្វវាមិនដែលគិតបងគិតប្អូនវាទេ !
លោកយាយ ៖ អីចឹងមែនអីក្មួយ !

មើលមិនច្បាស់
ក្នុង ថ្នាក់រៀនមួយ ខណៈដែលការប្រលងឆមាសកំពុងដំណើរការទៅសិស្សទាំងឡាយនាំគ្នាធ្វើយ៉ាង ស្ងៀមស្ងាត់ ។ តែពេលនោះលោកគ្រូក៏សង្កេតឃើញសិស្សម្នាក់ លួចមើលគេជិតខាងជាញយៗ ទើបនិយាយដាស់តឿន ៖

លោកគ្រូ ៖ នែប្អូន ! ប្អូនឯងលួចមើលគេច្រើនដងហើយ ប្រយ័ត្នគ្រូដកពិន្ទុណា៎ !
សិស្ស ៖ បាទលោកគ្រូ ! ខ្ញុំសុំទោស ! ការពិត ខ្ញុំក៏មិនចង់មើលគេច្រើនដងដែរ តែការដែលខ្ញុំត្រូវលួចមើលគេច្រើនដងនោះក៏ព្រោះគេនោះសរសេរអក្សរ ខ្វៀកពេក ទើបខ្ញុំមើលមិនច្បាស់ណា៎ លោកគ្រូ… ។
លោកគ្រូ ៖ អុញ!!!???

លុយអ្វី ?
ស្ត្រីពីរនាក់ដែលជាអ្នកជិតខាងនឹងគ្នា ពេលទំនេរនាថ្ងៃចូលឆ្នាំថ្មី បានសំណេះសំណាលគ្នាលេងថា ៖
– នែ ! កូនខ្ញុំទើបអាយុ ៣ឆ្នាំ ជួយខ្ញុំរកលុយបានជាច្រើនម៉ឺនរៀល !
– យ៉ាងម៉េច ? អ្នកស្រីអោយកូនទៅដើរសុំទានគេមែនឬទេ ?
– អ៊ូយ ! មិនមែនទេ ! នោះគឺជាលុយជូនពរឆ្នាំថ្មី ដែលគេអោយវាណា៎ !
– ? ! !

អោយក៏ដូចអត់
លោកប្ដីទើបនឹងត្រឡប់មកពីជូនពរឪពុក- ម្ដាយក្មេក ប្រពន្ធក៏សួរភ្លាមថា ៖

* តើម៉ែមានអោយលុយអបអរឆ្នាំថ្មីដល់កូនៗយើងដែរឬអត់ ?
* មាន ….
* ដែរ តែក៏ដូចអត់ដែរ ! ហេតុម៉េចបានជាអីចឹង ?
* ព្រោះថា ក្រោយមកម៉ែបបួលលេងបៀចាញ់គាត់អស់ហើយ !

អាសយដ្ឋាន
បុរស ម្នាក់ទើបនឹងមកពីស្រែចូលដល់ទីក្រុង ពេលមកដល់ចំណតរថយន្ត គាត់ចង់ហៅស៊ីក្លូអោយដឹកទៅផ្ទះបងប្អូនគាត់ តែមិនដឹងប្រាប់គេថាយ៉ាងម៉េច ។ ងាកចុះងាកឡើងគាត់ក៏បានឃើញអ៊ំស្រីម្នាក់កំពុងបោយដៃហៅស៊ីក្លូ ហើយពេលស៊ីក្លូមកជិតអ៊ំស្រីនិយាយថា ៖ “៧២ មុនីរ៉េត” ហើយក៏ឡើងជិះស៊ីក្លូនោះទៅ ។

មួយស្របក់ក្រោយមកទៀត ក៏ឃើញមានយុវជនម្នាក់បោយដៃហៅស៊ីក្លូ និង និយាយថា ២៥ ហែមចៀវហើយក៏ឡើងជិះស៊ីក្លូនោះទៅ ។
អ្នកទី ៣ គឺជាស្ត្រីបាននិយាយថា “៤២ ម៉ៅសេទុង” រួចឡើងជិះទៅ ។

ឃើញដូច្នេះគាត់ក៏មានសេចក្ដីក្លាហានឡើង និងបោយដៃហៅស៊ីក្លូរួចប្រាប់ថា “៣៥ ឪអាក្នុយ” ។
ពេលនោះស្រាប់តែអ្នកស៊ីក្លូធ្វើភ្នែកស្លឺ ! ! ? ?

កូនជាអ្វី ?
ថ្ងៃមួយប្ដីប្រពន្ធ ២នាក់បានឈ្លោះប្រកែកគ្នា ។
បុរសជាប្ដីដោយមិនអាចទប់បានក៏បន្ទោសប្រពន្ធថា ៖ ឆោតល្ងង់មើលតែគោ !
ចំណែកឯប្រពន្ធក៏មិនអន់ដែរបានតបទៅវិញថា ៖ បងឯងប្រៀបបានសត្វឆ្កែ !
ឃើញដូច្នោះ កូនប្រុសម្នាក់ក៏បានសួរថា ៖ បើអីចឹងខ្ញុំជាកូនអ្វីទៅម៉ែ ?

អាយុរបស់កណ្ដុរ
នៅក្នុងថា្នក់រៀន គ្រូបានសួរសិស្ស ៖ មើល ! កូនៗទាំងអស់គ្នា ! តើកូនៗដឹងទេថាអាយុរបស់កណ្ដុរមានប៉ុន្មានឆ្នាំ ?
– សុខ បានលើកដៃហើយឆ្លើយ ៖ បាទ ! អ្នកគ្រូ ! កណ្ដុរមានអាយុប្រហែលពីរឆ្នាំ !
– បូរ៉ា បានលើកដៃហើយឆ្លើយ ៖ បាទ ! អ្នកគ្រូ ! កណ្ដុរមានអាយុបីឆ្នាំ !
– អ្នកគ្រូ ៖ មើលកូនណាដឹងទៀត ?
– ប្រុញ បានឆ្លើយ ៖ បាទ ! អ្នកគ្រូ ! បើតាមខ្ញុំគិត អាយុរបស់កណ្ដុរវាស្ថិតនៅលើឆ្មាជាអ្នកកំណត់អ្នកគ្រូ !
– អ្នកគ្រូ ៖ … ! !

ពាក់ក្រវិល
ក្នុង ផ្ទះមួយមានកូនស្រីទើបតែរៀបការថ្មីៗ ។ យុវជនកំហូចម្នាក់ដើរក្បែរជញ្ជាំងនៃបន្ទប់មួយនេះ ។ ពេលព្រលប់ៗ ក៏ចាប់អារម្មណ៍នឹងសំឡេងចម្លែក ។
កូនក្រមុំ ៖ អូនឈឺណាស់ !
កូនកំលោះ ៖ ទ្រាំបន្តិចទៅ មុនដំបូងឈឺអញ្ចឹងហើយ !
ក្មេងខូច ៖ ប្ដីពាក់ក្រវិលឲ្យប្រពន្ធសោះ ! ! !

កោរចេញទៅ
លោក សង្ឃមួយអង្គបានដើរបិណ្ឌបាតនៅតាមផ្លូវលំមួយ។ នៅតាមផ្លូវនោះមានដើមអម្ពិលមួយដើម ហើយក្មេងស្រីម្នាក់កំពុងតែបេះត្រួយអម្ពិល នៅលើដើមអម្ពិលនោះ។ គាប់ជួនជាលោកគាត់និមន្តមកដល់ហើយគាត់បានងើយឡើងទៅលើដើមអម្ពិល ហើយក៏បានហៅក្មេងស្រីនោះឲ្យចុះមកក្រោម។
ក្មេងស្រីសួ ៖ តេជគុណមានការអ្វីឬ?
លោកសង្ឃ ៖ នេះយកលុយ២ម៉ឺនរៀលទៅចាយទៅ
ក្មេងស្រីបានលុយអររខិបរខុប រត់ទៅប្រាប់ម្ដាយថាលោកសង្ឃឲ្យលុយពេលខ្លួនកំពុងឡើងបេះត្រួយអម្ពិល។
ម្ដាយ ក្មេងស្រីគិតក្នុងចិត្តថា “យីកូនអញបានប៉ុណ្ណឹង ចុះទម្រាំអញបានប៉ុណ្ណាទៅ” ។ ស្អែកឡើងម្ដាយក្មេងស្រីនោះក៏បានទៅឡើងបេះត្រួយអម្ពិលម្ដង ។ គាប់ជួនពេលនោះលោកសង្ឃបានមកបិណ្ឌបាតតាមផ្លូវដដែលហើយបានងើយឡើង លើមើលម្ដាយក្មេងស្រីនោះបេះត្រួយអម្ពិល ហើយក៏បានហៅនាងឲ្យចុះមកក្រោម។
ម្ដាយក្មេងស្រីសួ ៖ តេជគុណមានការអ្វីឬ?
លោកសង្ឃ ៖ នេះយកលុយ ២រយរៀល ទៅទិញ ឡាមកោរចេញទៅ!
ម្ដាយក្មេងស្រី ៖ អុញ….!!!

មូលហេតុច្រៀងពីរោះ
ស្ត្រីជាប្រពន្ធអង្គុយស្ដាប់ចាបយំលើមែកឈើ ឮពីរោះត្រចៀកពេកក៏សួរប្តី ៖

-បងស្ដាប់មើល, ចាបនោះសំឡេងស្រួយ ច្រៀងពីរោះមែនទែន ។ វាជាចាបសោះ ហេតុម៉េចច្រៀង ពីរោះម៉្លេះ?
-វាត្រូវតែច្រៀងពីរោះអ៊ីចឹងហើយ ព្រោះក្នុងចិត្តវាគ្មានជាប់ជំពាក់អ្វីដូចបង។
-ជាប់ជំពាក់យ៉ាងម៉េច?
-វា គ្មានប្រពន្ធ គ្មានជំពាក់បំណុលគេ គ្មានខ្វល់រឿងអត់ការងារធ្វើ អត់ដែលតឹងទ្រូងដោយសារ ប្រពន្ធរំអុកទារខោអាវម៉ូដទាន់សម័យ…ដូច្នេះវាត្រូវតែច្រៀងពីរោះអញ្ចឹងហើយ ។
ជ្រើសរើសប្រពន្ធ
យុវជន ម្នាក់ទោះបីនាំនារីណាមកផ្ទះជម្រាបសួរម្ដាយក៏ម្ដាយមិនពេញចិត្ត ដែរ។ គាត់ប្រឆាំងមិនឱ្យកូនប្រុសគាត់យកនាងនោះធ្វើប្រពន្ធដាច់ខាត ។
យុវជនយើងទាល់តម្រិះពុំដឹងស្រីប្រភេទណាទើបម្ដាយសប្បាយចិត្ត នាយក៏សួរយោបល់អ្នកជិតខាង ហើយបានដំបូន្មានដូចតទៅ ៖
-ក្មួយ ឯងត្រូវរកនារីណារូបរាងដូចម្ដាយរបស់ក្មួយឯង គឺដូចទាំងរូបរាង និងឫកពា ។ រកបាននារីប្រភេទនោះមុខជាត្រូវចិត្តគាត់មិនខាន ។
យុវជនយើងធ្វើតាមដំបូន្មានរបស់អ្នកជិតខាង ទីបំផុតក៏រកបាននារីម្នាក់ដូចចិត្តមែន ។ នាយប្រាប់ អ្នកជិតខាងវិញ ៖
-អ៊ំស្រីនិយាយត្រូវណាស់, ម្ដាយខ្ញុំយល់ព្រមឱ្យខ្ញុំរៀបការជាមួយនារីចុងក្រោយហើយ ។
-នាងនោះដូចម្ដាយរបស់ក្មួយឯងមែនទេ?
-បាទ,! ដូចបេះបិទ ដូចតាំងពីរូបរាង តាំងពីឫកពា តាំងពីរបៀបស្លៀកពាក់ និង ដាំស្ល។ ប៉ុន្តែ…
-ប៉ុន្តែយ៉ាងម៉េច ?
-ប៉ុន្តែ ឪពុកខ្ញុំបែរជាស្អប់នាងបំផុត ។

របៀបតាមដានប្រពន្ធ
បុរស បីនាក់និយាយគ្នាពីរបៀបតាមដានប្រពន្ធនៅពេលខ្លួនត្រូវទៅឆ្ងាយ ពីផ្ទះយូរថ្ងៃ។ បុរសទីមួយនិយាយ ប្រាប់បុរសពីរនាក់ទៀតថា ៖
-ទម្លាប់ របស់ខ្ញុំគឺប្រើម៉ាស៊ីនថតសំឡេង។ ខ្ញុំលួចបង្កប់ម៉ាស៊ីនថតសំឡេងក្នុងបន្ទប់ដេក ។ ពេលត្រឡប់ មកពីបំពេញបេសកកម្មតាមខេត្តវិញ យកម៉ាស៊ីននោះបើកស្ដាប់ដឹងខ្ទេចខ្ទី រឿងរ៉ាវដែលប្រពន្ធនៅផ្ទះ ធ្វើអីខ្លះ ។
បុរសទីពីរងក់ក្បាលតិចៗ ៖
-របៀប ហ្នឹងក៏គ្រាន់បើម៉្យាងដែរ តែខ្ញុំចូលចិត្តប្រើកាមេរ៉ាជាង។ ខ្ញុំលួចបង្កប់កាមេរ៉ាក្នុងបន្ទប់ដេក ពេលមកវិញបើកមើលឃើញទាំងអស់ប្រុសណាខ្លះមករញ៉េរញ៉ៃជាមួយប្រពន្ធ ខ្ញុំ ។
ដល់វេនបុរសទីបី ៖
-ចំណែកខ្ញុំ ខ្ញុំមិនធ្វើដូចបងទាំងពីរទេ។ ធ្វើអ៊ីចឹងដឹងបានតែនៅក្នុងបន្ទប់, ចុះបើគេទៅណាទៅណីនៅកន្លែង ផ្សេងធ្វើម៉េចដឹងទៅ?
វិធី របស់ខ្ញុំគឺមកដល់ផ្ទះភ្លាមខ្ញុំធ្វើជាចោទប្រកាន់ស្ត្រីម្នាក់ នៅក្បែរផ្ទះថា ម៉េចអ្នកឯងក្បត់ចិត្តប្ដីអញ្ចឹង? ស្ត្រី នោះខឹង ច្រឡោតឆ្លើយវិញ ខ្ញុំមិនមែនស្រីធុនប្រពន្ធលោកឯងទេ កុំចោទខ្ញុំផ្ដេសផ្ដាស។ រួចហើយ គាត់និយាយហែកកេរ្តិ៍ប្រពន្ធខ្ញុំទាំងអស់។ ដូច្នេះប្រពន្ធខ្ញុំធ្វើអីនៅកន្លែងណាក៏ខ្ញុំដឹងគ្មានសល់ ។

ខែដែលយើងប្រើថ្នាំដុសធ្មេញអស់តិច
លោកគ្រូសួរទៅកូនសិស្សថា ៖ ខែណាដែលយើងប្រើថ្នាំដុសធ្មេញអស់តិចជាងគេ ?
សិស្សលើកដៃព្រោងព្រាត លោកគ្រូហៅសិស្សម្នាក់អោយឆ្លើយ “បាទ ! ខែដែលយើងប្រើថ្នាំដុសធ្មេញតិចជាងគេគឺខែកុម្ភៈ” ។
លោកគ្រូសួរបន្តទៀតថា “តើហេតុអ្វីទៅ ?” សិស្សឆ្លើយទៀតថា “ពីព្រោះខែនេះមានតែ ២៨ ឬ ២៩ ថ្ងៃទេ ឯខែឯទៀត មានដល់ទៅ ៣០ និង ៣១ ថ្ងៃ ឯណោះណា៎លោកគ្រូ” លោកគ្រូសរសើរថា “ល្អណាស់” ។
ស្រាប់តែជើងល្អម្នាក់ទៀតលើកដៃសុំឆ្លើយនូវសំនួរដដែលថា “ខែដែលយើងប្រើថ្នាំដុសធ្មេញអស់តិចជាងគេ គឺខែរងារព្រោះខ្ញុំមិនសូវបានដុសធ្មេញរាល់ព្រឹកទេ ត្រជាក់ណាស់…. ថ្នាំដុសធ្មេញខ្ញុំអស់តិចណាស់ក្នុងខែនោះ” ។

ថ្លៃថ្នូរតាម
យុវជនក្រីក្រម្នាក់ក្លាហាន ចូលទៅសារភាពចំពោះមុខឪពុក-ម្ដាយខាងស្រី ។
យុវជន ៖ សូមអ៊ំមេត្តាឲ្យខ្ញុំ និងកូនស្រីអ៊ំ បានរៀបការជាប្ដីប្រពន្ធផងចុះ !
ម្ដាយកូនស្រី ៖ យើងមិនឲ្យកូនស្រីយើងទៅថោកទាប ល្ហេមល្ហាមតាមឯងទេ !
យុវជន ៖ តែវាធ្វើឲ្យខ្ញុំថ្លៃថ្នូរតាមអ៊ំទេតើ !

ផែនដីរាងមូលដូចបាល់
កូនប្រុសតូច សួរឪពុកវាថា ៖
កូន ៖ តើផែនដីមានរាងដូចម្ដេចទៅប៉ា ?
ឪពុក ៖ ផែនដីមានរាងមូលដូចបាល់ តែវាខុសគ្នាត្រង់ថាពេលផែនដីវិលទៅមិនធ្វើអោយមនុស្សក្រឡាប់ចាក់ តែបើបាល់វិញវាធ្វើអោយមនុស្សក្រឡាប់ចាក់បាន ។
កូន ៖ ម៉េចអញ្ចឹងប៉ា ?
ឪពុក ៖ បាល់មូលជួនកាលអាក្រុមខ្លាំងចាញ់អាក្រុមខ្សោយ ធ្វើអោយអ្នកភ្នាល់បាល់ក្រឡាប់ភីង !
កូន ៖ ! ? !

ចិញ្ចឹមកូនដោយទឹកដោះម្ដាយ
វេជ្ជបណ្ឌិតណែនាំអោយម្ដាយទាំងឡាយ ចិញ្ចឹមទារកដោយទឹកដោះម្ដាយទើបជាប្រការល្អ ។ បន្តិចក្រោយមក ស្រាប់តែមានស្ត្រីម្នាក់ដើរកាត់មុខពេទ្យដោយអោយកូនបៅទឹកដោះគោ គ្រូពេទ្យក៏ណែនាំដល់ស្ត្រីនោះថា បើមានសុខភាពល្អគួរអោយកូនបៅទឹកដោះម្ដាយទៅ ។ ពេលនោះស្រាប់តែមានកូនប្រុសអាយុប្រហែល ៦ឆ្នាំ ជាកូនទី២ របស់ស្ត្រីនោះរត់មកដល់ហើយឮអ្នកគ្រូពេទ្យណែនាំបែបនេះ វាក៏លាន់មាត់ថា ៖

– អោយអូនបៅដោះម៉ាក់យ៉ាងម៉េច បើប៉ាដណ្ដើមដោះម៉ាក់បៅដែរនោះ ។

ស៊ើបអង្កេតសាកសព
អ្នកគ្រូមា្នក់កំពុងបង្រៀនរឿងស៊ើបអង្កេតសាកសព អោយនិស្សិតពេទ្យមួយក្រុម ហើយក៏លើកជាសំណួរថា ៖
–មើល៍ ! នរណាដឹងខ្លះថា សពនេះលង់ទឹកស្លាប់ឬទេ ?
និសិត្សពីរនាក់បានឆ្លើយស្របគ្នាឡើងថា ៖
–បាទ ! គឺមានតែវះកាត់មើលថាមានទឹកនៅក្នុងសួត ឬក្រពះអាហារឬអត់ !
អ្នកគ្រូពេទ្យគ្រាន់តែញញឹម ហើយងាកទៅសួរនិសិត្សកំហិលម្នាក់ទៀតថា ៖
–មើល៍ ! ប្អូន សាន តើឯងដឹងថាសពនេះស្លាប់ដោយសារលង់ទឹកដែរឬទេ ?
សាន ឆ្លើយភ្លាមថា ៖
–បាទ ! អ្នកគ្រូ ធម្មតាបើដឹងថាមនុស្សនោះលង់ទឹកស្លាប់ម្ល៉េះសមស្រែកអោយគេជួយបាត់ទៅហើយ ។
–អុញ ! មើលគេឆ្លើយ (អ្នកគ្រូលាន់មាត់)

ខ្លាចអ្វីបំផុត ?
នៅក្នុងសម្ភាសន៍ជាមួយនិស្សិត ដែលមានបំណងប្រឡងចូលមហាវិទ្យាល័យពេទ្យ លោកស្រីសាស្ត្រាចារ្យសួរសំណួរទៅនាងធារ៉ា ថា ៖
– មើល៍ ! ប្អូនបើប្អូនចង់ជាប់ជាគ្រូពេទ្យ តើប្អូនខ្លាចអ្វីជាងគេក្នុងចំណុចខាងក្រោម ៖

* ខ្លាចម្ជុលចាក់ថ្នាំ
* ខ្លាចវះកាត់
* ខ្លាចខ្មោចអ្នកជម្ងឺ
* ខ្លាចក្លិនស្អុយឆ្អាប
ខណៈនោះ ធារ៉ា ឆ្លើយភ្លាមថា ៖
– ចាស ! អ្នកគ្រូរាល់ចំណុចខាងលើទាំងប៉ុន្មាន នាងខ្ញុំមិនខ្លាចទេ !
អ្នកគ្រូហាក់ឆ្ងល់ហើយសួរតបទៅវិញថា ៖
– បើមិនខ្លាចចំណុចខាងលើ តើប្អូនខ្លាចអ្វីទៅវិញ ?
– ចាស ! រឿងដែលនាងខ្ញុំខ្លាចបំផុតនោះ គឺខ្លាចប្រលងធ្លាក់ !
– អូអ្ហូ ! ឯងឆ្លើយនេះពិតជាត្រឹមត្រូវហើយ ដូចនេះអោយឯងជាប់ស្វ័យប្រវត្តិតែម្ដងទៅ !

World Cup 2006

ពូរុនមានសំបុត្រសម្រាប់ទស្សនា ការប្រកួតបាល់ទាត់ពិភពលោក ២សន្លឹក ។ ពេលគាត់កំពុងអង្គុយរង់ចាំការប្រកួតចាប់ផ្ដើមស្រាប់តែមានក្មេង ម្នាក់សួរគាត់ ៖

ក្មេងប្រុស ៖ កន្លែងអង្គុយជាប់ពូមាននរណាអង្គុយទេ?
ពូរុន ៖ អត់មានទេក្មួយ!
ក្មេងប្រុស ៖ វាពិតជាមិនគួរឲ្យជឿទេដែលការប្រកួតបាល់ទាត់ពិភពលោកទាំងមូលមានកន្លែងទំនេរ!
ពូរុន ៖ ការពិតវាជាកន្លែងរបស់ប្រពន្ធពូទេ តែនាងបានស្លាប់ទៅហើយ!
ក្មេងប្រុស ៖ ឲ្យខ្ញុំសុំទោស! ចុះហេតុអ្វីពូមិនហៅ បងប្អូនឬអ្នកជិតខាង មកជាមួយ?
ពូរុន ៖ ពួកគេរវល់រៀបចំបុណ្យសពប្រពន្ធរបស់ពូ!
ក្មេងប្រុស ៖ !!!????

ដកស្រង់ចេញពី http://trajoke.blogsome.com/

ទិញ​ទូរស័ព្ទ

ពូម៉ៅ​គាត់​ចង់​ទិញ​ទូរស័ព្ទ រួច​គាត់​ក៏​បាន​ទៅ​ដល់​ហាង​មួយ ។

អ្នក​លក់ ៖ តើ​ពូ​ចង់​ទិញ​ទូរស័ព្ទ​ម៉ាក​អី​ដែរ?
ពូ​ម៉ៅ ៖ ​មាន​អា​ម៉ាក​ណា​ប្រើ​បាន​យូរ ហើយ​មិន​ងាយ​ខូច​ទេ?
អ្នកលក់ ៖ ច៎ាស​មាន ដូចជា Nokia, Samsung, LG…
ពូម៉ៅ ៖ ខ្លាចតែ​វា​ថ្លៃ​ពេក​ទេ​ដឹង?
អ្នក​លក់ ៖ Nokia នេះ ១៨០$ Sumsung នេះ​ ១៥០$
ពូ​ម៉ៅ ៖ ទេ ខ្ញុំ​ចង់​បាន​​អា​ណា​ដែល​​ប្រើ​ទុក​គប់​ចោរ​អត់ស្ដាយ ព្រោះ​ឥឡូវ​ចោរ​ឆក់​ទូរស័ព្ទ​ច្រើន​ណាស់!
អ្នក​លក់ ៖ អើ! មើល​គាត់!!!???

ដកស្រង់ចេញពី http://trajoke.blogsome.com/

ថ្ងៃក្រោយ​កុំ​ធ្វើ​អញ្ចឹង!

ទារកម្នាក់បានប្រសូតមកដោយមានការចម្រើនវ័យឆាប់ជាងទារក ទូទៅ ។ វាបានសម្លឹងមើលជុំវិញបន្ទប់សម្រាលកូន លុះឃើញពេទ្យឆ្មបនៅក្បែរនោះ វាក៏សួរថា ៖

ទារក ៖ តើលោកជាគ្រូពេទ្យដែលមកជួយសម្រាលខ្ញុំមែនទេ?

គ្រូពេទ្យ ៖ បាទ! គឺខ្ញុំនេះហើយ ។

ទារក ៖ អគុណច្រើនដែលបានជួយប្រសូតខ្ញុំតាមវិជ្ជាជីវៈប្រកបដោយសុវត្ថិភាព ។

ទារកកំហូចក៏បានសម្លឹងមើលជុំវិញបន្ទប់ម្ដងទៀត ហើយឃើញម្ដាយក៏សួរទៀតថា ៖

ទារក ៖ អ្នកជាម្ដាយរបស់ខ្ញុំមែនទេ?

ម្ដាយ ៖ មែនហើយ!

ទារក ៖ អគុណច្រើនដែលបានជួយថែទាំខ្ញុំបានល្អពេលដែលខ្ញុំនៅក្នុងផ្ទៃ ។

បន្ទាប់មកទារកកំហូចបានសម្លក់សម្លឹងបុរសដែលនៅក្បែរម្ដាយរួចសួរថា ៖

ទារក ៖ លោកជាឪពុកខ្ញុំមែនទេ?

ឪពុក ៖ មែនហើយ!

ភ្លាមនោះទារកកំហូចបានរំកិលគូទទៅជិតឪពុក ហើយលើកម្រាមចង្អុលដៃញុលថ្ងាសឪពុក ៧៨ដងរួចប្រាប់ឪពុកថា ៖

ទារក ៖ ខ្ញុំចង់ឲ្យប៉ាឯងចាំទុកក្នុងខួរថា ធ្វើអញ្ចឹង អញ្ចឹងគឺវាឈឺណាស់ដឹងទេ?

ឪពុក ៖ អុញ!!!………..

គ្រូ​ទាយ

នារីស្រស់ស្អាតម្នាក់ទៅ ជួបជាមួយលោកគ្រូទាយដើម្បីឲ្យគ្រូទាយមើលបាតដៃរបស់ខ្លួនចង់ដឹង ថាខ្សែជីវិតរបស់នាងយ៉ាងណាដែរ។

នារី ៖ លោកគ្រូ…!តើយ៉ាងម៉េចដែរ ខ្សែជីវិត និងជោគវាសនារបស់នាងខ្ញុំទៅថ្ងៃមុខ?

គ្រូទាយ ៖ អូហ…! ល្អណាស់នាង…តាមរយៈបាតដៃរបស់នាងបានប្រាប់ថានាងជាមនុស្សមាន ជោគវាសនាល្អ មានសំណាង មានគេគោរពកោតខ្លាចព្រោះតែអ្នកនាងមានបាតដៃដែលមានឬទ្ធិអំណាច អស្ចារ្យគឺថាដាក់ចុះដុះឡើងតាមដៃតែម្ដង ហើយជាងនេះទៅទៀត…

ជាងនេះទៅទៀតយ៉ាងម៉េចលោកគ្រូ…? នារីសួរកាត់លោកគ្រូទាយ

គ្រូទាយ ៖ ជាងនេះទៅទៀតគឺថាដៃរបស់នាងមានឬទ្ធិអំណាចខ្លាំងណាស់បើកាន់របស់ទន់អាចទៅជារឹងបាន…!

ដកស្រង់ចេញពី http://trajoke.blogsome.com/

វិធី​ការពារ​មេរោគកុំព្យូទ័រដែលឆ្លងតាមខ្សែរអ៊ីនថឺនែត

ខាងក្រោមនេះជាវិធីការពារមេរោគកុំឲ្យចូលក្នុងបណ្ដាញកុំព្យូទ័រ ៖

ដកស្រង់ចេញពី http://trajoke.blogsome.com/

សងសឹក

នៅក្នុងពិធីមង្គលការមួយ ដែលមានភ្ញៀវចូលរួមយ៉ាងច្រើនកុះករ។ តូ ជាយុវជនកំហិលម្នាក់ ហើយក៏ជាភ្ញៀវម្នាក់ក្នុងចំណោមភ្ញៀវការទាំងអស់ដែរ។ ខណៈកំពុងអង្គុយ តូ បានក្រឡេកទៅឃើញយុវតីស្រស់ស្អាតម្នាក់កំពុងតែអង្គុយម្នាក់ឯង ដែលនៅមិនឆ្ងាយប៉ុន្មានពីតុរបស់ខ្លួន ។ ដោយសារធាតុកំហិល តូ ក៏ដើរសំដៅទៅរកនារីនោះ ហើយបន្លឺវាចាសំណួរ ៖

តូ ៖ សុំទោសអ្នកនាងបើមិនយល់ទាស់ទេ…! អនុញ្ញាតិឲ្យខ្ញុំរួមតុជាមួយផងបានទេ?

ខណៈនោះស្រាប់តែយុវតីនោះក្រោកឡើងស្រែកខ្លាំងៗថា ៖

យុវតី ៖ ថាម៉េចចង់ដេកជាមួយខ្ញុំ…?

តូ មានការខ្មាស់អៀនយ៉ាងខ្លាំង ខណៈដែលភ្នែកទាំងគូរៗរបស់ភ្ញៀវដែលចូលរួមមង្គលការបានសម្លឹងមករក ខ្លួន។ តូនិយាយមិនចេញក៏ដើរសំដៅមកតុរបស់ខ្លួនទាំងអាម៉ាស ។

បន្តិចក្រោយមកយុវតីក៏ដើរសំដៅមកតុរបស់តូ ហើយឱននិយាយតិចៗទៅកាន់តូ ៖

យុវតី ៖ សុំទោស…! ខ្ញុំដឹងថាលោកខឹងនឹងខ្ញុំខ្លាំងណាស់ ដែលធ្វើឲ្យលោកខ្មាស់គេបែបនេះ! តែតាមពិតគឺខ្ញុំកំពុងតែសិក្សាស្រាវជ្រាវអំពីប្រតិកម្មរបស់ មនុស្សទៅហ្នឹងសំណួរដែលធ្វើឲ្យអាម៉ាស់បែបនេះ…។ សឹងតែយុវតីនិយាយចប់មិនទាន់ តូក្រោកឡើងហើយស្រែកដាក់នាងខ្លាំងៗវិញថា ៖

តូ ៖ ថាម៉េច…! មួយយប់ថ្លៃដល់ទៅ ៥០ដុល្លារ អីក៏ថ្លៃជាងគេខ្លាំងម្លេះ…!!!

ដកស្រង់ចេញពី http://trajoke.blogsome.com/

ម្ដេច​ប៉ា​មិន​ខំរៀន

ក្មេងប្រុសម្នាក់បានសួរទៅកាន់ប៉ាប៉ារបស់គេថា ៖ “ប៉ាហ៎ា…បើមានគេជ្រុះលុយ ៥០០៛ មួយសន្លឹក និង ១០០០៛ មួយសន្លឹក តើប៉ារើសយកមួយណា?” ប៉ាប្រាកដជារើសយកក្រដាស ១០០០៛ ហើយ ។ “ចុះហេតុអ្វី…ប៉ាមិនរើសយកទាំង២សន្លឹកទៅ” កូនតប ។ “ប៉ា! កូនសួរប៉ាមួយទៀត… ថ្ងៃមុនគេមកទារលុយប៉ាជំពាក់គេ ប៉ាថាមិនមានលុយទេចាំលើកក្រោយទៅ បើសិនជាគេមកទាប៉ាម្ដងទៀត តើប៉ាឆ្លើយថាយ៉ាងម៉េច?” “ប៉ាឆ្លើយថាមិនមានលុយដដែលហ្នឹង…!” “ហេតុអ្វីទៅប៉ា?” “ព្រោះប៉ាជាមនុស្សនិយាយថាម៉េច គឺថាអញ្ចឹងណាកូនប្រុស…” ។ “អញ្ចឹងកូនសួរប៉ាជាលើកចុងក្រោយ! ហេតុអ្វីផ្ទះគេរាល់គ្នាសុទ្ធតែធំ បែជាផ្ទះរបស់យើងវិញតូចអញ្ចឹងប៉ា…!” “នោះគឺដោយសារប៉ាគ្មានលុយសង់ឲ្យធំដូចគេហ្នឹងណា…!” ឪពុកតប “ដើម្បីឲ្យផ្ទះរបស់យើងធំ តើយើងត្រូវធ្វើដូចម្ដេច?” កូនសួរ ។ “ដើម្បីបានផ្ទះធំកូនត្រូវខិតខំរៀនសូត្រឲ្យចប់ចុងចប់ដើម ហើយរកការងារឲ្យបានប្រាក់ខែច្រើន នោះយើងអាចមានផ្ទះធំបានហើយកូន…!” ឪពុកឆ្លើយ “ចុះកាលពីប៉ានៅក្មេង ម្ដេចប៉ាមិនខំរៀនដែរទៅ?” កូនសួរ “យើស! អាកូននេះ…!!!”

ដកស្រង់ចេញពី http://trajoke.blogsome.com/

គឺ​ឪពុក​ខ្ញុំ

អន្ទិត អក ជាកូនពូច្រូច ។ វាបានស្រលាញ់កូនពូជ្រុញ តែមិនហ៊ានឲ្យឪពុកម្ដាយវាទៅដណ្ដឹង ។ អន្ទិត អក ដឹងថាឪពុកវាជាសំឡាញ់របស់ពូជ្រុញ ។

អាឡូ! អាជ្រុញមែនទេ អញគឺអាច្រូចណា!

អាឡូ! អូអាច្រូចសុខសប្បាយឬទេ? ខានជួបគ្នាយូរ តើឯងតេមកអញមានការអីដែរថ្ងៃហ្នឹង…!

អញប្រាប់តាមត្រង់ទៅចុះ កូនប្រុសរបស់អញវាស្រលាញ់មីនាង កូនស្រីឯង អញគិតចង់ដណ្ដឹងឲ្យកូនប្រុសអញ!

អាឡួ! ឯងថាម៉េចអាច្រូច?

អាឡូ! បាទ អញគឺ អាច្រូច ចង់ដណ្ដឹងកូនស្រីឯង!

អាឡូ! អាណាគេ និយាយ?

គឺឪពុកខ្ញុំ ឈ្មោះច្រូច គាត់ឲ្យខ្ញុំនិយាយ…!

!!!???

ប្រពន្ធ​អញ​កើត​អេដស៍!

ពីរនាក់​ ប្ដី​ប្រពន្ធ​ជា​អ្នក​កើត​អេដស៍ តែ​គេ​ស្រលាញ់​គ្នា​ រស់នៅ រកស៊ី​មានលុយ​មាន​កាក់​មាន​ផ្ទះ​សម្បែង​ធំ​គួរ​សម…​ថ្ងៃ​មួយ​ចោរ​ស្លៀក​លីអូ ចូល​មក​ប្លន់​ហើយ​ឃើញ​នាង​ជា​ប្រពន្ធ​ស្អាត ក៏​ចូល​ទៅ​ចាប់​រំលោភ…​ពេល​នោះ​បុរស​ជា​ប្ដី​ចេញ​មក​ទាន់​ក៏​សើច ហ៎ាស់ ហ៎ាស់ ហ៎ាស់!!!

ចោរ​ស្រែក​សួរ ៖ ម៉េច​ក៏ ឯង​សើច?
ប្ដី​ឆ្លើយ ៖ ព្រោះ​ឯង​រំលោភ​ប្រពន្ធ​អញ​ ដែល​ជា​អ្នក​កើត​អេដស៍!
ចោរ​សើច​វិញ​ម្ដង ៖ ហ៎ា…ហ៎ា…ហ៎ា…
បុរស​ជាប្ដី​សួរ ៖ ម៉េច​បាន​ជា​ឯង​សើច?
ចោរ​ឆ្លើយ ៖ ព្រោះ​មុន នឹង​រំលោភ​ប្រពន្ធ​ឯង​អញ​យក​ស្រោម​អនាម័យ​នៅ​លើ​ក្បាល​ដំណេក​ឯង​មក​ពាក់​រួច​ហើយ!
បុរស​ជា​ប្ដី​សើច​វិញ​ម្ដង ៖ ហ៎ាស់… ហ៎ាស់… ហ៎ាស់…
ចោរ​ស្រែក​សួរ ៖ ម៉េច​បាន​ជា​ឯង​សើច?
បុរស​ឆ្លើយ ៖ ព្រោះ​ស្រោម​អនាម័យ​ក្នុង​ប្រអប់​លើ​គ្រែ អញ​កាត់​ចុង​ចេញ​ទាំង​អស់!
ចោរ ៖ ពុទ្ធោ! ខ្មោច​ឪ ខ្មោច​ម៉ែ ជួយ​អញ​ផង! ម្ដង​នេះ​កើត​អេដស៍​ហើយ​អញ!

ដកស្រង់ចេញពី http://trajoke.blogsome.com/

ចង់វែង

ក្នុងថ្នាក់រៀនមួយនា ចុងសប្ដាហ៍នេះអ្នកគ្រូបានដើរឆែកមើលក្រចកដៃជើងរបស់សិស្សដើម្បី ដាក់ពិន្ទុ លើវិញ្ញាសាមួយដែលអ្នកគ្រូបានកំណត់ថា “អនាម័យនាំមកនូវសុខភាព”…

អ្នកគ្រូ ៖ សុភី! កាត់ខ្លីបានល្អណាស់ អ្នកគ្រូឲ្យ ១០ ពិន្ទុ!
សុភី ៖ អរគុណអ្នកគ្រូ!
អ្នកគ្រូ ៖ ឆ្លូញ ក៏កាត់បានខ្លីដែរ តែទុកសក់វែងពេក អ្នកគ្រូឲ្យ ៨ពិន្ទុ!
ឆ្លួញ ៖ អរគុណអ្នកគ្រូ!
អ្នកគ្រូ ៖ ចុះកល្យាណ ម៉េចក៏ទុកក្រចកវែងម្លេះ?
កល្យាណ ៖ ខ្ញុំចង់ទុកឲ្យវែងជាងអ្នកគ្រូ! ព្រោះក្រចកអ្នកគ្រូមិនសូវវែងផង ស្អាតយ៉ាងនេះហើយ ចុះទំរាំទុកវែងជាងនេះទៀត…អស់ទាស់តែម្ដង…
អ្នកគ្រូ ៖ !!!???

ដកស្រង់ចេញពី http://trajoke.blogsome.com/

រក​ការងារ​ធ្វើ

ផ្លយ ៖ សួស្ដី ផ្លូញ មួយ​រយៈ​នេះ​ដូច​ជា​មិន​សូវ​បាន​​ជួប​មុខ​ឯង?
ផ្លូញ ៖ តាំង​ពី​ទទួល​សញ្ញាប័ត្រ​មក​រត់​រក​ការងារ​ធ្វើ​មិន​បាន​សោះ​សំឡាញ់
ផ្លយ ៖ ក្រែង​ល៏ ឯង​រើស​រក​តែ​ការងារ​ល្អៗ បាន​ប្រាក់​ច្រើន​ទេ​ដឹង?
ផ្លូញ ៖ មិន​រើស​ណាស់ណា​ទេ ស្អី​ក៏​បាន ឲ្យ​តែ​ចំ​កន្លែង​ខ្លាញ់​ ល្មម​រស់​នៅ​សមរម្យ​ដូច​គេ​ដូច​ឯង​ទៅ​ជា​ការ​គ្រប់គ្រាន់​ណាស់​ហើយ…
ផ្លយ ៖ ចំ​កណ្ដាល​កៅឪ​ហើយ បង​ជីដូន​មួយ​គ្នា​ទើប​និង​បើក​ហាង​គុយ​ទាវ​ពិសេស គេ​ត្រូវ​ការ​អ្នក​លាង​ចាន ២-៣នាក់ ចំ​គ្នា​ជួយ​និយាយ​ឲ្យ…!
ផ្លូញ ៖ ពុទ្ធោ! ទីនោះ​ឬ កន្លែង​ខ្លាញ់…?
ផ្លយ ៖ !!!???

ដកស្រង់ចេញពី http://trajoke.blogsome.com/

គ្មាន​វាចា​នឹង​ថ្លែង

លោកគ្រូ​ ចំណូល​គាត់​ចូល​ចិត្ត​កីឡា​ណាស់ ថ្ងៃ​នេះ​នៅ​ក្នុង​ថ្នាក់​រៀន គាត់​បាន​ឲ្យ​សិស្ស​សរសេរ​ពី​ចំណាប់អារម្មណ៍​ស្ដី​អំពី​កីឡា​បាល់ទាត់​មួយ​ ក្រុម ។
លោកគ្រូ ៖ តើ​ប្អូនៗ​ធ្លាប់​មើល​ការ​ប្រកួត​បាល់ទាត់​ទេ?
សិស្ស ក ៖ បាទ! លោកគ្រូ ធ្លាប់!
លោកគ្រូ ៖ បើ​ដូច្នេះ​សូម​ប្អូនៗរៀប​រាប់​អំពី​លទ្ធផល​នៃការ​ប្រកួតរបស់​ក្រុម​​នីមួយៗ ដែល​ប្អូន​ធ្លាប់​ទៅ​ទស្សនា!
សិស្ស​ម្នាក់ៗ​រៀបរាប់​ល្អ​ឥត​ខ្ចោះ នៅ​សល់​តែ​ប្លោក​វា​ក្រោក​ឈរ​ អេះ​ក្បាល ។
លោកគ្រូ ៖ ម៉េច​ក៏​ប្អូន​មិន​រៀបរាប់…?
ប្លោក ៖ រៀប​រាប់​អត់​ចេញទេ​លោកគ្រូ…
លោកគ្រូ ៖ ម៉េច​អញ្ចឹង?
ប្លោក ៖ ព្រោះ​ពេល​កំពុង​ប្រកួត ខ្ញុំ​កើត​ខ្យល់គ អត់​បាន​តាម​ដាន!
លោកគ្រូ ៖ ???

ដកស្រង់ចេញពី http://trajoke.blogsome.com/

គាត់ចូលចិត្តអ្វី?

ឧកញ៉ា ៖ លោកជំទាវមកផ្ទះខ្ញុំទាំងព្រឹកមានការអ្វីដែរ?
ជំទាវ ៖ តើលោកឧកញ៉ាអាចដឹងទេថា មូលហេតុអ្វីដែលប្ដីខ្ញុំមិនសូវបាយផ្ទះ?
ឧកញ៉ា ៖ អាព្រើលជាពួកម៉ាកខ្ញុំតាំងពីនៅរៀនម្លេះ រឿងអីដែលខ្ញុំមិនដឹងនោះ…
ជំទាវ ៖ សូមលោកជួយប្រាប់ខ្ញុំផង ក្រែងខ្ញុំមានវិធីអាចជួយកែកុនគាត់បាន!
ឧកញ៉ា ៖ ឆ្នាំនេះអាព្រើល និងខ្ញុំអាយុ ៦៥ឆ្នាំហើយ វានិងខ្ញុំប្រៀបបានដូចជាគោចាស់អញ្ចឹង គឺចូលចិត្តតែស្មៅខ្ចីៗណ៎ា…លោកជំទាវ!
ជំទាវ ៖ អូ! អញ្ចឹងទេឬ? គាត់បាក់ធ្មេញមុខអស់ដូចគោមែន ចាំទៅដល់ផ្ទះ ខ្ញុំនឹងទៅទិញស្មៅទន្សាយទុកឲ្យគាត់ស៊ី កុំឲ្យគាត់ពិបាកទៅរកស៊ីនៅខាងក្រៅទៀត!
ឧកញ៉ា ៖ ទេ! លោកជំទាវ…កុំ…កុំ…

ដកស្រង់ចេញពី http://trajoke.blogsome.com/

អាចោរម្រាយ

មីង​ក្រូត​ជាមនុស្ស​ដែល​ពូកែ​ខាង​ ជេរម្រាយ​រក​លេខ​ដាក់​គ្មាន ។ ជេរ​ប្តី​ក៏​អាចោរម្រាយ ជេរកូន​ក៏​អាចោរម្រាយ…ថ្ងៃណា​ក៏​អាចោរម្រាយ​ដែរ ។ថ្ងៃ​នេះ​ពេល​ មិត្តភ័ក្ដិ​ប្ដី​គាត់​មក​លេង មីងក្រូត​មិនដឹង​ជា​ទាស់​ចិត្ត​អ្វី ក៏​ស្រែក​ជេរប្ដី​ថា អាចោរម្រាយ ចំពោះ​មុខ​ភ្ញៀវ ប្ដី​គាត់​ខឹង​ណាស់ ក៏​ស្ទុះ​ទៅ​ដាក់​មួយ​ដៃ​ផូង ។ មីងក្រូត​អុកគូថ​ទៅ​ដី រួច​ស្រែក ៖

អាចោរម្រាយ…

រួច ​ក៏​ដួល​សន្លប់ ។ មិត្តភ័ក្តិ និង​ប្ដី​ភ័យ​ណាស់​រត់​ទៅ​រក​ប្រេង​កូឡា ​លាប​រឹត ធ្វើ​ចលនា​ឲ្យ​បេះដូង​ដើរ​ស្រួល មួយ​សន្ទុះក្រោយ​មក​ មីងក្រូត បើក​ភ្នែក​ព្រឹមៗ…​រួច​គាត់​ស្ទុះ​ងើប ហើយ​ស្រែក៖

អាចោរម្រាយ

!!!???

From http://trajoke.blogsome.com/

Phnom Penh Postal Codes

Phenum Penh City Tourist Map

General Post Office 12000
Russei keo 12100
Phnom Penh Tthmei 12101
Ttuk Tthlar 12102
Khmounh 12103
Russei Keo 12104
Ttoul Ssang Kè 12105
Kilometre 6 12106
Chrang Chamres 1 12107
Chrang Chamres 2 12108
Ssvay Pak 12109
Chroy Changva 12110
Prek Ttasek 12111
Prek Lleap 12112
Khan Toulkok 12150
Boengkâk 1 12151
Boengkâk 2 12152
Phsardépo 1 12153
Phsardépo 2 12154
Phsardépo 3 12155
Tuk Llaak 1 12156
Tuk Llaak 2 12157
Tuk Llaak 3 12158
Phsar Ddoeumkor 12159
Boengsalang 12160
Khan Daun Penh 12200
Ssraas Chak 12201
Wat Phnom 12202
Phsar Chas 12203
Phsar Kandal 1 12204
Phsar Kandal 2 12205
Chey Chumneas 12206
Chak Ttomuk 12207
Phsar Tthmei 1 12208
Phsar 2 12209
Phsar 3 12210
Boeng Raing 12211
Khan 7 Makara 12250
Monorom 12251
Mittapheap 12252
Veal Vong 12253
Orussei 1 12254
Orussei 2 12255
Orussei 3 12256
Orussei 4 12257
Boeng Prolit 12258
Khan Chamkarmorn 12300
Ttonle Basak 12301
Boengkengkang 1 12302
Boengkengkang 2 12303
Boengkengkang 3 12304
Boeng Ttrabek 12305
Ttumnup Ttuk 12306
Phsar Ddoeum Tthkov 12307
Ttoul Ssvay Prey 1 12308
Prey 2 12309
Ttum Poung 1 12310
Poung 2 12311
Olympic 12312
Meanchey 12350
Boeng Ttumpun 12351
Sstung Meanchey 12352
Chak Aangré Krom 12353
Chak Lleu 12354
Chbar Aampeou 1 12355
Chbar 2 12356
Niroth 12357
Prek Pra 12358
Dang Kor 12400
Dang Kor 12401
Ttrapeang Krasaing 12402
Kokroka 12403
Phleung Chhésrotés 12404
Chom Chao 12405
Kakap 12406
Porng Ttuk 12407
Prey Veng 12408
Ssamrong 12409
Prey Ssar 12410
Kraing Tthnoung 12411
Kraing Pongro 12412
Prataslang 12413
Ssac Ssampeou 12414
Cheung Ek 12415

ដកស្រង់ចេញពី http://yuljet.blogspot.com/2008/06/phnom-penh-postal-codes.html

វចនានុក្រម ខ្មែរ – អង់គ្លេស អង់គ្លេស – ខ្មែរ

អាន វចនានុក្រម ២០០៩ សាកល្បង

ចេញថ្ងៃទី៖ ០៤ មេសា ២០០៩

វចនានុក្រម អាន ២០០៩ បង្កើតដោយ developer និងសិស្សរបស់អាន ។ យើងទាំងអស់គ្នាជាជនជាតិខ្មែរ ។

ANT Dictioanry 2009

លក្ខណៈពិសេស

  • ខ្មែរ – អង់គ្លេស
  • អង់គ្លេស – ខ្មែរ
  • អង់គ្លេស – អង់គ្លេស
  • ពាក្យបច្ចេកទេសទូទៅ
  • តារាងរាយនាមប្រទេស
  • គណិតវិទ្យា និង ហិរញ្ញវត្ថុ

ដើម្បីប្រើចុចទីនេះ ស្វែងរកពាក្យ (បើកប្រើអនឡៃន៍)

វចនានុក្រម ខ្មែរ – អង់គ្លេស

  • មានរហូតដល់ ៥៣៦៦៤ ពាក្យ
  • ប្រើប្រាស់ ខ្មែរយូនីកូដ
  • ស្វែងរកពាក្យយ៉ាងលឿនដោយមិនចាំបាច់ប្តូរ keyboard
  • ស្វែងរកនិយមន័យយ៉ាងច្រើនក្នុងវចនានុក្រមផ្សេងទៀត
  • ពាក្យភាសាអង់គ្លេសទាំងអស់អាចបកប្រែបានយ៉ាងងាយដោយចុច ទៅវចនានុក្រមផ្សេងទៀតដូចជា
    • អង់គ្លេស – អង់គ្លេស
    • អង់គ្លេស – ខ្មែរ

វចនានុក្រមអង់គ្លេស – ខ្មែរ

  • មានរហូតដល់ ៤៧៥០១ ពាក្យ
  • ប្រើប្រាស់ ខ្មែរយូនីកូដ
  • ពាក្យទាំងអស់អាចអានជាសំលេងបាន
  • ស្វែងរកនិយមន័យយ៉ាងច្រើនក្នុងវចនានុក្រមផ្សេងទៀត
  • ពាក្យភាសាអង់គ្លេសទាំងអស់អាចបកប្រែបានយ៉ាងងាយដោយចុច ទៅវចនានុក្រមផ្សេងទៀតដូចជា
    • អង់គ្លេស – អង់គ្លេស
    • អង់គ្លេស – ខ្មែរ

វចនានុក្រមអង់គ្លេស-អង់គ្លេស

  • មានរហូតដល់ ១៧៩៤៣០ ពាក្យ
  • ពាក្យទាំងអស់អាចអានជាសំលេងបាន
  • ស្វែងរកនិយមន័យយ៉ាងច្រើនក្នុងវចនានុក្រមផ្សេងទៀត
  • ពាក្យភាសាអង់គ្លេសទាំងអស់អាចបកប្រែបានយ៉ាងងាយដោយចុច ទៅវចនានុក្រមផ្សេងទៀតដូចជា
    • អង់គ្លេស – អង់គ្លេស
    • អង់គ្លេស – ខ្មែរ

ពាក្យបច្ចេកទេសទូទៅ

  • មានរហូតដល់ ៥៧២២៦ ពាក្យ
  • ប្រើប្រាស់ ខ្មែរយូនីកូដ
  • ពាក្យទាំងអស់អាចអានជាសំលេងបាន
  • ស្វែងរកនិយមន័យយ៉ាងច្រើនក្នុងវចនានុក្រមផ្សេងទៀត
  • ពាក្យភាសាអង់គ្លេសទាំងអស់អាចបកប្រែបានយ៉ាងងាយដោយចុច ទៅវចនានុក្រមផ្សេងទៀតដូចជា
    • អង់គ្លេស – អង់គ្លេស
    • អង់គ្លេស – ខ្មែរ
  • ប្រភេទ
    • ពាក្យបច្ចេកទេសទូទៅ
    • ច្បាប់

តារាងរាយនាមប្រទេស

  • រាយនាយប្រទេសជុំវិញពីភពលោក
  • រាយនាមពី A – Z

ពិជគណិតវិទ្យា

  • សមីការដីក្រេទី ២
  • សមីការដីក្រេទី ៣
  • សមីការដីក្រេទី ៤
  • ប្រភាគ
  • គណនាភាគរយ
  • ម៉ាទ្រីស

ធរណីមាត្រ

  • គណនាការេ
  • គណនាចតុកោណកែង
  • គណនារង្វង់
  • គណនាត្រីកោណ

ហិរញ្ញវត្ថុ

  • គណនាប្រាក់សន្សំ
  • គណនាការប្រាក់ផ្គូប
  • គណនាការប្រាក់ធម្មតា
  • ទូទាត់ប្រាក់បៀវត្សន៍

Khmer Program, The KMPlayer in Khmer Language

កម្មវិធីចាក់មេឌាជាភាសាខ្មែរ

ស្វាគមន៍​ប្រិយ​មិត្ត​ជា​ទី​មេត្រី ថ្ងៃ​នេះ​ខ្ញុំ​សូម​ណែនាំ​ឲ្យ​ប្រិយ​មិត្ត​ស្គាល់​អំពី​ថ្មី​មួយ​ដែល​មាន​ ឈ្មោះ​ថា កម្មវិធី​ចាក់​តន្ត្រី​ខ្មែរ ( KMP ) ប្រហែល​ជា​មាន​ប្រិយ​មិត្ត​មួយ​ចំនួន​ដែល​ធ្លាប់​គាំទ្រ​ទស្សនា​គេហទំព័រ​ របស់​ខ្ញុំ គឺ​ធ្លាប់​បាន​ស្គាល់​អំពី​កម្មវិធី​នេះ​កាល​ពី​កំណែ​ចាស់​ៗ​របស់​វា​ពី​មុន ​មក តែ​ឥឡូវ​នេះ​កម្ម​វិធី​នេះ​គឺ​បាន​កែប្រែ​នូវ​កំណែ​របស់​ខ្លួន​កាន់​តែ​ ប្រសើរ​ជា​ពេល​មុន គឺ​មាន​ន័យ​ថា​អាច​គាំទ្រ​ដំណើរ​ការ​ជា​កម្មវិធី​ខ្មែរ​យូនីកូដ​បាន​ប្រសើរ​ ជា​មុន​ៗ។ សម្រាប់​កម្មវិធី​នេះ​ផង​ដែរ​គឺ​មាន​ភាព​ងាយ​ស្រួល​ប្រើ មិន​ចាញ់​កម្មវិធី​ចាក់​តន្ត្រី​ដទៃ​ទៀត​ដូច​ជា MS Media player, Winnap…នោះ​ទេ ហើយ​កម្មវិធី​នេះ​ថែម​ទាំង​គាំទ្រ​ប្រភេទ​ឯកសារ​តន្ត្រី​ជា​ច្រើន​ដូច​ជា MP3, AVI, MPG, VOB…​ដោយ​ដំណើរ​ការ​កាន់​តែ​ប្រសើរ​ជា​កម្មវិធី​ផ្សេង​ៗ។ ក៏​ប៉ុន្តែ​សម្រាប់​កម្មវិធី​នេះ​ផង​ដែរ ខ្ញុំ​មិន​ទាន់​បាន​ធ្វើ​ការ​បញ្ចប់​ការ​បកប្រែ​ភាសា​ខ្មែរ​បាន​ទាំង​ស្រុង​ នូវ​ឡើយ​ទេ ប៉ុន្តែ​ខ្ញុំ​សន្យា​ថា​ប្រាកដ​ជា​នាំ​នូវ​កម្មវិធី​ដ៏​ល្អ​មួយ​នេះ មក​ដាក់​ឲ្យ​ប្រើ​ប្រាស់​ដោយ​សេរី​សម្រាប់​ប្រិយ​មិត្ត​ជា​មិន​ខាន បន្ទាប់​ពី​ខ្ញុំ​បញ្ចប់​ការ​ប្រលង​ថ្នាក់​ទី 12 របស់​ខ្ញុំ។ សូម​ធ្វើ​ការ​រង​ចាំ​រយះ​ពេល​ប៉ុន្មាន​ខែ​បន្ត​ទៀត​សិន ហើយ​ប្រសិន​បើ​ប្រិយ​មិត្ត​ចង់​បាន​កម្មវិធី​នេះ​យក​ទៅ​សាកល្បង សូម​ធ្វើ​ការ​តំណ​ភ្ជាប់​ទៅ​កាន់ ទាញ​យក Download! អរគុណ!​ចំពោះ​ការ​គាំទ្រ​គេហទំព័រ​របស់​ខ្ញុំ​មួយ​នេះ!