ឃើញមុខនៅក្មេងស្អាតអញ្ចឹងតិចច្រឡំថា ណុប បាយ៉ារិទ្ធ អាយុតិចទៅ តាមពិត…

เอาข่าวมาให้ฝึกอ่านนครับ

ភ្នំពេញ៖ ទោះមានវ័យឈានចូលជិតដល់ខ្ទង់សែហើយក្តី ក៏តារាចម្រៀងសាច់សខ្ចី ណុប បាយ៉ារិទ្ធ នៅតែរក្សាភាពក្មេងជាងវ័យបានដដែល រហូតតារារួមទ្រនំមួយចំនួនលើកឡើងថា «សាច់បងស្អាតជាមនុស្សស្រីទៅទៀត»។ តារាចម្រៀងហង្សមាស ណុប បាយ៉ារិទ្ធ ត្រូវបានវិទ្យុក្នុងស្រុកមួយបានទម្លាយពីជីវប្រវត្តិថា «លោកបានកើតក្រោយរបប ប៉ុល ពត ចំនួន ២ឆ្នាំ គឺនៅឆ្នាំ ១៩៨២ នៅរាជធានីភ្នំពេញ តែម្តង»។

មកដល់ឆ្នាំថ្មី២០១៨នេះ លោកមានអាយុ ៣៧ឆ្នាំមកហើយ តែយ៉ាងណាអាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ អ្វីដែលសំខាន់លោកនៅតែមានរាងសង្ហាមិនចាញ់តារាពន្លកថ្មីនោះទេ ហើយភាពស្រស់ស្អាតនេះមិនមែនជាការកែច្នៃ ឬប្រឹងថែសម្ផស្សណាស់ណានោះទេ គឺលោកជាមនុស្សដែលមានអំណោយផលពីធម្មជាតិតែម្តង។ ពេលឃើញអាយុសន្លឹក អ្នកគាំទ្រស្ទើរតែមិនជឿទាល់តែសោះ ទន្ទឹមនោះយុវជនម្នាក់បានបង្ហើបថា «ស្មានបង រិទ្ធ អាយុទើបជាង២០ឆ្នាំទេ»។