มารับพรกันนะครับ ​ថ្ងៃបុណ្យភ្ជុំបិណ្ឌ????‍?‍??‍?‍?‍??????????

ថ្ងៃពុធ ១៥រោច ខែភទ្របទ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១  / 20/កញ្ញា 2017   សូមប្រសិទ្ធពរជ័យសិរីមង្គលមហាប្រសើរ សូមជួបដោយសីលាទិគុណ បុណ្យបារមី សិរីសុខា មានអារម្មណ៍ស្រស់ស្រាយ សប្បាយចិត្តច្រើនៗ សេចក្តីទុក្ខសោករោគភ័យឧបទ្រពចង្រៃ អពមង្គលទាំងឡាយ ចៀសចេញទៅ សូមវត្ថុស័ក្តិសិទ្ធិទេវតាគ្រប់ទិសទី គុណព្រះរតនត្រ័យ គុណគ្រូឧបជ្ឈាយាចារ្យ   គុណមាតាបិតា តាមបីបាច់ថែរក្សា ការពារ អភិបាលគ្រប់គ្រង កុំឲ្យមានជំងឺផ្សេងៗមកបៀតបៀនសរីររាងកាយ ដោយអំណាចនៃសេចក្តីល្អ សូមជួបតែសំណាងល្អ សុខភាពល្អ បញ្ញាវាងវៃ កម្លាំងមាំមួន អាយុយឺនយូរ មានសេចក្តីសុខ ចម្រើន ហេង មហាហេង លាភ មហាលាភ មានញាតិមិត្តស្រឡាញ់រាប់អានកាន់តែច្រើនៗ ធ្វើអ្វីៗ គិតអ្វីៗទទួលបានជោគជ័យគ្រប់ភារកិច្ច ធ្វើដំណើរទៅកន្លែងណាមួយប្រកបដោយសុវត្ថិភាពគ្រប់ពេលវេលា និងមានសុភមង្គលត្រជាក់ត្រជុំគ្រប់ក្រុមគ្រួសារ ព្រមទាំងជួបប្រទះពុទ្ធមង្គលពរបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ