ខាងក្រោមនេះជាពាក្យដែលត្រូវសរសេរជាព្យាង្គតម្រួត ផ្នត់ជែក ម (យោងតាមវចនានុក្រមសម្ដេចព្រះសង្ឃរាជជួនណាត)
ពាក្យខុស | ពាក្យត្រូវសរសេរជាព្យាង្គតម្រួត ផ្នត់ជែក ម | ក្លាយមកពីពាក្យ |
កំចាត់ | កម្ចាត់ | ខ្ចាត់ |
កំដៅ | កម្ដៅ | ក្ដៅ |
កំពស់ | កម្ពស់ | ខ្ពស់ |
កំរង | កម្រង | ក្រង |
កំរាល | កម្រាល | ក្រាល |
កំរិត | កម្រិត | ក្រិត |
កំរើក | កម្រើក | ក្រើក |
កំរៃ | កម្រៃ | ក្រៃ |
កំរោល | កម្រោល | ក្រោល |
កំលាំង | កម្លាំង | ខ្លាំង |
គំរប | គម្រប | គ្រប |
គំរប់ | គម្រប់ | គ្រប់ |
គំរោង | គម្រោង | គ្រោង |
ចំការ | ចម្ការ | ឆ្ការ |
ចំកួត | ចម្កួត | ឆ្កួត |
ចំងាយ | ចម្ងាយ | ឆ្ងាយ |
ចំរុះ | ចម្រុះ | ច្រុះ |
ចំរើន | ចម្រើន | ច្រើន |
ចំរៀក | ចម្រៀក | ច្រៀក |
ចំរៀង | ចម្រៀង | ច្រៀង |
ចំលង | ចម្លង | ឆ្លង |
ចំលើយ | ចម្លើយ | ឆ្លើយ |
ចំលែក | ចម្លែក | ប្លែក |
ជំរក | ជម្រក | ជ្រក |
ជំរាល | ជម្រាល | ជ្រាល |
ជំរើស | ជម្រើស | ជ្រើស |
ជំរះ | ជម្រះ | ជ្រះ |
តំកល់ | តម្កល់ | ថ្កល់ |
តំកើង | តម្កើង | ថ្កើង |
តំរង | តម្រង | ត្រង |
តំរង់ | តម្រង់ | ត្រង់ |
តំរាស់ | តម្រាស់ | ត្រាស់ |
តំរុយ | តម្រុយ | ត្រុយ |
តំរូវ | តម្រូវ | ត្រូវ |
តំរួត | តម្រួត | ត្រូត |
តំរៀប | តម្រៀប | ត្រៀប |
តំលៃ | តម្លៃ | ថ្លៃ |
តំអូញ | តម្អូញ | ត្អូញ |
ទំងន់ | ទម្ងន់ | ធ្ងន់ |
ទំរង់ | ទម្រង់ | ទ្រង់ |
ទំលាក់ | ទម្លាក់ | ឆ្លាក់ |
ទំលាប់ | ទម្លាប់ | ធ្លាប់ |
បំរុង | បម្រុង | ប្រុង |
បំរើ | បម្រើ | ប្រើ |
សំដែង | សម្ដែង | ស្ដែង |
សំរក | សម្រក | ស្រក |
សំរក់ | សម្រក់ | ស្រក់ |
សំរប | សម្រប | ស្រប |
សំរស់ | សម្រស់ | ស្រស់ |
សំរាក | សម្រាក | ស្រាក |
សំរាប់ | សម្រាប់ | ស្រាប់ |
សំរាល | សម្រាល | ស្រាល |
សំរាំង | សម្រាំង | ស្រាំង |
សំរិត | សម្រិត | ស្រិត |
សំរុក | សម្រុក | ស្រុក |
សំរុង | សម្រុង | ស្រុង |
សំរួច | សម្រួច | ស្រួច |
សំរួល | សម្រួល | ស្រួល |
សំរេច | សម្រេច | ស្រេច |
សំរែក | សម្រែក | ស្រែក |
សំលាញ់ | សម្លាញ់ | ស្រលាញ់ |
សំលាប់ | សម្លាប់ | ស្លាប់ |
សំលឹង | សម្លឹង | ស្លឹង |
សំលុត | សម្លុត | ស្លុត |
សំឡុត | សម្លុត | ស្លុត |