រឿងកំប្លែង

អ្នកណាធំជាង
ស្ត្រី​ពីរ​នាក់​នៅ​ផ្ទះ​ ជិតគ្នា ចូលចិត្ត​និយាយ​គ្នា​រឿង​អីវ៉ែអីវ៉ាន់​របស់​ខ្លួន​ឯង​ថា​អ្នកណា​ធំជាង ។ ស្ត្រី​ទី១ ៖ អីវ៉ែអីវ៉ាន់​របស់​ខ្ញុំ​ធំជាង​ ស្ត្រី​ទី២ ៖ តែ​ខ្ញុំ​ថា​របស់​ខ្ញុំ​ធំជាង​ឯង ស្ត្រី​ទី១ ៖ តែ​ខ្ញុំ​ថា​របស់​ខ្ញុំ​ធំជាង ស្ត្រី​ទី២ ៖ អញ្ចឹង​ពេល​ដែល​ឯង​ជួយ​ខ្លួនឯង ឯង​ប្រើ​អ្វី​រុក​ចូល​ទៅ ស្ត្រី​ទី១ ៖ ខ្ញុំ​ប្រើ​ត្រសក់​ធំៗ ចុះ​ឯង​វិញ? ស្ត្រី​ទី២ ៖ ខ្ញុំ​ក៏​ប្រើ​ត្រសក់​ដែរ ស្ត្រី​ទី១ ៖ ឯង​ក៏​ប្រើ​ត្រសក់​ដូចគ្នា​ដែរ នៅ​មក​ថា​របស់​ឯង​ធំ​ជាង​យើង​ទៅ​កើត ស្ត្រី​ទី២ ៖ ប្រាកដ​ជា​ធំ​ជាង​របស់​ឯង​ហើយ ព្រោះ​របស់​ឯង​គ្រាន់តែ​ប្រើ​ត្រសក់​ធម្មតា តែ​របស់​ខ្ញុំ​គឺ​ប្រើ​ត្រសក់ស្រូវ ។
មិនដែលបាត់មុខ
អ្នកដំណើរ ​ម្នាក់​បាន​ជួល​ទូក​មួយ​សម្រាប់​ជិះ​ឆ្លង​ទន្លេ​ទៅ​ត្រើយម្ខាង​ទៀត ។ ចៃដន្យ​ថ្ងៃ​ដែល​គាត់​ឆ្លង​គឺ​មាន​ខ្យល់​យ៉ាងខ្លាំង និង​រលក​ធំៗ​ដោយ​ហេតុនេះ​ហើយ​ទើប​គាត់​មាន​ការ​ខ្លាច​រអា​បន្តិច ។អ្នកដំណើរ ៖ ម្ចាស់ទូក​តើ​លោក​ប្រាកដ​ទេ​ដែល​ថា​ពួកយើង​ឆ្លង​ទន្លេ​នេះ​ដោយ​សុវត្ថិភាព? ម្ចាស់ទូក ៖ គ្មាន​បញ្ហា​ទេលោក អ្នកដំណើរ ៖ តើ​ធ្លាប់​មាន​នរណា​ម្នាក់​បាត់​ខ្លួន​ក្នុង​ទន្លេ​នេះ​ដែរ​ឬទេ? ម្ចាស់ទូក ៖ មិនធ្លាប់​មានទេ​កន្លងមក ព្រោះ​កាល​ពី​អាទិត្យមុនប្អូនប្រុស​ខ្ញុំ​បាន​លិច​ទូក​នៅ​ទន្លេនេះ ហើយ​នៅ​ថ្ងៃ​បន្ទាប់​ប៉ូលិស​ក៍​រកវា​ឃើញ​វិញ អ្នកដំណើរ ៖ ហ៎ា!!?

អំណោយថ្ងៃកំណើត
អ្នកទិញ ៖ ខ្ញុំ​ចង់​ទិញ​អាវ​រងា​ឲ្យ​ឆ្កែ​របស់​ខ្ញុំ អ្នកលក់ ៖ តើ​វា​ពាក់​លេខ​ប៉ុន្មាន​ដែរ​អ្នកនាង? អ្នកទិញ ៖ ខ្ញុំភ្លេច​បាត់​ទៅហើយ អ្នកលក់ ៖ ហេតុអ្វី​បាន​ជា​មិន​នាំ​វា​មក​តែ​ម្ដង​ទៅ? អ្នកទិញ ៖ មិន​បានទេ! ថ្ងៃ​នេះ​ជា​ថ្ងៃ​កំណើត​របស់​វា ខ្ញុំ​ចង់​ឲ្យ​វា​មាន​ការ​ភ្ញាក់​ផ្អើល អ្នក​លក់ ៖ !!!
ទុកអោយអញ
ថ្ងៃទី១ ប្អូន ៖ បងៗ​ទូរទស្សន៍​យើង​ខូច​ហើយ! បង ៖ ចុះ​ឯង​មិន​យក​ទៅ​ធ្វើ! ថ្ងៃទី២ ប្អូន ៖ បងៗកុំព្យូទ័រ​យើង​ខូចទៀត​​ហើយ! បង ៖ ចុះ​ឯង​មិន​យក​ទៅ​ឲ្យ​គេ​ធ្វើ! អញ្ចឹង​ក៏​ប្រាប់​អញ​ដែរ! ថ្ងៃទី៣ បង ៖ ឈប់! ថ្ងៃនេះ​ខូច​អី​ទៀត​ហើយ? ប្អូន ៖ ស្រី​ខូច​បង! បង ៖ អើ​អាហ្នឹង​ទុក​ឲ្យ​អញ​យក​ទៅ​ធ្វើ!
ទិញទូស័ព្ទ
ពូម៉ៅ ​គាត់​ចង់​ទិញ​ទូរស័ព្ទ រួច​គាត់​ក៏​បាន​ទៅ​ដល់​ហាង​មួយ ។ អ្នក​លក់ ៖ តើ​ពូ​ចង់​ទិញ​ទូរស័ព្ទ​ម៉ាក​អី​ដែរ? ពូ​ម៉ៅ ៖ ​មាន​អា​ម៉ាក​ណា​ប្រើ​បាន​យូរ ហើយ​មិន​ងាយ​ខូច​ទេ? អ្នកលក់ ៖ ច៎ាស​មាន ដូចជា Nokia, Samsung, LG… ពូម៉ៅ ៖ ខ្លាចតែ​វា​ថ្លៃ​ពេក​ទេ​ដឹង? អ្នក​លក់ ៖ Nokia នេះ ១៨០$ Sumsung នេះ​ ១៥០$ ពូ​ម៉ៅ ៖ ទេ ខ្ញុំ​ចង់​បាន​​អា​ណា​ដែល​​ប្រើ​ទុក​គប់​ចោរ​អត់ស្ដាយ ព្រោះ​ឥឡូវ​ចោរ​ឆក់​ទូរស័ព្ទ​ច្រើន​ណាស់! អ្នក​លក់ ៖ អើ! មើល​គាត់!!!???
ម៉េចប៉ាមិនខំរៀន
ក្មេង ​ប្រុស​ម្នាក់​បាន​សួរ​ទៅ​កាន់​ប៉ាប៉ា​របស់​គេ​ថា ៖ “ប៉ា​ហ៎ា…បើ​មាន​គេ​ជ្រុះ​លុយ​ ៥០០៛ មួយ​សន្លឹក និង ១០០០៛ មួយ​សន្លឹក តើ​ប៉ា​រើស​យក​មួយ​ណា?” ប៉ា​ប្រាកដ​​ជា​រើស​យក​ក្រដាស​ ១០០០​៛ ហើយ ។ “ចុះ​ហេតុអ្វី…ប៉ា​មិន​រើស​យក​ទាំង​២​សន្លឹក​ទៅ” កូន​តប ។ “ប៉ា! កូន​សួរ​ប៉ា​មួយ​ទៀត… ថ្ងៃ​មុន​គេ​មក​ទារ​លុយ​ប៉ា​ជំពាក់​គេ ប៉ា​ថា​មិន​មាន​លុយ​ទេ​ចាំ​លើក​ក្រោយ​ទៅ បើសិន​ជា​គេ​មក​ទា​ប៉ា​ម្ដង​ទៀត តើ​ប៉ា​ឆ្លើយ​ថា​យ៉ាង​ម៉េច?” “​ប៉ា​ឆ្លើយ​ថា​មិនមាន​លុយ​ដដែល​ហ្នឹង…!” “ហេតុអ្វី​ទៅ​ប៉ា?” “ព្រោះ​ប៉ា​ជាមនុស្ស​និយាយ​ថា​ម៉េច គឺ​ថា​អញ្ចឹង​ណា​កូនប្រុស…” ។ “អញ្ចឹង​កូន​សួរ​ប៉ា​ជា​លើក​ចុង​ក្រោយ! ហេតុ​អ្វី​ផ្ទះ​គេ​រាល់​គ្នា​សុទ្ធ​តែ​ធំ បែ​ជា​​ផ្ទះ​របស់​យើង​វិញ​​តូច​អញ្ចឹង​ប៉ា…!” “នោះ​គឺ​ដោយ​សារ​ប៉ា​គ្មាន​លុយ​​សង់​ឲ្យ​ធំ​ដូច​គេ​ហ្នឹងណា…!” ឪពុក​តប “ដើម្បី​ឲ្យ​ផ្ទះ​របស់​យើង​ធំ តើ​យើង​ត្រូវ​ធ្វើ​ដូចម្ដេច?” កូនសួរ ។ “ដើម្បីបាន​​ផ្ទះ​ធំ​កូន​ត្រូវ​ខិតខំ​រៀន​សូត្រ​ឲ្យ​ចប់ចុង​ចប់ដើម ហើយ​រក​ការងារ​ឲ្យ​បាន​ប្រាក់ខែ​ច្រើន នោះ​យើង​អាច​មាន​ផ្ទះ​ធំ​បាន​ហើយ​កូន…!” ឪពុក​ឆ្លើយ “ចុះ​កាល​ពី​ប៉ា​នៅ​ក្មេង ម្ដេច​ប៉ា​មិន​ខំរៀន​ដែរ​ទៅ?” កូន​សួរ “យើស! អាកូន​នេះ…!!!”
រកការងារធ្វើ
ផ្លយ ៖ សួស្ដី ផ្លូញ មួយ​រយៈ​នេះ​ដូច​ជា​មិន​សូវ​បាន​​ជួប​មុខ​ឯង? ផ្លូញ ៖ តាំង​ពី​ទទួល​សញ្ញាប័ត្រ​មក​រត់​រក​ការងារ​ធ្វើ​មិន​បាន​សោះ​សំឡាញ់ ផ្លយ ៖ ក្រែង​ល៏ ឯង​រើស​រក​តែ​ការងារ​ល្អៗ បាន​ប្រាក់​ច្រើន​ទេ​ដឹង? ផ្លូញ ៖ មិន​រើស​ណាស់ណា​ទេ ស្អី​ក៏​បាន ឲ្យ​តែ​ចំ​កន្លែង​ខ្លាញ់​ ល្មម​រស់​នៅ​សមរម្យ​ដូច​គេ​ដូច​ឯង​ទៅ​ជា​ការ​គ្រប់គ្រាន់​ណាស់​ហើយ… ផ្លយ ៖ ចំ​កណ្ដាល​កៅឪ​ហើយ បង​ជីដូន​មួយ​គ្នា​ទើប​និង​បើក​ហាង​គុយ​ទាវ​ពិសេស គេ​ត្រូវ​ការ​អ្នក​លាង​ចាន ២-៣នាក់ ចំ​គ្នា​ជួយ​និយាយ​ឲ្យ…! ផ្លូញ ៖ ពុទ្ធោ! ទីនោះ​ឬ កន្លែង​ខ្លាញ់…? ផ្លយ ៖ !!!???
គ្មានវាចានឹងថ្លែង
លោកគ្រូ ​ចំណូល​គាត់​ចូល​ចិត្ត​កីឡា​ណាស់ ថ្ងៃ​នេះ​នៅ​ក្នុង​ថ្នាក់​រៀន គាត់​បាន​ឲ្យ​សិស្ស​សរសេរ​ពី​ចំណាប់អារម្មណ៍​ស្ដី​អំពី​កីឡា​បាល់ទាត់​មួយ​ ក្រុម ។ លោកគ្រូ ៖ តើ​ប្អូនៗ​ធ្លាប់​មើល​ការ​ប្រកួត​បាល់ទាត់​ទេ? សិស្ស ក ៖ បាទ! លោកគ្រូ ធ្លាប់! លោកគ្រូ ៖ បើ​ដូច្នេះ​សូម​ប្អូនៗរៀប​រាប់​អំពី​លទ្ធផល​នៃការ​ប្រកួតរបស់​ក្រុម​​នីមួយៗ ដែល​ប្អូន​ធ្លាប់​ទៅ​ទស្សនា! សិស្ស​ម្នាក់ៗ​រៀបរាប់​ល្អ​ឥត​ខ្ចោះ នៅ​សល់​តែ​ប្លោក​វា​ក្រោក​ឈរ​ អេះ​ក្បាល ។ លោកគ្រូ ៖ ម៉េច​ក៏​ប្អូន​មិន​រៀបរាប់…? ប្លោក ៖ រៀប​រាប់​អត់​ចេញទេ​លោកគ្រូ… លោកគ្រូ ៖ ម៉េច​អញ្ចឹង? ប្លោក ៖ ព្រោះ​ពេល​កំពុង​ប្រកួត ខ្ញុំ​កើត​ខ្យល់គ អត់​បាន​តាម​ដាន! លោកគ្រូ ៖ ???
ថ្លៃវះកាត់

ចេញផ្សាយ ឆ្នាំ​ទី៥ ថ្ងៃទី ០១ ខែ មិនា ឆ្នាំ ២០០៩

អ្នកជំងឺ​ដែល​ត្រៀម​វះកាត់​ម្នាក់​កំពុងតែ​ឈរ​តវ៉ា នឹង​លោកគ្រូ​ពេទ្យ

ពី​ថ្លៃ​វះកាត់​ដែល​ត្រូវ​បង់​នៅមុន​ពេល​ចូល​បន្ទប់វះកាត់​នៅ ពេល​បន្ដិច

ទៀត​នេះ

អ្នកជំងឺ គ្រាន់តែ​ការវះកាត់​ដ៏​តូចតាច​ប៉ុណ្ណឹង យក​ដល់​ទៅ

៥០០ដុល្លារ វា​ដូចជា​ថ្លៃ​ជ្រុល​ពេក​ហើយ​លោកគ្រូ ពេទ្យ

គ្រូពេទ្យ បើ​លោក​គិតថា​ថ្លៃ ខ្ញុំ​ស្គាល់​កន្លែង​ថោក​មួយ គេ​ជា​មិ​ត្ដ​ខ្ញុំ

គេ​ក៏​អាច​វះកាត់​ឱ្យ​លោក​បាន​ហើយ ចំនុច​ល្អ​មួយទៀត

គឺ​កន្លែង​នោះ​ជាទូទៅ​គេ​មិន យក​ថ្លៃ​វះកាត់​ជាមុន​ដូចកន្លែង​ខ្ញុំ​ទេ

អ្នកជំងឺ ហេតុ​អី​ទៅ?

គ្រូពេទ្យ គេ​តែងតែ​ចាំ​ទូទាត់​ជាមួយ​គ្រួសារ​នៃ​សព​អ្នកជំងឺរបស់គេ

ចេញពី http://www.visit-cambodia.com

យល់ច្រឡំ

យប់​មួយ ចោរ​ម្នា​ក់បាន​លួច​ចូល​ផ្ទះ​មីង​មុំ តែ​ត្រូវបាន​គាត់ ឃើញ​ទាន់មីង​មុំ

​បាន​ហក់​ទៅ​វាយ​ចោរ​នោះ​ត្រូវរបួស​យ៉ាងដំណំ នៅ​ថ្ងៃ​បន្ទាប់ ប៉ូលីសដែល

​ចុះមក​ធ្វើ​កំណត់ហេតុ​បាន​សរសើរ ចំពោះ សេចក្ដី ក្លាហាន​របស់គាត់ដែល​

ហ៊ាន​វាយ​ចោរ​បែបនេះ ហើយ​ថែមទាំង​ប្រាប់​គាត់​ថា ចោរ​ម្នាក់​នោះ​ត្រូវ

ដេកពេទ្យ​យ៉ាង ហ៊ោ​ចណាស់​ក៏២-៣ អាទិត្យ​ដែល​ដោយសារ​គាត់

មីង​មុំ​ស្ដាប់​ហើយ​ដកដង្ហើម​ធំ​និយាយគួរឱ្យ​ស្ដាយ​ណាស់​ដែល

ខ្ញុំ​យល់ច្រឡំ…

ប៉ូលីស យល់​ច្រ​លំ​អី​ទៅ?”

មីង​មុំ ខ្ញុំ​ស្មានតែ​ប្ដី​ខ្ញុំ​ដែល​ទើប​ត្រលប់​មកពី​ផឹកស្រា​វិញ

ប៉ូលីស ?11

ចេញពី http://www.visit-cambodia.com

ឱ្យតែបានមើល

អ្នកដឹកនាំ​រឿង​ម្នាក់​និយាយ​ទៅកាន់​តារា​ស្រី​ដ៏​ស្រស់ស្អាត​របស់ខ្លួន​ថា

ខ្ញុំ​បាន​ស្គាល់​មនុស្ស​ម្នាក់​គេ​ថា​គេ​យល់ព្រម​ឱ្យ​លុយ​នាង​មួយ​លាន​ដុល្លា​ឱ្យតែ​គេ​បានឃើញ​មុខ

របស់​នាង​មួយ​ភ្លែត”

តារា​ស្រី​នោះ​លឺ​បែបនេះ​នាង​ឆ្លើយ​ទៅ​យ៉ាង​រំភើប​ថាមែនរឺ?

បើ​ពិតមែន​ខ្ញុំ​យល់ព្រម​សម្ដែង​ឱ្យគេ​មើល​ទៀតផង កុំថាឡើយ​ឱ្យមើល​តែ​មុខ”

ពិតមែន​ហើយ1 ប៉ុន្ដែ​គាត់​គឺជា​មនុស្ស​ងងឹតភ្នែក​ទាំ​ង​សងខាង ទេ”

ចេញពី http://www.visit-cambodia.com

ដូចតែគ្នា

មេបញ្ជាការ​ប៉ូលីស​ប្រឆាំង​គ្រឿងញៀន​បានប្រកាស​ដំណឹង​ប្រាប់​ដល់​បណ្ដាល​កូន​ប៉ូលីស​

ទាំងអស់​មុន នឹង​សម្រុក​ចូលទៅកំទេច​ចំការ​អាភៀន​មួយកន្លែង​ថា

ខ្ញុំ​មាន​ដំណឹង​ល្អ និង ដំណឹង​អាក្រក់​មក​ប្រាប់​ពួកយើង​ទាំង អស់​គ្នា”

គាត់​បែរ​ទៅ​ឡាំង​ដាក់​សំភារៈ​ដែល​ថ្នាក់លើ​ទើបតែ​បញ្ជូន​មកឱ្យ

រួច​និយាយ​បន្ដទៀតថា

ដំណឹង​ល្អ​នោះ​គឺ​ថ្នាក់លើ​បាន​បញ្ជូន​អាវ​ក្រោះ​ការពារ​គ្រាប់កាំភ្លើង​មកឱ្យ​ពួកយើង​គ្រប់គ្នា”

ជយោ1ប៉ូលីស​ទាំងអស់​ស្រែក​ហ៊ោរ​ដោយ​ក្ដី​រីករាយ

ហើយ​ចុះ​ដំណឹង​អាក្រក់​វិញ​លោកនាយ?” កូនចៅ​សួរ

ដំណឹង​អាក្រក់​គឺ​ពួកចោរ​ប្រើ​គ្រាប់កាំភ្លើង​ពិសេស​ដែល​អាច​បាញ់​ទំ​លុះ​អាវ​ក្រោះ​នេះ​បាន…”

ចេញពី http://www.visit-cambodia.com

Leave a Reply