ចិញ្ចៀនបញ្ចាំចិត្ត
ប្រពៃណីបំពាក់ចិញ្ចៀនភ្ជាប់ពាក្យកើតឡើងគ្រាដំបូង ក្នុងរាជវង្សរបស់ប្រទេសអូទ្រីសដោយចក្រពត្តិម៉ែកស៊ីមីលៀនជាមួយព្រះនាង មែរីនៅតំបន់បឺកាន់ឌី។
ហេតុផលដែលចិញ្ចៀនភ្ជាប់ពាក្យភាគច្រើនជាពេជ្រព្រោះពាក្យថា” Diamond ” (ពេជ្រ ) មកពីពាក្យភាសាក្រិកថា( Adamant ) មានន័យថា” គង់វង្សយូរអង្វែង ” សម្រាប់ទុកប្រើប្រាស់មួយជីវិត។
– ក្រិកបុរាណជឿថាពន្លឺចិញ្ចៀនចិញ្ចែងចិញ្ចាចរបស់គ្រាប់ពេជ្រ គឺជាពន្លឺដែលជះចេញពីភ្លើងតណ្ហារបស់គូរស្នេហ៏។ដូចនេះពេជ្រ ជាអលង្កាដ៏មានតំលៃបញ្ជាក់ពីទឹកចិត្តស្នេហា។
-ហេតុផលដែលត្រូវពាក់ចិញ្ចៀននៅម្រាមនាងដៃឆ្វេង មកពីជំនឿបុរាណថាម្រាមដៃឆ្វេងមានសរសៃឈាមពិសេសឈ្មោះ” Vena Amoris ” ឬសរសៃឈាមស្នេហ៏ដែលជាសរសៃឈាមភ្ជាប់ទៅកាន់បេះដូង។
-ក្នុងរជ្ជកាលព្រះអង្គម្ចាស់អែតរើដទី៦នៃប្រទេសអង់គ្លេសបានចេញច្បាប់ថា នាងដៃខាងឆ្វេងជាម្រាមស្របច្បាប់ក្នុងការចិញ្ចៀនភ្ជាប់ពាក្យបញ្ជាំចិត្ត។
កងដៃ:
-ដើមកំណើតដំបូងបំផុតរបស់កងដៃមិនមែនដើម្បីភាពស្រស់ស្អាតទេ កាលដើមមានមនុស្សតែ២ក្រុមប៉ុណ្ណោះដែរពាក់វាគឺក្រុមទី១គឺ ជាទាហានដែលត្រូវពាក់កងដែនេះដោយឆ្លាក់ឈ្មោះខ្លួនឯងទុក ប្រសិនបើច្បាំងចាញ់ហើយស្លាប់គឺអាចសម្គាល់បានថាជា?នណារ?។ចំណែក ក្រុមទី២គឺជាអ្នកជំងឺក្នុងមន្ទីពេទ្យគេពាក់ដើម្បីសម្គាល់ថា ជានណារហើយករណីមានបញ្ហាកើតឡើងគេមិន ចាំបាច់សួររកឈ្មោះក៏អាចដឹងពីអ្នកជំងឺបានដែរដោយស្គាល់ឈ្មោះនៅលើកងដៃ។
-កាលពី៥០០ឆ្នាំមុនគ.សនៅអ៊ឺរ៉ង់អ្នកចម្បាំងតែងតែពាក់កងដៃនៅដើមដៃ។
-ជនជាតិអាមេរិកខាងត្បូងនិយមពាក់កងដៃឲ្យទារកដើម្បីការពាទារកពិបីសាច។
-ក្នុងមជ្ឍដ្ធានកីឡាអ្នកលេងតិន្និសចូលចិត្តពាក់កងដៃឬប្រឡៅដៃព្រោះជឿថាពាក់វាហើយនិងមានសំណាងល្អ។
ក្រវិល:
-កូនប្រសារស្រីជនជាតិចិនត្រូវគេហាមពាក់គ្រឿងអលង្គាររបស់ខ្លួនចេញពីផ្ទះ ក្នុងពេលកូនកំលោះមកទទួលត្រូវពាក់តែក្រវិលដែរម្តាយក្មេង(ម្តាយខាងស្វាមី )ឲ្យមកតែប៉ុណ្ណោះព្រោះគេជឿថា ប្រសិនបើកូនក្រមុំពាក់ក្រវិលត្រចៀកខ្លួនឯងចេញពីផ្ទះទៅចូលក្នុងខាងប្រុសនោះ ទុកដូចជញ្ជូនមាសប្រាក់ឬសំណាងមកពីខាងកូនក្រមុំទៅឲ្យខាងប្រុសទាំងអស់ដែរ។ ប៉ុន្តែបើចង់បង្ហាញពីរភភាពមានបានរបស់ខ្លួនអោយភ្ងៀវឃើញ ចាំដល់ពេលជិះរថយន្តផុតពីផ្ទះខ្លួនទើបយកវាមកពាក់រីពាក់មុខធនាគារ ដើម្បីទាក់ទាញមាសប្រាក់ជាប់តាមខ្លួនចូលទៅផ្ះស្វាមី។
-ចោសមុទ្រពាក់ក្រវិលព្រោះជឿរថាធ្វើអោយភ្នែកភ្លឺល្អ……..។