ពុកប្រាប់ថា គ្រាន់តែមើលឃើញដំនេកគឺអាចដឹងថាប្តីប្រពន្ធរបស់កូនមានសុភមង្គល ឬអត់។ ទោះជាមានរឿងអ្វីកើតឡើងក៏ដោយ កូនកុំយកខ្នើយភួយទៅដេកតែម្នាក់ឯង ហើយក៏កុំគេងបែរខ្នងដាក់នាង ត្រូវអោបនាងមកផ្ទាល់ដើមទ្រូងដែលកំពុងក្តៅគគុករបស់កូន នោះរឿងអ្វីៗ នឹងកន្លងផុតទៅដោយរលូន សល់តែក្តីស្រលាញ់។
ទោះជានៅក្រៅផ្ទះ ក្នុងសង្គមកូនជា មន្រ្តី ឧកញ្ញ៉ា ឬជាអ្នករើសសំរាម ជាកម្មករសំណង់ក៏ដោយ ក៏កូននៅតែជាសសរទ្រូងរឹងមាំក្នុងគ្រួសាររបស់កូនដែរ។ ទោះជាប្រពន្ធរបស់កូនជាមនុស្សអង់អាច មានជំនាញ មានការងារល្អ ឬអាចធ្វើជាជាងសំណង់ ជួសជុលភ្លើងបានក៏ដោយ ក៏កូនត្រូវតែបំពេញកាតព្វកិច្ចជា ប្តី ឪពុកដែរ ព្រោះវានឹងបង្ហាញពីភាពស្មើគ្នា និងការចេះចែករំលែករវាងប្តីប្រពន្ធ។
ក្រោយពេលរៀបការរួច នឹងមានចំនួនលើសពីមួយដងដែលកូនមានអារម្មណ៍ថាស្តាយក្រោយ ពេលខ្លះថែមទាំងមានទំនាក់ទំនងជាមួយអ្នកផ្សេងក្រៅពីប្តី ប្រពន្ធទៀត។ ស្រីគ្មេងរបស់កូនពេលនេះគេស្រលាញ់១០០% ហើយប្រពន្ធរបស់កូនក៏ជាមនុស្សដែលធ្លាប់ស្រលាញ់កូន១០០% ដែរ ប៉ុន្តែក្រោយពេលរៀបការហើយ តួនាទីរបស់ស្រ្តីកាន់តែច្រើនបន្ថែមទៀត។ ស្រលាញ់ប្តីមួយចំណែក ពុកម៉ែខាងប្តី ពុកម៉ែរបស់ខ្លួន មួយចំណែកទៀតសម្រាប់កូនចៅ ហេតុនេះហើយទើបក្តីស្រលាញ់១០០% ពីមុនសម្រាប់កូនក្រោយពេលរៀបការនៅសល់តែជាង៥០% ប៉ុន្តែក្តីស្រលាញ់ដែលបាត់បង់នោះកូននឹងទទួលបានពីគ្រួសារ ពីកូនចៅវិញ។ ម្យ៉ាងទៀតស្រីស្នេហ៍របស់កូនគ្រាន់តែអាចផ្តល់សេក្តីសុខឲ្យកូនក្នុងរយៈពេលខ្លីតែប៉ុន្នោះ ឯប្រពន្ធរបស់កូននឹងផ្តល់សេក្ដីសុខឲ្យកូនថិតថេររហូត។
ពុកក៏ប្រាប់ថា រយៈពេលនាងមានផ្ទៃពោះ គឺជារយៈពេលដែលពិបាកបំផុត។ នាងត្រូរែកពុនឧបស័ក្ក ឆ្លងកាត់គ្រោះថ្នាក់ដើម្បីនាំយកទេវបុត្រ ទេពធិតាជាទីស្រលាញ់ និងត្រេកអរមកជូនគ្រួសារ ហេតុនេះហើយចូរកូនកុំដកដង្ហើមធំពេលឃើញប្រពន្ធមិនស្អាតដូចស្រីក្រមុំ កុំខឹងពេលគេងជិតប្រពន្ធតែមិនអាចធ្វើអ្វីបាន។ ចូរសប្បាយក្នុងនាមជាឪពុកម្តាយវិញ ពិតជាមានន័យណាស់
រឿងម៉ែក្មេក និងកូនប្រសារស្រី ជារឿងមួយដែលមានតៗ តាំងពីយូរណាស់មកហើយ ក៏ប្រៀបបានដូចរឿងលុយកាក់អញ្ចឹងដែរ ហេតុនោះ កូនកុំធ្វើឲ្យម៉ែគិតថាបានបាតបង់កូនប្រុស ឬប្រពន្ធគិតថាប្តីតាមម៉ែ។ កូនត្រូវធ្វើជាចំណងមិត្តភាពរវាងស្រ្តី ពីរនាក់ដែលកូន ” ស្រលាញ់បំផុតក្នុងជីវិត ធ្វើបែបនេះទើបសមជាបុរសពិត “។
” ស្រ្តីប្រៀបបានដូចបុប្ផា សម្រាប់ស្រលាញ់ មិនមែនសម្រាប់យល់ទេ ប៉ុន្តែបើកូន មិនយល់ កូនក៏មិនអាចស្រលាញ់បានឡើយ”។ អតីតកាលបានកន្លងផុតទៅ យើងរស់នៅជាមួយបច្ចុប្បន្ន ប្រសិនបើប្រពន្ធរបស់កូនមានអតីតកាលមិនបានល្អ កូនក៏មិនចាំបាច់សើរើដែរ នាងមិនត្រឡប់ទៅរស់នៅក្នុងគ្រាកន្លងបានទេ។ សម្រេចចិត្តរៀបការគឺបានន័យថាកូន ព្រមទទួលយកអ្វីៗគ្រប់យ៉ាងដែលជារបស់នាង។ ចូរស្រលាញ់នាងដោយចិត្តមេត្តា និងក្តីស្រលាញ់ពិតចេញពីដួងចិត្ត ។ ទោះជានាងមិននិយាយចេញ តែក្នុងចិត្តនាងនឹងស្រលាញ់កូនអស់មួយជីវិត សេក្តីស្រលាញ់ដែលរួមទាំង ការដឹងគុណ និងការគោរព។
อ่านแล้ว: 2,726