#គ្រឿងផ្សំ
– ចេកជ្វា (ចេកគ្រាប់ ចេកខ្ញីមិនទាន់ចាស់) ២គីឡូក្រាម
– ស្ករ ១ខាំ
– ទឹកត្រី ១ខាំ
– ខ្ទឹមស ១ខាំ
– ទឹកក្រូចឆ្មា ១០ស្លាបព្រាបាយ
– អំបិល ២ស្លាបព្រាកាហ្វេ
– ម្ទេស
– ប៊ីចេង
#របៀបធ្វើ
1. ចេកចិតសំបកសើរៗ លាងទឹកអោយស្អាតរួចថ្លឹងយក២គីឡូក្រាម។
2. យកអំបិលលាយជាមួយទឹកមួយកូនចានដែក រួចយកចេកដែលចិតសំបករួចទៅចិតប្រឆិតៗស្តើងៗ (តែកុំអោយដាច់ចេញពីគ្នា) រួចដាក់ត្រាំក្នុងទឹកអំបិល។
3. បុកខ្ទឹមស និងម្ទេសអោយម៉ត់ រួចដាក់ស្ករ ប៊ីចេកបុកជាមួយគ្នាអោយសព្វ សឹមដាក់ទឹកក្រូចឆ្មា និងទឹកត្រីកូអោយសព្វ ភ្លក្សមើលអោយល្មមទុកមួយអន្លើ (ទឹកត្រីបុកយករសជាតិ ប្រៃ ផ្អែម ជូ និងហិរ)។
4. ក្រោយមកច្របាច់ចេកដែលត្រាំក្នុទឹកអំបិលអោយស្ងួតទឹក រួចយកមកច្របាច់ជាមួយទឹកត្រីបុកម្តងមួយៗអោយសព្វល្អ (ធ្វើបែបនេះធ្វើអោយចេកជ្រក់កាន់តែមានរសជាតិឆ្ងាញ់) ជាការស្រេច៕
*** អាចញាំបានភ្លាមៗ ឬទុកក្នុងទូទឹកកកអាចទុកញាំបានយូ
Cr: អ្នកស្រី សុគន្ធារី