មីងក្រូតជាមនុស្សដែលពូកែខាង ជេរម្រាយរកលេខដាក់គ្មាន ។ ជេរប្តីក៏អាចោរម្រាយ ជេរកូនក៏អាចោរម្រាយ…ថ្ងៃណាក៏អាចោរម្រាយដែរ ។ថ្ងៃនេះពេល មិត្តភ័ក្ដិប្ដីគាត់មកលេង មីងក្រូតមិនដឹងជាទាស់ចិត្តអ្វី ក៏ស្រែកជេរប្ដីថា អាចោរម្រាយ ចំពោះមុខភ្ញៀវ ប្ដីគាត់ខឹងណាស់ ក៏ស្ទុះទៅដាក់មួយដៃផូង ។ មីងក្រូតអុកគូថទៅដី រួចស្រែក ៖
– អាចោរម្រាយ…
រួច ក៏ដួលសន្លប់ ។ មិត្តភ័ក្តិ និងប្ដីភ័យណាស់រត់ទៅរកប្រេងកូឡា លាបរឹត ធ្វើចលនាឲ្យបេះដូងដើរស្រួល មួយសន្ទុះក្រោយមក មីងក្រូត បើកភ្នែកព្រឹមៗ…រួចគាត់ស្ទុះងើប ហើយស្រែក៖
– អាចោរម្រាយ
– !!!???
From http://trajoke.blogsome.com/