ហួសស្មាន
อ่านว่า ฮัวะฮ์ ซฺมาน
แปลว่า เกินคาด
អ៊ីចឹងទេតើទើបយាយៗអាយុវែង និងគ្មានមហារីក…ស្លឹកម្លូមានអត្ថប្រយោជន៍ហួសស្មាន សូម្បីយាយៗដែលពិសាម្លូខ្លួនឯងផ្ទាល់ ក៏ដឹងអត្ថប្រយោជន៍វាមិនទាន់អស់ដែរ!
ស្លឹកម្លូត្រូវបានគេប្រើប្រាស់រាប់ពាន់ឆ្នាំមកហើយនៅប្រទេសឥណ្ឌា ក៏ដូចជាប្រទេសខ្មែរ។ វាត្រូវបានយកទៅទំពារជាមួយនឹងគ្រាប់ស្លា ពេញនិយមបំផុតសម្រាប់យាយៗ។
តើអ្នកមានឆ្ងល់ដែរទេថា ហេតុអ្វីបានជាចាស់ៗចូលចិត្តពិសាស្លឹកម្លូម្ល៉េះ? ស្លឹកម្លូមានផ្ទុកសារធាតុជាច្រើនដូចជាវីតាមីន C កាល់ស្យូម Thiamin, Niacin, Riboflavin, និង Carotene។ ហើយយោងតាមការសិក្សាបង្ហាញថាស្លឹកម្លូមានសារធាតុបង្ការមហារីក និងជំងឺជាច្រើនទៀត ដែលជាមូលហេតុចាស់ៗដែលពិសាស្លឹកម្លូរស់បានយូរអង្វែង។
ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ស្លឹកម្លូ៖
- ជាថ្នាំបំបាត់ការឈឺចាប់ (បំបាត់ឈឺសាច់ដុំ ឈឺធ្មេញ ឈឺក្បាល…)
- ជំនួយក្នុងការរំលាយអាហារ និងប្រព័ន្ធរំលាយអាហារ
- ជួយឱ្យដង្ហើមស្រស់
- ព្យាបាលជំងឺផ្លូវដង្ហើម
- ជាថ្នាំបញ្ចុះទឹកនោម (កិនស្លឹកម្លូយកទឹកវាមកប្រើប្រាស់លាយជាមួយនឹងតែឬទឹកដោះគោ)
- ព្យាបាលស្បែកអាឡែរស៊ី កន្ទួលរមាស់ ដាច់រយះ និងក្លិនខ្លួន។ ដំស្លឹកម្លូលាយជាមួយរមៀតបិតឬលាបលើកន្លែងមានបញ្ហា។ ឬដាំស្លឹកម្លូក្នុងទឹក ទុកឱ្យត្រជាក់លាងមុខដើម្បីឱ្យស្បែកស្អាតនិងបង្ការឆ្លងមេរោគ។
- ព្យាបាលលិង្គងាប់ទំពារ ១ ទៅ ២ ស្លឹកម្លូ បន្ទាប់ពីបាយរួច៕