2 Feb, 2016 15:09សកម្មភាពតារាជាតិ, ហង្ស ម៉ារីនី
អំបាញ់មិញនេះ កញ្ញា ហង្ស ម៉ារីនី ជាមួយបងស្រី និង ក្រុមការងារមនុស្សធម៌បានរៀបចំម្ហូបអាហារសម្រាប់តាៗស៊ីក្លូ អ្នករើសសំរាម និងជនគ្មានទីជម្រកជាង ២០០ នាក់នៅក្នុងហាងរបស់នាងផ្ទាល់។ មិនត្រឹមតែមានបាយសម្លទេ នាងបានរៀបចំជាផ្លែឈើ និងភេសជ្ជៈផ្សេងៗទៀតផង។
Hang-Mariny
គ្រាន់តែពេលអ្នកសារព័ត៌មានសួរពីមូលហេតុអ្វីបានជាកញ្ញាចូលចិត្តចែករំលែកដល់អ្នកដទៃភ្លាម តារាស្រីវ័យ ២៤ ឆ្នាំរៀបរាប់ពីមូលហេតុដែលធ្វើឲ្យនាងបង្កើតជាក្រុមមនុស្សធម៌ គឺដើម្បីជួយដល់ជនគ្មានទីពឹង ព្រមទាំងបង្ហូរទឹកភ្នែកទៀតផង។
កញ្ញាបានឲ្យដឹងថា តាមគម្រោងគឺនាងថាតែជាង ១០០ ប៉ុណ្ណោះ តែជាក់ស្ដែងគឺពួកគាត់អញ្ជើញមកលើសរហូតដល់ជាង ២០០ នាក់។ ទោះយ៉ាងណានិស្សិតរូបនេះបានបញ្ជាក់ថា នេះមិនមែនជាបញ្ហាឡើយ ប៉ុន្មានក៏មិនអីដែរ។ “ពួកគាត់អញ្ជើញមកប៉ុន្មាននាក់ក៏មិនអីដែរ សំខាន់ឲ្យតែពួកគាត់អញ្ជើញមក ហើយការរៀបចំកម្មវិធីសប្បុរសធម៌រាល់ដងគឺ នាងទទួលបានពីសប្បុរសជនខ្លះ និងថវិកាខ្លួនឯងខ្លះ។”
ម៉ារីនី ក៏បានអំពាវនាវឲ្យបងប្អូនដែលចង់បរិច្ចាគដូចជាប្រាក់ បាយ នំចំណី និងសំលៀកបំពាក់អាចទំនាក់ទំនងមកនាងផ្ទាល់បាន។ ជាចុងក្រោយនាងក៏បានបន្ថែមទៀតថាទៅថ្ងៃមុខនាងនៅតែបន្តជួយដល់ជនខ្សត់ខ្សោយជាងរហូត៕