- ស្លឹកអ្វីដែលមានតម្លៃជាងគេ?
- ត្រីអ្វីមានតម្លៃជាងគេ?
- ដើមឈើអ្វីដែលគ្មានស្លឹក?
- សមុទ្រណាដែលគ្មានរលក?
- ពីភ្នំពេញដល់ព្រះវិហារ មានផ្លូវបត់ប៉ុន្មាន?
- អ្នកណាដែលធ្វើឲ្យគេញញឹមច្រើនជាងគេ?
- ពេលទិញមកពណ៌ខ្មៅ ពេលប្រើពណ៌ក្រហម ហើយពេលបោះចោលពណ៌ប្រផះ?
- នៅកន្លែងណាដែល “យប់” មានមុន “ល្ងាច” ?
- ទាមួយដើរមុខទា២ ទាមួយដើរក្រោយទា២ ទាមួយដើរកណ្តាលទា២។ តើទាមានប៉ុន្មាន?
- ឪពុកវាយកូន ហើយនិងម្តាយវាយកូន តើមួយណាឈឺជាង?
- អ្វីទៅដែលជាកម្មសិទ្ធិរបស់យើងតែអ្នកដទៃប្រើប្រាស់ច្រើនជាង?
- ស្អីគេដែលមានតែធ្មេញអត់មាត់?
- ក្មេងៗ ៦នាក់ និងឆ្កែធំ២ក្បាល បាំងឆ័ត្រតូចមួយ តែមិនទទឹកភ្លៀងសោះ។ ហេតុអ្វី?
- ថ្ងៃមួយទីក្រុងភ្នំពេញទាំងមូល ដាច់ភ្លើង លើមេឃគ្មានពន្លឺព្រះច័ន្រ្ទ គ្មានពន្លឺតារា ផ្ទះសុទ្ធតែលាបពណ៌ខ្មៅ ផ្លូវក៏ពណ៌ខ្មៅ អ្វីៗទាំងអស់សុទ្ធតែពណ៌ខ្មៅ។ អ្នកជិះកង់ម្នាក់ ស្លៀកពាក់ពណ៌ខ្មៅ មួកខ្មៅ កង់ខ្មៅ កំពុងធ្វើដំណើរលើផ្លូវមួយ ស្រាប់តែមានឆ្កែខ្មៅមួយរត់កាត់ គាត់ក៏ចាប់ហ្វ្រាំងងក់! ហេតុអ្វីបានជាគាត់មើលឃើញ?
- ចូរប្រាប់ឈ្មោះថ្ងៃទាំងប្រាំនៃសប្តាហ៍ដោយមិននិយាយ ថ្ងៃ ចន្ទ អង្គារ ពុធ ព្រហស្បតិ៍ និងសុក្រ។
- សេះមួយក្បាលដើរទៅផឹកទឹកនៅស្ទឹងមួយ។ នៅតាមផ្លូវវាបានជួបនឹងពពែ៦ក្បាល។ នៅលើខ្នងពពែនីមួយៗមានស្វា៣ក្បាល។ នៅលើស្វានីមួយៗមានចាប២ក្បាល។ តើមានសត្វប៉ុន្មានក្បាលដើរទៅផឹកទឹក?
- មានគ្រូបង្រៀនម្នាក់និងក្មេងប្រុសម្នាក់កំពុងងូតទឹក។ ក្មេងប្រុសជាកូនរបស់គ្រូបង្រៀននោះ តែគ្រូបង្រៀននោះមិនមែនជាឪពុករបស់វាទេ។ តើគាត់ជានរណា?
- មានសំលាញ់ពីរនាក់ ម្នាក់គ ម្នាក់ទៀតខ្វាក់ នាំគ្នាទៅផ្សារ។ អ្នកគ ចង់ទិញក្រវិល ក៏យកដៃទាញត្រចៀកធ្វើជាសញ្ញា។ ចុះអ្នកខ្វាក់ចង់ទិញនាឡិកា ធ្វើយ៉ាងម៉េច?
- តើសត្វណាដែលដើរជាង៤នៅពេលព្រឹក ដើរជើង២នៅពេលថ្ងៃត្រង់ និងដើរជើង៣នៅពេលរសៀល?
- ក្រុមកីឡាបាល់ទាត់ពីរក្រុមប្រកួតគ្នា។ ពេលនោះមានមួយក្រុមប្រកួតឈ្នះ តែគេពិនិត្យទៅឃើញថា គ្មានកីឡាករណាម្នាក់បានទាត់បាល់សោះ។ ព្រោះអ្វី?
- ឪពុក២នាក់ និងកូន២នាក់ ទៅបរបាញ់សត្វ។ ពួកគេបាញ់បានសត្វម្នាក់មួយតែសត្វដែលបាញ់បានទាំងអស់មាន 3។ ហេតុអ្វី?
- នៅក្នុងរថយន្តក្រុងមួយមានមនុស្សដប់នាក់។ ប្រុសបីស្រីម្នាក់ ចេញទៅ។ តើនៅសល់មនុស្សប៉ុន្មាននាក់?
ចម្លើយ
- ស្លឹកត្រចៀក
- ត្រីមាស
- ដើមឈើងាប់
- សមុទ្រទឹកកក
- មានតែពីរគត់គឺបត់ឆ្វេងនិងបត់ស្តាំ
- ជាងថតរូប
- ធ្យូង
- ក្នុងវចនានុក្រម
- “ទាមាន៣” ដើរជាជួរ
- កូន
- ឈ្មោះរបស់យើង
- រណា
- ព្រោះមេឃអត់ភ្លៀង
- ព្រោះវាជាពេលថ្ងៃ
- ម្សិលម្ងៃ ម្សិលម៉ិញ ថ្ងៃនេះ ថ្ងៃស្អែក និងខាន់ស្អែក
- មានតែសេះមួយក្បាលគត់ ព្រោះសត្វផ្សេងទៀតទើបតែត្រឡប់មកវិញ
- ម្តាយរបស់ក្មេងប្រុស
- និយាយប្រាប់អ្នកលក់
- “មនុស្ស” ដើរជើង៤ពេលកុមារ ដើរជើង២ពេលដឹងក្តី និងដើរជើង៣ពេលជរា
- ព្រោះវាជាការប្រកួតរវាងកីឡាការិនី!
- ព្រោះមនុស្សមានតែ៣នាក់ គឺ កូន ឪពុក និងជីតា
- “៨នាក់ គឺប្រុសម្នាក់បីស្រីម្នាក់ចេញ”