សេចក្ដីសំបុត្រ! ជូនចំពោះកូនជាទីស្រឡាញ់
ភ្ជុំបិណ្ឌឆ្នាំនេះ តើកូនសុខសប្បាយដែរទេ? ម៉ែសុខសប្បាយជាធម្មតាទេ កុំបារម្មណ៍ពីម៉ែអី ភ្ជុំបិណ្ឌឆ្នាំនេះ កូនមិនចាំបាច់មកលេងម៉ែទេ ព្រោះកាលពីភ្ជុំបិណ្ឌឆ្នាំទៅម៉ិញ ម៉ែបានលក់ស្រូវដើម្បីផ្ញើឱ្យកូន ជាសោហ៊ុយធ្វើដំណើរមកលេងម៉ែ ហើយពេលកូនត្រឡប់ទៅវិញម៉ែក៏បានទៅសងថ្លៃស្រាដែលកូនបានជឿចិនយកមកផឹកស៊ីរួចហើយដែរ ម៉ែសុខសប្បាយទេ កូនមិនបាច់មកទេឆ្នាំនេះ៕
ពីម្តាយ