សូមបងប្អូនប្រុងប្រយ័ត្នក្នុងការទទួលទានទឹកកក

image

ទឹកកកដែលគ្មានស្តង់ដារអាចបង្ករគ្រោះថ្នាក់ដល់សុខភាពណាស់ ព្រោះក្នុងការផលិតទឹកកកអាចប្រើជីគីមីដែលមានលក្ខណៈគីមីស្រដៀងទៅនឹងអំបិលតែគ្មានរសជាតិប្រៃ ដែលមាននាទីធ្វើឲ្យសីតុណ្ហភាពធ្លាក់ចុះលឿន។ បងប្អូនអាចធ្លាប់ឃើញគេធ្វើការ៉េមដែលគេប្រើអំបិលលាយទឹកកកដើម្បីឲ្យការ៉េមរឹង បើមិនដាក់អំបិលទេ ការ៉េមមិនរឹងឡើយ។ ចំណែកក្នុងការផលិតទឹកកកវិញក៏ក៏មិនខុសគ្នាដែរ មានអ្នកផលិតមួយចំនួយចង់ចំណេញពេលនិងថ្លៃភ្លើងដាក់ជីគីមីចូលទៅក្នុងទឹកកកតែម្ដងក្នុងគោលបំណងធ្វើអោយទឹកកកលឿន ព្រោះជីគីមី ឬជីសបើដាក់ក្នុងទឹកបរិមាណល្មម វាគ្មានរសជាតិទេ។

Ice-for-tree

បងប្អូនអាចសង្កេតទៅលើរូបភាពខាងលើ ហេតុអ្វីបានជាឡានដឹកទឹកកកពុកលឿនម្លេះ? ហើយបងប្អូនដែលឮគេនិយាយទេថាយកទឹកដែលរលាយពីទឹកកកទៅស្រោចដំណាំ ឬផើងផ្កាទេ? ដំណាំឬផ្កាក្នុងផើងនឹងល្អជាងមុន គេថាព្រោះទឹកត្រជាក់ធ្វើឲ្យដើមឈើល្អ តែតាមពិត ក្នុងទឹកប្រាកដជាមានសារធាតុជីគីមីមិនខានទេ។

Leave a Reply