របាំប្រជាប្រិយជារបាំដែលប្រជាជនចូលចិត្តរាប់អាន។ មូលហេតុនៃការបង្កើតរបាំនេះព្រោះការស្តាប់ភ្លេងជាការពិរោះ ប៉ុន្តែបើគេធ្វើកាយវិការទៅតាមចង្វាក់ភ្លេង នោះគេនឹងបានល្អមើលផងដែរ។
- របាំត្រុដិ ៖ ពាក្យសំស្រ្កឹត “ត្រុដិ” ប្រែថាកាត់ផ្តាច់ ជារបាំប្រជាប្រិយមួយបែបដែលគេនិយមលេងក្នុងពេល ចូលឆ្នាំខ្មែរ ដើម្បីកាត់ផ្តាច់ឆ្នាំចាស់ ចូលទៅឆ្នាំថ្មីក្នុងបំណងប្រសិទ្ធិសព្ទសារធុការពរដល់អ្នកស្រុក ក្នុង ឱកាសចូលឆ្នាំថ្មី។ របាំនេះគេអាចលេងក្នុងពិធីបន់ស្រន់ សុំទឹកភ្លៀងខ្លះដែរ។
ប្រដាប់ប្រដារបាំត្រុដិ និងតួសំដែងដងកញ្ឆាត់នាងឆត្រ ឬក្លសបាំងព្រះពោធិសត្វ
ពួកភ្លេងតំនាងទេវតា
នាងរាំតំនាងទេពអប្សរហែរហម
ប្រើស ទន្សោងតំនាងមារ
ព្រាន មនុស្សព្រៃតំនាងងោះ “ទេវតាកាលាខ្លួន”ភ្លេងនិងគ្រឿងតែង
កញ្ឆា ចង្រ្កងដំបែរ ចង្រ្កងរ៉ូង ស្គរ ប៉ីពក ទ្រអ៊ូ ទ្រសោ សន្ទូចដងវែង មុខត្លុក មកុដិ ស្នែងប្រើស ស្នែងទន្សោង កន្ទុយក្ងោក ក្រចកអំពីផ្តៅ។
- របាំស្នែងទន្សោង ៖ ជារបាំមួយបែបក្នុងពេលរាំគេពាក់ស្នែងទន្សោងលើក្បាល បំនងធ្វើការត្រាប់តាមសត្វ ទន្សោង។ របាំនេះគេសំដែងតែនៅវាំង ក្នុងព្រះរាជពិធីចូលឆ្នាំថ្មី។ប្រដាប់ប្រដា និងតួសំដែង
- អ្នកពាក់ស្នែងទន្សោងពីរនាក់ តំនាងទន្សោងញីឈ្មោល
- សំលេងស្គរ តំនាងខ្លាធំ
- សំលេងពួយ តំនាងសូរសព្ទកន្លង់
- របាំគោះអង្រែ ៖ ជារបាំប្រពៃណី មានតាំងពីបូរាណកាលមកសំរាប់បង្កើតបរិយាកាសរីករាយក្នុងការ បង្កើតសមត្ថភាព សម្បទា និងស្មារតី។
គ្រឿងល្បែង ៖ - អង្រែពីរមានប្រវែងជាងពីរម៉ែត
- អង្រែពីរ ជាកំណល់សំរាប់កល់សងខាង
សំលៀកបំពាក់ ៖ ទាំងប្រុសទាំងស្រីស្លៀកខោ ឬសំពត់ចងក្បិន ក្រវាត់ចង្កេះដោយក្រមាពណ៌
គ្រឿងភ្លេង ៖ សាដៀវមួយ អង្តួញមួយ ចំរៀងតាមចង្វាក់អង្រែដែលគោះទន្គិចគ្នា ស្គរអារក្ខ ក្រាប់មួយ អ្នកទះដៃបន្ទរ។
- របាំយីកេ ៖ ជារបាំប្រជាប្រិយខ្មែរ មានតាំងពីយូរយាណាស់មកហើយសំរាប់លេងក្នុងពិធីបុណ្យទាន ឬនៅ ពេលលំហែពីកិច្ចការស្រែចំការ។
គ្រឿងភ្លេង៖- ស្គរធ្វើអំពីឈើ ដាសស្បែក “ច្រើន”
- ទ្រឆេ ទ្រអ៊ូ ទ្រសោ
- ខ្លុយ
តួសំដែង
- អ្នកពាក់ម្កុដិ ពាក់របៃ
- អ្នកមុខត្លុក យក្ស ស្វា ឥសី ។ល។ តាមតួអង្គដែលត្រូវសំដែងក្នុងសាច់រឿង។
- អ្នកច្រៀងបន្ទរ
- អ្នកពោល។
- របាំឆៃយ៉ាំ ៖ ជារបាំប្រជាប្រិយខ្មែរសំរាប់បង្កើតបរិយាកាសបុណ្យទានអោយមានសភាពអ៊ឹកអធិក ព្រោះ ចង្វាក់ភ្លេងនៃរបាំនេះមាន សន្ទុះហ៊ឹកហ៊ាក់ស្របតាមកាយវិការលោតចុះ លោតឡើង ញាក់មុខ ញាក់មាត់ ខ្លួនក្រមាច់ក្រមើមគួរអោយអ្នកស្តាប់ និងអ្នកទស្សនារីករាយចិត្តយ៉ាងខ្លាំង។ របាំនេះគេសំដែងក្នុងពិធី បុណ្យទាន ដូចជាបុណ្យផ្កាកឋិនទាន “បបួសនាគជាដើម”។ប្រដាប់ប្រដារបាំឆៃយ៉ាំ៖
ក) គ្រឿងភ្លេង- ក្រាប់ឈើមួយគូរ
- ឆាបធំមួយគូរ ឬពីគូរ
- រគាំង “គងម៉ង់មួយ”
- ស្គរបួន
ខ) តួសំដែង៖
- អ្នកឆៃយ៉ាំ ស្លៀកសំពត់ចងក្បិនពណ៌ ពាក់អាវដៃខ្លីវៀលកធំបន្តិច ដាក់អាវក្នុងចង្កេះសំពត់ មាន ក្រវ៉ាត់ក្រមាពណ៌នៅចង្កេះ ទំលាក់ជាយនៅចំហៀងខាងឆ្វេង។
- អ្នកពាក់មុខត្លុក សំរាប់អ្នកកាន់គងម៉ង់ កាន់ក្រាប់ និងអ្នកវាយស្គរម្នាក់ ចេញមកចាក់ក្បាច់ឡក ដាក់គ្នា។
- របាំកន្តែរ៉ែ៖ ជារបាំមួយមានប្រជាប្រិយភាពខ្លាំងចំពោះប្រជាជាតិកម្ពុជា ដែលមានកំនើតជាយូរយាណាស់ មកហើយ។ របាំនេះសំរាប់សំដែងក្នុងព្រះរាជពិធីសំខាន់ៗដូចជា ព្រះរាជពិធីបុណ្យចូលឆ្នាំថ្មីជាដើម។ របាំនេះ ជារបាំមួយមានសភាពវិលខ្លួន ត្រលប់ត្រឡិនដូចជាមនុស្សមានអាការៈវិលវល់ច្របូកច្របល់ក្នុង ចិត្ត គេថា “វិលមើលតែកាច់កន្តែរ៉ែ” ឬពាក្យសាមញ្ញ វិលមើលតែ “តែរ៉ែកាច់”។ក) គ្រឿងភ្លេង ៖ គ្រឿងភ្លេងក្នុងរបាំនេះគ្មានអ្វីច្រើនទេ មានតែ
- ប៉ីពកមួយ
- ស្គរពីរ
ខ) តួសំដែង៖
- អ្នករាំកន្តែរ៉ែតុបតែងគ្រឿងអលង្ការ សំលៀកបំពាក់ពណ៌ ពាក់របៃ ពាក់រំយោល។
- អ្នកភ្លេង អ្នកច្រៀងបន្ទរ ស្លៀកពាក់ធម្មតា
- របាំរាំវង់ ៖ ជារបាំប្រជាប្រិយខ្មែរ មានកំនើតតាំងពីយូរលង់ណាស់មកហើយ ហើយរបាំនេះត្រូវឆ្លងកាត់ព្រំ ប្រទល់ចូលទៅប្រទេសសៀម និងប្រទេសលាវ។ របាំនេះត្រូវបានលាវដាក់ឈ្មោះថា “ឡាំលាវ” ឬ “ឡាំភេទ” ឯសៀមវិញគេហៅថា “ឡាំថូន”។ តាមពិតរបាំរាំវង់ជាសិល្បះចាស់បុរាណដែលមានប្រភពដើម នៅប្រទេសខ្មែរយើង ប៉ុន្តែរបាំនេះត្រូវជនជិតខាងយកទៅបត់បែនតាមរបៀបគេ រួចហូរចូលមកប្រទេសខ្មែរ វិញ។ រាំវង់ជារបាំមួយដែលគេរាំជុំវិញតុផ្កា មានគូប្រុសស្រីដើរជាបន្តបន្ទាប់ជារង្វង់មូល។ របាំនេះតែងតែ ប្រព្រឹត្តិទៅក្នុងពិធីចូលឆ្នាំ ជួនកាលគេរាំនៅពេលទំនេរពីការងារ ឬក្នុងពិធីជប់លៀងក្នុងឱកាសអាពាហ៍ ពិពាហ៍ ក៏ដូចជាពិធីបុណ្យទានក្នុងគ្រួសារដែរ។គ្រឿងភ្លេង ៖ ការដើមឡើយរបាំរាំវង់មានតែស្គរ និងត្រឡោកមួយគូប៉ុណ្ណោះ ប៉ុន្តែឥឡូវមានវង់ភ្លេងទំនើបៗ សំរាប់លេងកំដរក្នុងរបាំនេះ អោយមានសភាពអ៊ឹកធឹកក្រៃលែង។
- របាំក្ងោក ៖ ជារបាំប្រជាប្រិយមួយបែបដែលគេប្រទះឃើញជាពិសេសនៅតំបន់ប៉ៃលិន ដែលជនជាតិ កូឡាចូលសញ្ជាតិខ្មែរនាំគ្នាសំដែង ក្នុងឱកាសចូលឆ្នាំ ដើម្បីបួងសួងប្រសិទ្ធិពរជ័យដល់អ្នកស្រុកអោយ សុខចំរើន អោយមានភ្លៀងគ្រប់គ្រាន់ ក្នុងចំនងជីកដីរកត្បូងអោយបានលទ្ធផលល្អ។
- របាំតន្តី ៖ នៅសម័យមុនរបាំនេះមានឈ្មោះថា របាំព្រះរាជទ្រព្យ ព្រោះជារបាំរបស់ព្រះរាជាដែលគេនិយម លេងតែក្នុងវាំងប៉ុណ្ណោះ។ របាំនេះគេលេងក្នុងពិធីបួងសួថ្វាយដល់អាទិទេព និងថ្វាយដល់វិញ្ញាណក្ខ័ន្ធ របស់ស្តេចដែលបានចូលទីវង្គតទៅហើយ។ របាំតន្តីមានកំនើតជាយូរយារណាស់ហើយ។ នៅសម័យអង្គរ គេបានឆ្លាក់រូបទេពអប្សរដែលជាស្ត្រីរបាំចុះពីស្ថានសួគ៌មករេរាំនៅតាមជញ្ជាំងប្រាសាទមានសភាពទន់ភ្លន់ ល្វតល្វន់សមតាមចិត្តគំនិតខ្មែរយើង។
ក្រៅពីរបាំដូចរៀបរាប់ខាងលើមាន ៖
- ផ្នែកកំសាន្ត ៖ របាំបុកអង្រែ របាំត្រឡោក របាំក្រាប់ របាំសួព្រ័ត ជាដើម។
- ផ្នែកជូនពរ ៖ របាំថ្វាយពរ របាំទេពមនោរម្យ របាំមេអំបៅ របាំស្វា របាំដាវជាដើម។
ដកស្រង់ចេញពី ៖ cambodiapiece.wordpress.com