កកន៖ អានអត្ថបទវិភាគ «យួនត្រូវខ្ជាក់កោះត្រល់ទាំងអាមាស់» របស់លោកសុទ្ធ ប៉ូលីន ចុះផ្សាយក្នុងសំលេងខ្មែរនៅបរទេស អង្គរបូរី ធ្វើអោយខ្ញុំមានការសប្បាយរីករាយក្នុងចិត្ដជាអនេក។ តើយួនវាខ្ជាក់កោះត្រល់អោយខ្មែរវិញដែរឬអត់?.. ត្រង់នេះឃើញថា យួនពិតជាអាចខ្លាចច្បាប់អន្ដរជាតិមែន លុះត្រាខ្មែរយើង មេដឹកនាំយើងហ៊ានងើបឡើង ស្វែងរកឯកសារទាំងឡាយយកទៅប្ដឹងដល់អន្ដរជាតិអោយជំនុំជំរះ ដូចករណីក្នុងរឿងប្រាសាទព្រះវិហារនោះ ទើបវាមែន តែបើយើងខ្មែរ មេដឹកនាំយើង អ្នកនយោបាយជាតិយើង មិនខ្វល់ខ្វាយ មិនអើពើ មិនស្នេហាជាតិពិតៗ ហើយនាំគ្នាងើបឡើងស្វែងរកឯកសារ ទៅប្ដឹងតវ៉ាទាមទារទេនោះ យួនក៏មិនអាចហារខ្ជាក់កោះ ឬទឹកដីដែលវាលេបទៅហើយមកអោយខ្មែរវិញនោះ បានឡើយ។កូនខ្មែរ ប្រជារាស្ត្រខ្មែរ អ្នកនយោបាយជាតិ ត្រូវតែនាំគ្នារក្សាបូរណភាពដែនដីខ្មែរអោយគង់វង់ន លោកសុទ្ ប៉ូលីនដែលបានខំស្វែងរកឯកសារមកដាក់ជូនមិត្ដអ្នកអាន ដើម្បីអង្រួនស្មារតីកូនខ្មែរអោយមានស្មារតីរឹងប៉ឹងភ្ញាក់រលឹក អោយចេះពិចារណា ស្វែងរកការពិតណាមួយ ដែលទាក់ទងនូវបូរណភាពដែនដីខ្មែរ អោយពឹងផ្អែកលើឯកសារ ជាពិសេសឯកសារបារាំង (លោកប្រេវីយេ) យកទៅទាមទារប្ដឹងអន្ដរជាតិ ដោយអហឹង្សា។ ក្នុងអត្ថបទលោកសុទ្ធ ប៉ូលីនបានសរសេរអំពីបន្ទាត់ប្រវីយេ សំអាងទៅលើឯកសារមួយចំនួន ហើយដែលខ្ញុំគិតថា គឺជាឯកសារយ៉ាងសំខាន់មួយ សំរាប់បងប្អូនខ្មែរគ្រប់ៗគ្នា គួរស្វែងរកយល់ដឹងផងដែរ ដូច្នេះហើយ ទើបខ្ញុំសូមលើកយកអត្ថបទនេះ មកដាក់ជូនប្រិយមិត្ដអ្នកអានគ្រប់ៗគ្នា អោយបានអាន ហើយធ្វើការកត់សំគាល់ និងស្វែងយល់ដោយខ្លួនឯងផង។ អត្ថបទ មានខ្លឹមសារដូចតទៅនេះ (កឈ)។
ក្នុងប្រការធ្វើក្ដីក្ដាំដណ្ដើមទឹកដីពីយួនមកវិញ… យើងត្រូវប្រើឯកសារ។ បើគ្មានឯកសារទេ ក៏យើងគ្មានទឹកមាត់ឯណា ទៅតវ៉ាជាមួយតុលា ការអន្ដរជាតិនោះដែរ (ប្រការព្រះវិហារជាមួយសៀមជាឧទាហរណ៍)។ ការប្រើចំបាំងរាំងជល់ ជាដំណោះស្រាយ គឺជាអំពើល្ងង់ខ្លៅ ពីព្រោះ កំលាំងទ័ពរបស់យើងតិចតួចជាងគេ.. ចំណែកជំលោះរវាងខ្មែរ និងខ្មែរ ដោយចោទប្រកាន់អ្នកនេះ ឬអ្នកនោះកាត់ដីអោយយួននោះក៏ជាការ ធ្លាក់ចូលក្នុងឧបាយកលរបស់ខ្មាំងយួនដូចគ្នាដែរ… ពីព្រោះ យួនត្រូវការអោយខ្មែរយើងឈ្លោះគ្នា ដើម្បីបំបាត់ដាននៃអំពើចោរកម្មប្លន់ទឹកដី របស់វា។ យើងត្រូវយកឯកសារបារាំងមកប្រើជាមធ្យោបាយ ដើម្បីទាមទារយកទឹកដីរបស់យើងមកវិញ ពីព្រោះខ្មែរហើយនិង យួនធ្លាប់ រស់នៅក្រោមអាណានិគមបារាំងដូចគ្នា។
ឯកសារបារាំងជាផ្លូវការបានសរសេរដូច្នេះថា៖
«ទឹកដីដែលពួកសៀមបានដណ្ដើមយកទៅ ក៏ត្រូវបង្វិលមកកម្ពុជាវិញ នៅថ្ងៃទី៩ ខែធ្នូ ១៩៤៦។ ក៏ប៉ុន្ដែទឹកដីដែលយួនបានដណ្ដើមយកទៅ មិនបានបង្វិលមកខ្មែរវិញទេ។ បើទោះជាមានសេចក្ដីសន្យាពីឧត្ដមនាវី De la Grandière យ៉ាងណាក៏ដោយ រដ្ឋសភាបារាំង នៅយប់ថ្ងៃទី ២១ ឧសភា ១៩៤៩ បានបោះឆ្នោតភ្ជាប់ដែនដីកូសាំងស៊ីន អតីតទឹកដីអាណានិគម មិន មែនតភ្ជាប់អោយទៅប្រទេសកម្ពុជាដែលធ្លាប់មានកម្មសិទ្ធិប្រវត្ដិសាស្រ្ដទៅលើទឹកដីទាំងនេះទេ ប៉ុន្ដែភ្ជាប់ទៅអោយ វៀតណាមវិញ។ ដូច្នេះទៅជនជាតិខ្មែរ ៦០០.០០០នាក់ ដែលរស់នៅដោយ សារមុខរបរកសិកម្ម និងជំនួញជួញដូរតូចតា ច ក៏បានធ្លាក់ទៅក្រោមនឹមនៃរដ្ឋមួយ (យួន) ដែលប៉ុនប៉ងប្រាថ្នាបំផ្លិចបំផ្លាញភាសា និងទំនៀម ទំលាប់ប្រពៃណីពីដូនតារបស់ពួកគេ» (ដកស្រង់ចេញពី Histoire du Cambodge par A. Dauphin-Meunier – Press Universitaires de France- Paris 1968 -P-114)។។
ដូច្នេះ ការកាត់ទឹកដីកម្ពុជាក្រោមអោយទៅយួន (ដោយមានទឹកដីកោះត្រល់នៅក្នុងនោះដែរ និងដោយមានខ្សែបន្ទាត់ប្រេវីយេ ជាព្រំដែន សមុទ្ររវាងកម្ពុជាវៀតណាម) បានប្រព្រឹត្ដឡើងជាផ្លូវការ ដោយប្រទេសបារាំងបានសំរេចពីលើ ក្បាលខ្មែររួចទៅហើយ តាំងពីឆ្នាំ១៩៤៩។ ការដែលគួរអោយកត់សំគាល់នៅក្នុងឯកសារខាងលើ គឺប្រទេសបារាំងបាន ទទួលស្គាល់ថា ខ្មែរមានកម្មសិទ្ធិជាម្ចាស់ទឹកដីកូសាំងស៊ីន… តែ ប្រែជាលើកដីនេះទៅអោយវៀតណាមទៅវិញ។ ប៉ុន្ដែ ទោះជាយ៉ាងនេះក្ដី សាធារណរដ្ឋបារាំងមិនបានចង់អោយខ្មែរបាត់បង់ទឹកដីកោះសមុទ្រ អោយលើសពីខ្សែបន្ទាត់ប្រេវីយេនោះឡើយ… ដែលជាមរតកជាផ្លូវការបន្សល់ទុកដោយបារាំងអាណានិគម សំរាប់ជាមរតកជាផ្លូវការ បន្សល់ទុក ដោយបារាំងអាណានិគមសំរាប់អោយខ្មែរ-យួនចែកដីគ្នា។
ដូច្នេះ នៅពេលដែលរាជការ «សង្គមរាស្រ្ដនិយម» របស់សំដេចនរោត្ដម សីហនុ ចាប់ផ្ដើមធ្វើការចរចាជាមួយយួនខាងជើង (១៩៤៩) អោយទទួលស្គាល់ «ព្រំដែនបច្ចុប្បន្ន» នៃប្រទេសកម្ពុជា គឺសំអាងទៅលើព្រំដែនដែលបន្សល់ទុកដោយអាណានិគមបារាំង បើព្រំដែន សមុទ្រ គឺនៅលើខ្សែបន្ទាត់ប្រេវីយេ។ នៅពេលដែលសាធារណរដ្ឋបារាំងរបស់លោកឧ ត្ដមសេនីដឺគ្ហោល ប្រកាសទទួលស្គាល់ «ព្រំដែន បច្ចុប្បន្ន» នៃកម្ពុជា ក៏សំអាងទៅលើខ្សែបន្ទាត់ប្រេវីយេ (១៩៦៦)។ នៅ ពេលដែលរដ្ឋការនិចសុនយល់ព្រមទទួលស្គាល់ «បូរណភាពទឹក ដី» នៃប្រទេសកម្ពុជានៅក្នុងឆ្នាំ១៩៦៨ ក៏សំអាងទៅលើ ខ្សែបន្ទាត់ប្រេវីយេដូចគ្នា ជាព្រំដែនកម្ពុជារវាងប្រទេសកម្ពុជា នឹងវៀតណាម ខាងត្បូង។
បញ្ហាស្ថិតនៅត្រង់ថា រដ្ឋការវៀតណាខាងត្បូង ជាបន្តបន្ទាប់ ជាពិសេសគឺរដ្ឋការង៉ោ-ឌិនយៀម និង ង្វៀង-យ៉ាំងធីវ មិនដែលព្រមទទួល ស្គាល់ខ្សែបន្ទាត់ប្រេវីយេនោះទេ។ ពួកគេមិនសប្បាយចិត្ដ ត្រឹមតែបានកាន់កាប់កោះត្រល់ប៉ុណ្ណោះទេ គឺពួកគេចង់វាតយកកោះខ្មែរទាំង អស់ ដែលនៅជាប់នឹងឆ្នេរខេត្ដកំពត ដែលសំបូរដោយលោហធាតុដែក ថ្មកំបោរ Phosphate de chaux) សំរាប់ធ្វើជីរ និងស៊ីម៉ង់ ហើយនិង «មាសខ្មៅ» ជាមហាសាល (ប្រេងកាត)។
នៅក្នុងសៀវភៅ Histoire du Cambodge ដដែល ទំព័រ១២៣ លោក A. Dauphin-Meunier បានសរសេរថា៖ «ចំណែករដ្ឋាភិបាលព្រៃនគរ វិញ មិនសប្បាយចិត្ដ នឹងប្រើអំណាចសង្កត់សង្កិនទៅលើជនជាតិខ្មែរ ៦០០.០០០នាក់ នៅដែនដីកូសាំង ស៊ីនប៉ុណ្ណោះទេ (កកន ៖ ជនជាតិខ្មែរ ជាប្រជាជនភាគច្រើននៅដែនដីកូសាំងស៊ីន ម៉្លោះហើយមិនមែនមានតែ៦០០.០០ នាក់ប៉ុណ្ណោះទេ ពេលដែលបារាំងចាកចេញទៅ លេខចំនួន នេះជាទង្វើថ្ពិនភ្នែករបស់ពួករដ្ឋការយួនតែប៉ុណ្ណោះ) រដ្ឋការព្រៃនគរ ថែមទាំងទាមទារជាផ្លូវការ តាំងពីឆ្នាំ១៩៦០ នូវកោះសមុទ្រខ្មែរស្ទើរតែ ទាំងអស់ដែលមានទំនាក់ទំនងជាមួយខេត្ដកំពត»។
ទៅថ្ងៃមុខទៅ នៅក្នុងឆ្នាំ១៩៧៣ លោកប្រធានាធិបតីង្វៀង-យ៉ាំងធីវ នៃវៀតណាមខាងត្បូង ថែមទាំងបានបញ្ជូនម៉ារីនយួន ទៅគំរាមកំហែង ក្រុមហ៊ុន បារាំង Elf-Erap មិនអោយរុករកប្រេងកាតនៅកោះសមុទ្រខ្មែរពូលូវវ៉ៃ។ នៅក្នុងពេល ជាមួយគ្នានោះ លោកធីវបានប្រកាសថា៖ «តទៅអនាគត ប្រទេសកម្ពុជា នឹងធ្លាក់ទៅជាប្រទេសចំណុះវៀតណាម ត្រង់ក្រោមវៀតណាមណាមួយ ខាងជើង ឬខាងត្បូងនោះមិនមែន ជារឿងសំខាន់ទេ»។ (កំនត់របស់លី-ឌៀប៖ កាលពីឆ្នាំ ២០០៤ ខ្ញុំបានចុះផ្សាយនូវឯកសារយ៉ាងសំខាន់មួយ ស្ដីអំពីការប្រជុំរបស់ពួកយួនសេរី នៅទីក្រុងសាន់តា-អាណា រដ្ឋកាលី ហ្វ័រញ៉ា ក្រោមអធិបតេយ្យភាពរបស់លោកង្វៀង-កៅគី ដែលទើបវិលត្រលប់ពីទស្សនកិច្ចនៅក្រុងហាន ណូយ។ លោកង្វៀង-កៅគី បច្ចុប្បន្នមេដឹកនាំរដ្ឋាភិបាលក្រៅស្រុកយួនសេរីក្រុមទី២ (ក្រុមទី១ ដឹកនាំដោយលោកង្វៀង-ខាន់) បាននិយាយ ប្រាប់ទៅអ្នកគាំទ្រខ្លួនថា សូមអោយពួកយួនសេរីបង្អន់ ឈប់ឆារឆៅពួករដ្ឋការបច្ចុប្បន្ន ពីព្រោះពួកគេកំពុងមានឥទ្ធិ ពលកាន់ក្ដាប់លើស្រុក ខ្មែរទាំងមូល ហើយនឹងទុកឱកាសអោយពួកគេធ្វើកិច្ចការជាប្រយោជន៍ដល់ជាតិវៀតណាម ទាំងមូល។ «ពួកខ្មែរវាគ្មានដឹងអ្វីទេ គឺដូចជាត្រី ពុលអញ្ចឹង កំពុងសប្បាយភ្លេចខ្លួន និងកំពុងខាំគ្នាវក់វី»។ លោកង្វៀង-កៅ គីនិយាយប្រាប់អង្គប្រជុំនៅក្នុងភោជនីយដ្ឋានមួយ ដែលកិច្ចប្រជុំ នេះមានរយៈពេលជិតភ្លឺ។ នៅរាល់ពេលខ្ញុំនឹកដល់សំ ដីរបស់លោកង្វៀង-កៅគីនេះ ខ្ញុំមានការឈឺចាប់ក្នុងចិត្ដខ្លាំងណាស់ ជាពិសេសក្រោយ ពេលខ្ញុំក្រលេកឃើញពួកមេៗខ្មែ រ (រួមទាំងស្ដេចផង) បាននាំគ្នាទាំងហ្វូងទាំងហ្វាយ ទៅផ្គាប់ផ្គុនយកចិត្ដយួន។ ការធ្វើសន្ធិសញ្ញាបន្ថែម គឺជា ទង្វើដ៏ឆោត ល្ងង់ក្រៃលែងនៃថ្នាក់ដឹកនាំខ្មែរ (លោកហ៊ុន-សែនរហូតទាល់តែកន្ដៀតតាមខ្លួន យកសន្ធិសញ្ញាដែលខ្លួនលបធ្វើនោះ ទៅស៊ីញ៉េ ដល់ផ្ទះចៅហ្វាយឯក្រុងហាណូយទៅទៀត) រួចហើយថែមពីលើនេះ បានទាំងប្រព្រឹត្ដនូវអំពើថោកទាបព្រៃ ផ្សៃ ដោយបានធ្វើការឃ្លុំមាត់ចាប់ អ្នកជាតិនិយមជាខ្មែរគ្នាឯងយកទៅញាត់គុកច្រវ៉ាក់។ នេះហើយរឺ ការវង្វេងរបស់យើង?!)។
គិតទៅង្វៀង-យ៉ាំងធីវមានរិកពារព្រហើនកោងកាច ប្រហែលគ្នានឹង ផាំ-យ៉ាំងដុង (អាកុងដូចអាកា)។ ជនទាំងពីរនេះមិនមែនត្រឹមតែចង់បាន កោះត្រល់ ឬកោះសេះ ឬក៏អាណាខេត្ដកំពតតែប៉ុណ្ណោះទេ ពួកវាមានគោលប្រាថ្នាលើទឹកដីកម្ពុជាទាំងមូល។
ចុះហេតុដូចម្ដេច បានជានៅក្នុងពេលបច្ចុប្បន្ន ដែលចូលហួសសតវត្សទី២០ ទៅហើយ ពោលគឺចូលដល់ឆ្នាំ២០០៦ទៅហើយ កម្ពុជា កណ្ដាលរបស់យើង មិនឃើញបាត់បង់ទៅណាទៅ?។ ផាំ-យ៉ាំងដុងបានលេបទឹកដីកម្ពុជាទាំងមូលនៅក្នុង ឆ្នាំ១៩៧៩… ហេតុអ្វីវាមិនលេប រហូតទៅ?។ ហេតុអ្វីបានជាយួនត្រូវខ្ជាក់ទឹកដីខ្មែរកណ្ដាលមកវិញ កាលក្នុងឆ្នាំ១៩៨៧ ដោ យដកកងទ័ពរបស់វាត្រលប់ទៅវៀតណាម វិញ?។ ប្រការទាំងនេះ គឺមកពីវាលេបមិនរួច វាត្រូវតែខ្ជាក់មកវិញដូច្នេះឯង!!..។ ពីថ្ងៃនេះតទៅ យួនមានតែខ្ជាក់ប៉ុណ្ណោះ ឥតមានលេប បានជាថ្មីទេ។ កាលណាគេជ្រុលជាខ្ជាក់ទៅហើយ គេ ត្រូវតែខ្ជាក់ទាំងអស់។ មុខមាត់របស់ផាំ-យ៉ាំងដុង មុនពេលស្លាប់ ជាមុខមាត់អភ័ព នៃជនបរាជ័យ ដែលត្រូវបង្វិលទ្រព្យសម្បត្ដិដែលខ្លួនប្លន់គេអោយទៅគេវិញ!។
ចុះនៅពេលសព្វថ្ងៃនេះ យួនមានកោះត្រល់នៅក្នុងមាត់របស់វាទៅហើយ ម្ដេចក៏វាមិនលេបយកទៅ? ហ៊ុន-សែនជាអាយ៉ងរបស់យួន ស្រាប់ ព្រមទាំងមានអំណាចច្រើនជាងស្ដេចទៅទៀត ចុះម្ដេចបានជាចាំបាច់ឆ្គេមឆ្គូមធ្វើសន្ធិសញ្ញាបន្ថែម «កុំអោយខ្មែរថាជារបស់ខ្មែរ ចំណែកយួនថាជារបស់យួន» យោងតាមសំដីផ្ទាល់របស់ហេង-សំរិន??
សព្វថ្ងៃនេះ គេអាចមើលឃើញសញ្ញាច្បាស់ណាស់ ថាយួនកំពុងហារខ្ជាក់កោះត្រល់មកវិញ។ បើតាមយួនស្រលាញ់កោះត្រល់ វាសុខចិត្ដ អោយកោះនេះរលាយសាបសូន្យ លិចលង់ទៅបាតសមុទ្រតែម្ដង ជាជាងបង្វិលត្រលប់អោយខ្មែរវិញ ចុះហេតុអ្វីបានជាយួនអនុញ្ញាតអោយ ខ្មែរនៅភ្នំពេញដាក់វិនិយោគទុន សាងសង់វិមានវិស្សមកាលនៅកោះត្រល់? ខ្មែរជាជនល្ងង់ខ្លៅពិតមែន ប៉ុន្ដែ «លុយរកស៊ី)» វាងវៃឆ្លាតណាស់ វាមិនត្បុលទៅរស់នៅកន្លែងណា ដែលវាគ្មានអនាគតនោះទេ។ ប៉ុន្ដែសូមប្រយ័ត្នណ៎ា! កោះត្រល់ជាប់នឹងដែនដីខេត្ដកំពតពិតមែន. ប៉ុន្ដែកោះ នេះជានិមិត្ដរូបនៃដែនដីកម្ពុជាក្រោម ដោយត្រូវយួនប្លន់យកទៅចំនួន២៩១ឆ្នាំមកហើយ ជាមួយនឹងខេត្ដពាម(ហាទៀង)។ កាលណាយួនខ្ជាក់ កោះត្រល់ គឺយួនកំពុងខ្ជាក់ទឹកដីកម្ពុជាក្រោមទាំងមូលមកអោយខ្មែរវិញ!។ ដើម្បីដឹងថា តើហេតុអ្វីយួនមាន ការតព្វកិច្ចចាំបាច់ត្រូវតែខ្ជាក់កោះ មកវិញ យើងត្រូវសិក្សាវិភាគអំពីឯកសារប្រេវីយេ។
ប្រវត្ដិនៃខ្សែបន្ទាត់ប្រេវីយេ
នៅក្នុងសម័យអាណានិគមបារាំង ការចាប់ផ្ដើមដណ្ដើមកោះសមុទ្រនៅជាប់នឹងខេត្ដកំពត រវាងខ្មែ-យួន បានប្រព្រឹត្ដឡើងតាំងពីឆ្នាំ១៩១៣ (មកទល់ឥលូវនេះគឺជិតមួយសតវត្សហើយ)។ តាមពិតគឺជាការដណ្ដើមគ្នារវាងរដ្ឋការបារាំងនៅកូសាំងស៊ីន ហើយនឹងរដ្ឋការបារាំងប្រចាំ នៅប្រទេសកម្ពុជា។ គួរកត់សំគាល់ថា ពួកគេមិនបានដណ្ដើមគ្នាអំពីកោះត្រល់ទេ…ដោយបារាំងទាំងសងខាងបានទុកកោះត្រល់នៅខាងយួន ទៅហើយ ដូច្នេះខ្សែបន្ទាត់ប្រេវីយេបានធ្វើឡើង ដោយមិនពាក់ពន់ នឹងកោះត្រល់ទេ… គឺសំដៅទៅលើកោះផ្សេងៗ ឯទៀតទាំងអស់ លើក លែងតែកោះត្រល់។ (កកន៖ សូមមើលផែន ទីភ្ជាប់មកជាមួយនៅខាងចុងអត្ថបទ)។
«បញ្ហាបានចាប់ផ្ដើមឡើង ដោយមានការដាក់ពាក្យសុំប៉ាតង់កាន់កាប់ដីនៃកោះទាំងនេះ ដែលសំបូរដោយរ៉ែថ្មកំបោរ និងលោហធាតុដែក។ មិនដល់មួយខែផងអភិបាលនៅហាទៀង បានទទួលសំបុត្រដាក់ពាក្យសុំចែកឡូត៍អន្ដូងរ៉ែចំនួន១៤ កន្លែង ដែលទាក់ទងនឹងកោះក្នុងឈូងសមុទ្រតែប៉ុណ្ណោះ។
«ចំណែកលោកអភិបាលបារាំងនៅកំពតវិញ បានទទួលពាក្យសុំចែកឡូត៍ដីមួយដែលស្ថិតនៅកោះតាង»។ «ម៉្លោះហើយ គឺជាការចាំបាច់ ដែលអាជ្ញាធរនៃប្រទេសទាំងពីរត្រូវសំរេចថា តើទឹកដីកោះទាំងនេះ ជាកម្មសិទ្ធរបស់ទឹកដីខាងណា» (ដកស្រង់ចេញពីសៀវភៅ Les Frontière du Cambodge par Sarin Chhak P.154។
នរណាក៏ដឹងដែរថា អាជ្ញាធរបារាំងនៅខាងយួនមានបុណ្យសក្ដិធំជាងបារាំងនៅខាងខ្មែរ ហើយក្នុងប្រការចែកកោះទាំងនេះ នៅក្នុងសហ ភាពបារាំងសែសតែមួយ គេមិនបានប្រើច្បាប់អន្ដរជាតិឯនាទេ ចុះហេតុដូចម្ដេចបានជាទេសាភិបា លបារាំងប្រចាំនៅទីក្រុងហាណូយ មិន បានប្រមូលកោះទាំងអស់នេះប្រគល់ទៅអោយខាងយួនទៅ? តើមាននរណាឃាំងឃាត់??.