ភាសា​ថៃ ថ្នាក់​បរិញ្ញាបត្រ នឹង​មាន​បង្រៀន នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​

ภาษาไทยระดับปริญญาตรีที่กัมพูชา

ÊÃÐ-ÇÃùÂØ¡µì ¤ÃÕàÍ·

ទីក្រុងបាងកក ប្រទេសថៃ: ​តាមរយៈ​ទីភ្នាក់ងារ​អន្តរជាតិ សម្រាប់​ការអភិវឌ្ឍរបស់​ប្រទេស​ថៃ ហៅ​កាត់​ថា TICA រាជរដ្ឋាភិបាល​ថៃ និង​រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​ព្រមព្រៀង​ឲ្យមាន​ការបង្រៀន​ភាសា​​ថៃ ថ្នាក់​បរិញ្ញាបត្រ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ របស់​ប្រទេស​កម្ពុជា ដែល​នឹង​ចាប់ផ្តើម​ឆ្នាំ​សិក្សា​ថ្មី នា​ខែ​កញ្ញា​ខាងមុខ​។ រីឯ​ភាសា​ខ្មែរ ក៏​ត្រូវ​បាន​បង្រៀន​រយៈ​ពេល ៣ ឆ្នាំ​មកហើយនៅ​សាកលវិទ្យាល័យ​ថៃ ក្នុង​ទីក្រុង​បាងកក​។​

​ក្នុង​ពេល​ជួប​អ្នកកាសែត​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​២៥​កក្កដា ឆ្នាំ​២០១២ អ្នកស្រី ពិន ស្រីដួ​រុងកា​ទុម ( Pin Sridurongkatum ) មន្ត្រី​ផ្នែក​សហប្រតិបត្តិការ និង​អភិវឌ្ឍន៍ របស់ TICA បានឲ្យដឹងថា កន្លងមកនៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញរបស់​កម្ពុជា​មាន​បង្រៀន​ភាសា​ថៃ តែ​វគ្គ​ខ្លីៗ​ប៉ុណ្ណោះ​។ ក៏ប៉ុន្តែ​នាពេលនេះ រដ្ឋាភិបាល​កម្ពុជានិង​ថៃ បាន​ព្រមព្រៀង​គ្នាឲ្យមាន​ការបង្រៀន​ភាសា​ថៃថ្នាក់បរិញ្ញាបត្រ​ដល់​និស្សិត​កម្ពុជា រយៈពេល ៤ ឆ្នាំ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ហើយ​នឹង​ចាប់ផ្តើមនៅ​ខែ​កញ្ញា ក្នុង​ឆ្នាំ​សិក្សា​ថ្មី​នេះ​។​

​តំណាង TICA ក៏​បានឲ្យដឹងថា នៅពេលនេះថៃ​បាន​បណ្តុះបណ្តាល​និស្សិត​កម្ពុជា ២ នាក់ លើ​ផ្នែក​ភាសា​ថៃ នៅក្នុង​ទីក្រុង​បាងកក ដើម្បី​ក្លាយជា​សាស្ត្រាចារ្យ សម្រាប់​បង្រៀន​ភាសា​ថៃនៅក្នុង​កម្ពុជា​។​

​ដោយឡែក នៅ​ទីក្រុង​បាងកក ក្នុង​សកល​វិទ្យាល័យ Srinakharinwirot University ក៏​មាន​បង្រៀន​ភាសា​ខ្មែរ ថ្នាក់​បរិញ្ញាបត្រ សម្រាប់​និស្សិត​ថៃ​ផង​ដែរ​។ ការសិក្សា​ភាសា​ខ្មែរ​នោះមាន​រយៈពេល ៤ ឆ្នាំ ដោយ​បាន​ចាប់​ផ្តើមដំបូងកាលពី​ឆ្នាំ​២០១០​។ សរុប​ទាំង ៣​ឆ្នាំនេះ មាន​និស្សិត​ថៃ​ចំនួន ៤៧ នាក់ កំពុង​សិក្សា​បរិញ្ញាបត្រលើ​មុខវិជ្ជា​ភាសា​ខ្មែរ នៅ​សាកលវិទ្យាល័យ Srinakharinwirot​។​

​លោក​សាស្ត្រាចារ្យ​ថ្នាក់បណ្ឌិត​ភាសា​ខ្មែរ Santi Pakdeekham ជំនួយការ​សាស្ត្រាចារ្យ​ភាសា​ខ្មែរ របស់​សាកលវិទ្យាល័យ Srinakharinwirot បានឲ្យដឹងថា ការបើក​បង្រៀន​មុខវិជ្ជា​ភាសា​ខ្មែរថ្នាក់​បរិញ្ញាបត្រ នៅ​ទីក្រុង​បាងកកពេលនេះ ក្រៅពី​បង្កើន​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ថៃនិង​កម្ពុជា ក៏​មាន​បំណងដើម្បី​ត្រៀម​ខ្លួនឈាន​ទៅ​ត​ភ្ជាប់​សហគមន៍​អាស៊ាន នៅ​ឆ្នាំ​២០១៥​។​

​ក៏​ប៉ុន្តែ​លោក Santi បាន​លើកឡើង​ថា បញ្ហា​សាស្ត្រាចារ្យ​កម្ពុជា ដើម្បី​មក​ជួយ​បង្រៀន​ភាសា​ខ្មែរដល់​និស្សិត​ថៃ ជា​ការលំបាក​។ ម្យ៉ាងទៀត ក៏​មាន​ការពិបាក​ក្នុង​ការបង្រៀន ភាសា​ខ្មែរនៅ​សាកលវិទ្យាល័យ​ថៃ Srinakharinwirot ក៏​ដោយសារ​តែ​មិន​មាន​វចនានុក្រម ខ្មែរ​-​ថៃ និង​ថៃ​-​ខ្មែរ ឲ្យបាន​ត្រឹមត្រូវ​ទេនាពេល​បច្ចុប្បន្ន​។

​រាជរដ្ឋាភិបាល​ថៃ តាមរយៈ​ទីភ្នាក់ងារ​អន្តរជាតិ សម្រាប់​ការអភិវឌ្ឍ​របស់​ប្រទេស​ថៃ ហៅ​កាត់​ថា TICA ក៏បានផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ក្នុង​មួយ​ឆ្នាំៗ ពី ២០០ នាក់ ទៅ ៣០០ នាក់​។ ក្នុង​ពេល​នេះ មាន​មន្ត្រីរាជការ​កម្ពុជា ៥ នាក់ មកពី​ក្រសួង​អប់រំ ក្រសួង​កិច្ចការនារី និង​មក​ពី​ក្រសួង​ពាណិជ្ជកម្ម មក​បន្ត​ការសិក្សា​នៅ​ទីក្រុង​បាងកក នៅ​ថ្នាក់​អនុបណ្ឌិត លើ​មុខវិជ្ជា​អប់រំ សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​មន្ត្រីរាជការ​វ័យក្មេង​របស់​កម្ពុជា ៥ នាក់​នោះ មកពី​ក្រសួង​អប់រំ ២ នាក់ ក្រសួង​កិច្ចការនារី ២ នាក់ និង​ក្រសួង​ពាណិជ្ជកម្ម ម្នាក់ ទទួលបាន​អាហារូបករណ៍​របស់ TICA ដើម្បី​មក​រៀន​ថ្នាក់​អនុបណ្ឌិត លើ​មុខវិជ្ជា​អប់រំ និង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ នៅ​សាកលវិទ្យាល័យ Assumtion University ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ​។​

​យុវតី គ្រី សុជាតា ជា​មន្ត្រីរាជការ​នៅ​ក្រសួង​កិច្ចការនារី របស់​កម្ពុជា ដែល​កំពុង​ទទួល​អាហារូបករណ៍សិក្សា​ថ្នាក់អនុបណ្ឌិត លើ​ជំនាញសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​សាកលវិទ្យាល័យ Assumtion University ក្នុង​ទីក្រុង​បាងកក បាន​ថ្លែង​ទៅកាន់​ក្រុម​អ្នកកាសែត​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១២ ថា ក្រុមនិស្សិត​កម្ពុជា​យើងមាន​ការលំបាក​ផ្នែក​ភាសា​អង់គ្លេស ដែល​ត្រូវ​ប្រើប្រាស់​ក្នុង​ការរៀនសូត្រ​។ ភាសា​អង់គ្លេស​របស់​យើងនៅមានកម្រិត តែ​នៅ​ទីនេះ គេ​និយាយ​លឿន ហើយ​ការបញ្ចេញ​សំឡេងក៏​ខុស​នឹង​នៅ​ប្រទេស​យើង​។ មុខវិជ្ជា​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏​មាន​ពាក្យ​បច្ចេកទេស​ច្រើន ទាមទារ​ឲ្យ​យើង​ត្រូវ​ស្រាវជ្រាវ​ច្រើន​ថែម​ទៀត​។ សាកលវិទ្យាល័យ​នោះមាន​កម្រិត​ស្តង់ដារ​អន្តរជាតិ ដែល​មាន​និស្សិត​ជាតិ​សាសន៍ច្រើន​ទៀតមក​សិក្សា​ផងដែរ​។​

​យ៉ាងណាក៏ដោយ អំពី​ការរស់នៅ​របស់​និស្សិត​កម្ពុជា នៅ​ប្រទេស​ថៃ មិន​មាន​ការលំបាក​ទេ ដោយ TICA ជា​អ្នក​រៀបចំ​ឲ្យ និង​ផ្តល់​ប្រាក់ខែ​ដល់​និស្សិត​កម្ពុជា ចំនួន ៧.០០០ បាត​។ ក្នុង​ថ្នាក់រៀនក៏​មាន​ទំនាក់ទំនង​ល្អ រវាង​និស្សិត​កម្ពុជា និង​និស្សិត​ថៃ ក៏ដូចជា​ជាមួយ​នឹង​សាស្ត្រាចារ្យ​ជនជាតិ​ថៃ ដោយ​មិន​មាន​ការប្រកាន់​និន្នាការ ឬ​រើសអើង​ជាតិ​សាសន៍​ទេ​។

​តែ​ក្រុម​និស្សិត​កម្ពុជា បានបង្ហាញ​ក្តីបារម្ភ​បន្តិចបន្តួច​ទំនាក់ទំនង​នៅ​ក្រៅ​សាលា ជាមួយ​នឹង​ប្រជាជន​ថៃ ខណៈ​ដែល​កម្ពុជានិង​ថៃ នៅ​មិនទាន់​ដោះស្រាយ​បញ្ហា​ព្រំដែន​នៅ​ឡើយនា​ពេល​សព្វថ្ងៃ​។ ក៏​ប៉ុន្តែ​ក្នុង​រយៈពេល ២ ខែ​ដំបូង​នេះ ក្រុមនិស្សិត​កម្ពុជា មិន​ជួបនឹង​បញ្ហា​អ្វី​ទេ​៕​ –

Credit: http://www.cen.com.kh

Leave a Reply