ពិតទេដែលថាភ្លេង ថ្នមស្នេហ៍ ស៊ិន ស៊ីសាមុត ចំឡងសៀម?

ខ្ញុំជានិស្សិតនៅស្រុកសៀម ពេលខ្ញុំបើកស្ដាប់ចំរៀងបទ ថ្នមស្នេហ៍ របស់លោកតាស៊ិន ស៊ីសាមុត មានខំមឹនជាភាសាសៀម ជេរថា “อีเขมรหน้าด้าน เอาของเพื่อนไปก๊อป หาว่า เพื่อนก๊อปของตัวเองอีก หน้าด้านจริงๆ” ไอ้เขมร ដែលប្រែថា ៖ “មីខ្មែរមុខក្រាស់ យករបស់គេទៅចំឡង ហើយថាគេចំឡងរបស់ឯងទៀត ចំជាមុខក្រាស់មែនទែន អាខ្មែរ” អត្ថបទដើមដែលគេជេរយើងចុចទីនេះ ៖http://www.youtube.com/watch?v=ihY48PUI36o&feature=PlayList&p=CEFE86F3B55BC716&playnext=1&playnext_from=PL&index=2 មើលក្នុង Comment ណះ។

ខ្ញុំឈឺចាប់ចង់ស្រក់ទឹកភ្នែកនៅថ្ងៃនោះ។ តើមានព្រឹទ្ធាចារ្យ ឬបងប្អូនណាអាចឆ្លើយសំនួរខ្ញុំបាទេថាតើខ្មែរយើងចំឡងសៀម ឬសៀមចំលងខ្មែរ នេះដល់ថ្នាក់អធិរាជអ្នកនិពន្ធ និងសំលេងមានរបស់ខ្មែរយើងផងដែលទៅចំឡងគេ(បើជារឿងពិត) ។
គេថាអ្នកនិពន្ធថ្វីដៃលំដាប់ទីមួយរបស់ជាតិគេអ្នកតែងឈ្មោះ ផ្រៃវ៉ាន់ លូកផេជ (ไพรวัลย์ ลูกเพชร) ឈ្មោះថាមន្តស្នេហ៍ស្រុកស្រែ (มนต์รักลูกทุ่ง) នៅឆ្នាំ១៩៦៨ ហើយ ស៊ិន ស៊ីសាមុត យកច្រៀងនៅឆ្នាំ ១៩៧០។ វាសមហេតុផលផន់គេមែន ព្រោះគេមានចេញជាវីដេអូ ផងមានកត់ត្រាទុក ជាឯកសារជាច្រើន ទាំក្នុង វីគីភីឌាក៏មាន។

ពេលឮគេជេរដល់ថ្នក់លោកតាស៊ិនស៊ីសាមុតយ៉ាងនេះ ខ្ញុំបានតប់វិញទាំងភាពល្ងិតល្ងង់របស់ខ្ញុំ ត្រង់ ឈ្មោះ nyrithyshared

តើអ្នកណាអាចប្រាប់ខ្ញុំបានទេ?

នេះជាចំរៀងទាំងពីបទ
បទថ្នមស្នេហ៍ របស់ខ្មែរ

បទមន់រ៉ាក់លូកធុង-មន្តស្នេហ៍ស្រុកស្រែ-มนต์รักลูกทุ้ง របស់សៀម

តើជនរួមជាតិខ្មែរទាំងអស់គ្នាឈឺចាប់អត់ ពេលអាពួកសៀមវាជេរយើងអញ្ចឹង? ចំពោះខ្ញុំ ខ្ញុំបានស្រក់ទឹកភ្នែករួចទៅហើយ។ ហើយទឹកភ្នែករបស់ខ្ញុំនេះសូចឲ្យសិល្បៈករខ្មែរទាំងអស់ភ្ញាក់ខ្លួនឡើង។ មានដឹងទេ ជនជាតិខ្មែរយើងដែលរស់នៅស្រុកសៀម ប្រសិនចង់ស្ដាប់បទខ្មែរ មិនដែលហ៊ានបើកឮៗប៉ុន្មានទេ ខ្លាចគេឮហើយគេតេះដៀលខ្លាំងណាស់។

តាមចិត្តខឹង ខ្ញុំចង់តែជេរអ្នកចំរៀងសព្វថ្ងៃទេ! (តែតាមពិតខ្ញុំជេររួចទៅហើយតែខ្ញុំមិនសរសេរទេ) បើដឹងខ្លួនឯងថាមិនកើតទេ កុំទៅយកផន់អី។ លោកដឹងទេថាលោកប្រែចំរៀងគេមួយបទ លោកលក់មុខមាត់ខ្មែរអស់ប៉ុន្មាន?

Leave a Reply