ពាក្យ​ព្យាង្គតម្រួតខ្មែរដែលតែងតែសរសេរខុស

ខាងក្រោមនេះ​ជា​ពាក្យ​ដែល​ត្រូវ​សរសេរ​ជា​ព្យាង្គតម្រួត ផ្នត់ជែក ម (យោងតាម​វចនានុក្រម​សម្ដេច​ព្រះសង្ឃរាជ​ជួនណាត​)

ពាក្យខុស ពាក្យ​ត្រូវ​សរសេរជា​ព្យាង្គតម្រួត ផ្នត់ជែក ម ក្លាយមកពីពាក្យ
កំចាត់ កម្ចាត់ ខ្ចាត់
កំដៅ កម្ដៅ ក្ដៅ
កំពស់ កម្ពស់ ខ្ពស់
កំរង កម្រង ក្រង
កំរាល កម្រាល ក្រាល
កំរិត កម្រិត ក្រិត
កំរើក កម្រើក ក្រើក
កំរៃ កម្រៃ ក្រៃ
កំរោល កម្រោល ក្រោល
កំលាំង កម្លាំង ខ្លាំង
គំរប គម្រប គ្រប
គំរប់ គម្រប់ គ្រប់
គំរោង គម្រោង គ្រោង
ចំការ ចម្ការ ឆ្ការ
ចំកួត ចម្កួត ឆ្កួត
ចំងាយ ចម្ងាយ ឆ្ងាយ
ចំរុះ ចម្រុះ ច្រុះ
ចំរើន ចម្រើន ច្រើន
ចំរៀក ចម្រៀក ច្រៀក
ចំរៀង ចម្រៀង ច្រៀង
ចំលង ចម្លង ឆ្លង
ចំលើយ ចម្លើយ ឆ្លើយ
ចំលែក ចម្លែក ប្លែក
ជំរក ជម្រក ជ្រក
ជំរាល ជម្រាល ជ្រាល
ជំរើស ជម្រើស ជ្រើស
ជំរះ ជម្រះ ជ្រះ
តំកល់ តម្កល់ ថ្កល់
តំកើង តម្កើង ថ្កើង
តំរង តម្រង ត្រង
តំរង់ តម្រង់ ត្រង់
តំរាស់ តម្រាស់ ត្រាស់
តំរុយ តម្រុយ ត្រុយ
តំរូវ តម្រូវ ត្រូវ
តំរួត តម្រួត ត្រូត
តំរៀប តម្រៀប ត្រៀប
តំលៃ តម្លៃ ថ្លៃ
តំអូញ តម្អូញ ត្អូញ
ទំងន់ ទម្ងន់ ធ្ងន់
ទំរង់ ទម្រង់ ទ្រង់
ទំលាក់ ទម្លាក់ ឆ្លាក់
ទំលាប់ ទម្លាប់ ធ្លាប់
បំរុង បម្រុង ប្រុង
បំរើ បម្រើ ប្រើ
សំដែង សម្ដែង ស្ដែង
សំរក សម្រក ស្រក
សំរក់ សម្រក់ ស្រក់
សំរប សម្រប ស្រប
សំរស់ សម្រស់ ស្រស់
សំរាក សម្រាក ស្រាក
សំរាប់ សម្រាប់ ស្រាប់
សំរាល សម្រាល ស្រាល
សំរាំង សម្រាំង ស្រាំង
សំរិត សម្រិត ស្រិត
សំរុក សម្រុក ស្រុក
សំរុង សម្រុង ស្រុង
សំរួច សម្រួច ស្រួច
សំរួល សម្រួល ស្រួល
សំរេច សម្រេច ស្រេច
សំរែក សម្រែក ស្រែក
សំលាញ់ សម្លាញ់ ស្រលាញ់
សំលាប់ សម្លាប់ ស្លាប់
សំលឹង សម្លឹង ស្លឹង
សំលុត សម្លុត ស្លុត
សំឡុត សម្លុត ស្លុត

 

Leave a Reply