ទឹកសៀង-น้ำจิ้มเต้าเจี้ยว ภาษาเขมรวันละคำ រៀនភាសាថៃ

របៀបធ្វើ ទឹកសៀង วิธีทำน้ำจิ้มเต้าเจี้ยว
————-

#គ្រឿងផ្សំ ส่วนผสม
– សៀងប្រៃ ឬសៀងផ្អែម ២០០ក្រាម ឬ ៤ស្លាបព្រាបាយ
เต้าเจี้ยวเค็มหรือหวาน 200 กรัม หรือ 4 ช้อนโต๊ะ
– ខ្ញី ១ដុំតូច (តាមចំណូលចិត្ត)
ขิง 1 ก้อนเล็ก ตามใจชอบ
– ខ្ទឹមស ២ ទៅ ៣ ដុំ
กระเทียม 2-3 ก้อน
– ម្ទេសហាន់ ៣ផ្លែរ
พริกหั่น 3 ผล
– ស្ករស ឬស្ករត្នោតល្អ ២ ស្លាបព្រាបាយ
น้ำตาลทรายขาวหรือน้ำตาลโตนด 2 ช้อนโต๊ะ
– ម្សៅពោត ២ស្លាបព្រាបាយ
แป้งข้าวโพด 2 ช้อนโต๊ะ

#របៀបធ្វើ วิธีทำ

1- ហាន់ខ្ញី និងដំខ្ទឹមស ហើយចិញ្រាំអោយល្អិតៗ
หั่นขิง ทุบกระเทียมแล้ว สับให้ละเอียด
2- ចិញ្រាំសៀងអោយម៉ត់
สับเต้าเจี้ยวให้ละเอียด
3- ដាក់ឆ្នាំងលើចង្ក្រានកម្តៅល្មម រួចរំលីងស្ករត្នោតអោយក្រហមក្រមៅបន្តិច តែមិនមែនអោយខ្លោចទេ ។ បើប្រើសៀងប្រៃ ត្រូវរំលីងស្ករច្រើនបន្តិច ។ ផ្ទុយទៅវិញបើប្រើសៀងផ្អែម ត្រូវបន្ថយស្ករត្នោតវិញ ។
ตั้งหม้อบนเตา เปิดไฟ แต่พอดี คั่วกับน้ำตาลให้ ออกแดงๆดำๆ หน่อย แต่อย่าให้ใหม่ ถ้าใช้เต้าเจี้ยวหวานต้องลดน้ำตาลให้น้อยลง
4- ដាក់ខ្ទឹមស និងខ្ញីចូល ហើយកូរអោយសប់ ។ កូរប្រហែល ១ នាទី និងដាក់ម្ទេសចូល
ใส่กระเทียม และขิงเข้าไป น้าคนให้เข้ากัน คนประมาณ 1 นาทีแล้วก็ใส่พริก
5- ចាក់សៀងចូល កូរបន្តិច ហើយចាក់ទឹកកន្លះកែវ ចូល ។ ភ្លក់មើលតាមចំណូលចិត្ត
ใส่เต้าเจี้ยวเข้าไปแล้วก็คน นิดหน่อย แล้วก็ใส่น้ำครึ่งแก้วเข้าไป
6- ដើម្បីអោយទឹកសៀងខាប់ល្អ ដូចយើងទិញពីផ្សារ ត្រូវយកម្សៅពោត ២ ស្លាបព្រាបាយ លាយជាមួយទឹកបន្តិច ហើយកូរអោយសប់ រួចចាក់ចូលក្នុងឆ្នាំងទឹកសៀង ហើយកូរ កន្លះនាទី ។ បើមិនទាន់ខាប់ល្អ កូរម្សៅពោតបន្តិចបន្ថែម ជាការស្រេច ។
เพื่อให้ น้ำจิ้มเต้าเจี้ยว มีความเข้มข้น เหมือนซื้อมาจากตลาด ต้องใส่แป้งข้าวโพด 2 ช้อนโต๊ะ แล้วก็ใส่น้ำนิดหน่อย แล้วก็คนให้เข้ากัน แล้วค่อยใส่ในหม้อ น้ำจิ้ม แล้วก็คนอีกครึ่งนาที หากยังไม่ค่อยเข้มข้น ให้คนแป้งข้าวเหนียวกับน้ำใส่เพิ่มไปอีก เป็นที่เรียบร้อย