☞☞ ដើមប្រម៉ោយដំរី ជាឱសថដ៏អស្ចារ្យ សូមជួយចែករំលែក!!
ជួយព្យាបាលម្ងឺល្ហិតល្ហៃមិនឃ្លានបាយ បញ្ហាក្រពះពោះវៀន ជួយអ្នកស្គមឲ្យឡើងគីឡូ រម្ងាប់ប្រទាលត្រអាក ពិសបូសធំៗ រដូវមិនទៀង
☞ ព្យាបាល៖
កបចំពោះអ្នក មិនឃ្លានបាយ ខ្សោយ ល្ហិតល្ហៃ ជម្ងឺរ៉ាំរៃ ទាស់ មិនដឹងមុខ គេងមិនសូវបាន រដូវមកមិនទៀង បញ្ហាក្រពះ ឬពោះវៀន។
* វិធីប្រើ៖
១. ប្រើដើម និងស្លឹក លាងឲ្យស្អាត បុកពូតយកទឹក (ត្រងយកកាកចេញ) ញ៉ាំបរិមាណ ១ស្លាបព្រាបាយ មុនហូបអាហារ១៥នាទី (ហាមប្រើលើស) ។
២. ដាក់ហាលដើម និងស្លឹកហាលក្នុងម្លប់ឲ្យស្ងួត ប្រមាណ ១៥-៣០ក្រាម ដាំទឹកហូប កន្លះកែវតូចមុនបាយ។
☞ រម្ងាប់ប្រទាលត្រអាក៖ យកស្លឹក និងមែកខ្ចីៗហាលក្នុងម្លប់ឲ្យស្ងួត ឆុងទឹកក្តៅផឹកដើម្បីរម្ងាប់ប្រទាលត្រអាក ក្រហាយស្បែក។
☞ ជំនួយឲ្យធាត់៖ ដាក់ហាលដើម និងស្លឹកហាលក្នុងម្លប់ឲ្យស្ងួត ប្រមាណ ១៥-៣០ក្រាម ដាំទឹកហូប ញាំ១ថ្ងៃ៣ឬ៤កែវនឹងជំនួយឲ្យឆាប់មានសាច់។
☞ បង្ក្រាបបូសធំៗ៖ យកស្លឹកបី ឬបួនដើមមកបុកលាយនឹងពងមាន់ស្រែយកអាក្រហមចេញភក់ៗរួចបិតចំពីលើបូស១ថ្ងៃ៤-៥ដងវានឹងរលាយទៅវិញបាត់ឈឺ។
☞ ហាលអោយស្ងួតកិនជាម្សៅ កំរិតពី 3-6ក្រាម ឬស្ងោរផឹកជាទឹក 200-400ml សំរាប់ព្យាបាល
ជំងឺរលាកតំរងនោម ហើមសើរស្បែក ដំបិទកន្លែងហើម។
ហាមប្រើចំពោះអ្នកជំងឺរលាកថ្លើម។ (ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ២០០៦)
* ប្រយ័ត្ន៖ សូមកុំប្រើជាមួយថ្នាំពេទ្យ ហាមស្ត្រីមានផ្ទៃពោះប្រើ។ បើកម្លាំងខ្សោយពេកបន្ថយបរិមាណប្រើឲ្យតិច ព្រោះប្រើច្រើនពេកអាចមានអាការៈពុលក្អួតបាន។
ប្រភពអត្ថបទ៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ និងបងប្អូនក្នុងហ្វេសប៊ុកដែលធ្លាប់ប្រើទទួលបានផល។
*** សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេងៗ