គ្រឿងផ្សំ
– ពោះគោគ្រប់មុខ២គីឡូ
– ម្សៅឆា២ស្លាបព្រាបាយលាយទឹកកន្លះចានចង្កឹះ
– ក្រូចឆ្មាចិតជាចំនិតៗ
– ប្រហុកចិញ្ច្រាំអោយម៉ត់១កូនចាន
– ស្លឹកក្រូចសើច
– ខ្ទឹមសហាន់ស្តើងៗ
– ស្កត្នោត៣ស្លាបព្រាបាយ
– សណ្តែកដីលីងកន្លះចានចង្កឹះបុករួច
– ប៊ីចេង១ស្លាបព្រាកាហ្វេ
– គល់ស្លឹកគ្រៃហាន់ស្តើងៗ១ចានចង្កឹះ
– ស្កសរ
– ត្រយ៉ូងចេកហាន់រួច
– ត្រសក់
– ជី
– ទឹក២ចានចង្កឹះ
– ម្ទេស
– ស្ពៃក្តោប
– ចេកខ្ចី
– សណ្តែកគួរ
#វិធីធ្វើ
1. យកពោះគោកោសអោយស្អាតលាងទឹកអោយស្អាតយកទៅស្ងោដោយដាក់អំបិលបន្តិច ស្កសរបន្តិច និងស្លឹកក្រូចសើចរំងាក់ដល់ពោះគោផុយស្រង់ហាន់ជាចំនិតៗទុកមួយឡែក។
2. យកបន្លែចិតដូចរូបរួចរៀបដាក់ចានរួចយកទៅក្លាសសេអោយត្រជាក់។
3. ទឹកប្រហុក:យកប្រហុកទៅជ្រុំជាមួយទឹកដែល ពុះរហូតអស់ជាតិរួចដាក់ស្កត្នោត ប៊ីចេង និងម្សៅឆាដែលលាយទឹកស្រេចកូរអោយសព្វរំងាស់ដល់ពុះភ្លក់មើលតាមចូលចិត្តរួចលើកចុះទុកអោយត្រជាក់ ដាក់ស្លឹកគ្រៃហាន់និងសណ្តែកដីលីងចូលកូអោយសព្វទុកមួយឡែក។
*** ពេលញាំុគ្រាន់តែយកម្ទេស ក្រូចឆ្មា និង ខ្លឹមសរដាក់ចូលក្នុងទឹកប្រហុករួចយកបន្លែផ្ទាប់ជាមួយពោះគោចុចទឹកប្រហុកជាការស្រេច។